បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp21 លេខ ២ ទំ. ១០-១២
  • តើតាមរបៀបណាយើងអាចរស់នៅក្នុងពិភពលោកថ្មី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើតាមរបៀបណាយើងអាចរស់នៅក្នុងពិភពលោកថ្មី?
  • The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​‹ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់›
  • អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ
  • អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​សុំ​ជំនួយ
  • តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • តើតាមរបៀបណាអ្នកអាចរស់ជារៀងរហូត?
    សំណួរនិងចម្លើយពីគម្ពីរ
  • កូនអាចរស់នៅក្នុងពិភពលោកថ្មីដ៏សុខសាន្តរបស់ព្រះ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
    ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
មើលបន្ថែមទៀត
The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
wp21 លេខ ២ ទំ. ១០-១២

តើ​តាម​របៀប​ណា​យើង​អាច​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី?

អត្ថបទ​មុន​ៗ​បង្ហាញ​យើង​ថា មិន​យូរ​ទៀត​ព្រះ​នឹង​បំបាត់​ចោល​របៀប​របប​ដ៏​ទុច្ចរិត​របស់​មនុស្ស និង​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​របៀប​របប​នោះ។ យើង​អាច​ប្រាកដ​ថា​នេះ​នឹង​កើត​ឡើង។ ហេតុ​អ្វី? ដោយ​សារ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​បាន​សន្យា​ថា​៖

​«​ពិភព​លោក​នេះ . . . កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»។—យ៉ូហាន​ទី​១ ២:១៧

យើង​អាច​ប្រាកដ​ថា​នឹង​មាន​អ្នក​ដែល​រួច​រស់​ជីវិត​ដោយ​សារ​ខ​ខាង​លើ​នេះ​ក៏​បាន​សន្យា​ដែរ​ថា​៖

​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។

ដូច្នេះ បើ​យើង​ចង់​រួច​រស់​ជីវិត យើង​ត្រូវ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ប៉ុន្តែ ដើម្បី​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​លោក យើង​ត្រូវ​ស្គាល់​លោក​ឲ្យ​ច្បាស់​ជា​មុន​សិន។

ចូរ​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​‹ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់›

បណ្ដុំរូបថត: ១. គិលានុបដ្ឋាយិកាម្នាក់អង្គុយលើការ៉ូ ទាំងអស់កម្លាំងនិងតានតឹងចិត្ត។ ២. ពេលគាត់សម្រាក គាត់ឃើញអ្នករួមការងារម្នាក់សប្បាយអានទស្សនាវដ្ដីមួយ។ ៣. អ្នករួមការងារអានខគម្ពីរមួយឲ្យគាត់ ហើយជូនកាតគេហទំព័រjw.org។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់​»។ (​យ៉ូហាន ១៧:៣​) ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ពេល​ទី​បញ្ចប់​មក​ដល់ ហើយ​រស់​ជា​រៀង​រហូត យើង​ត្រូវ​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់​សិន។ នេះ​មិន​មាន​ន័យ​យើង​គ្រាន់​តែ​ទទួល​ស្គាល់​ថា​មាន​ព្រះ ឬ​ដឹង​ព័ត៌មាន​ខ្លះ​ៗ​អំពី​លោក​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ យើង​ត្រូវ​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ បើ​យើង​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់ យើង​ត្រូវ​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ក៏​ដូច​គ្នា​ដែរ។ សូម​ពិចារណា​សេចក្ដី​ពិត​សំខាន់​ខ្លះ​ៗ​ពី​គម្ពីរ​ដែល​អាច​ជួយ​យើង​បណ្ដុះ និង​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

សេចក្ដី​ពិត​ដែល​យើង​រៀន​ពី​គម្ពីរ

គិលានុបដ្ឋាយិកានោះកំពុងមើលកាតគេហទំព័រjw.orgនៅផ្ទះ។

យើង​រៀន​ថា​ព្រះ​ចង់​ឲ្យ​យើង​រស់​នៅ​ក្នុង​សួន​ឧទ្យាន។

លោក​បាន​បង្កើត​មនុស្ស​ដំបូង​គឺ​អាដាម​និង​អេវ៉ា ហើយ​ឲ្យ​ពួកគេរស់​នៅ​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ហៅ​ថា​សួន​អេដែន។ ពួក​គេ​ល្អ​ឥត​ខ្ចោះ ហើយ​ព្រះ​បាន​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​សប្បាយ​នឹង​ជីវិត។ ពួក​គេ​មាន​ឱកាស​រស់​ជា​រៀង​រហូត។ បើ​ពួក​គេ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ពួក​គេ​នឹង​មិន​ស្លាប់​នោះ​ឡើយ។ ប៉ុន្តែ ពួក​គេ​ស​ម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ។

យើង​រៀន​អំពី​មូលហេតុ​ដែល​យើង​មាន​ទុក្ខ​លំបាក​នៅ​សព្វ​ថ្ងៃ​នេះ។

ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ អាដាម​ដែល​ជា​បុរស​ដំបូង​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត ហើយ​នេះ​មិន​គ្រាន់​តែ​កើត​ឡើង​ចំពោះ​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ទាំង​អស់​ដែរ។ គម្ពីរ​ពន្យល់​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់​»។ (​រ៉ូម ៥:១២​) ដូច​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​តពូជ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ កូន​ៗ​របស់​អាដាម​ក៏​បាន​ឆ្លង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​គាត់​ដែរ។ ជា​លទ្ធផល ពួក​យើង​ទៅ​ជា​ចាស់​ហើយ​ស្លាប់។

យើង​រៀន​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ជួយ​យើង។

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) ព្រះ​បាន​ចាត់​លោក​យេស៊ូ​មក​ផែនដី​ឲ្យ​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ ស្ដី​អំពី​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​មាន​អាយុ​៨៦​ឆ្នាំ​ឈ្មោះ ប្រាប​បា​កា​និយាយ​ថា​៖ ​«​នេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ាaចំពោះ​ខ្ញុំ។ សេចក្ដី​ស្រឡាញ់​របស់​លោក​ជួយ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​»។

យើង​រៀន​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​យើង។

គម្ពីរ​ប្រាប់​ថា​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​យើង​ដោយ​«​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក​»។ (​យ៉ូហាន​ទី​១ ២:៣​) ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បង្ហាញ​យើង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​សប្បាយ​នឹង​ជីវិត​ឥឡូវ​នេះ។ (​អេសាយ ៤៨:១៧, ១៨​) ព្រះ​មិន​ចង់​ឲ្យ​យើង​រង​ទុក្ខ​វេទនា​នោះ​ទេ។ លោក​សន្យា​ថា​បើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក យើង​នឹង​មិន​ត្រឹម​តែ​សប្បាយ​នឹង​ជីវិត​ឥឡូវ​នេះ​ទេ ប៉ុន្តែ​ក៏​មាន​ឱកាស​រស់​ជា​រៀង​រហូត​ដែរ។

អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ

គិលានុបដ្ឋាយិកាងើយទៅលើមេឃក្រោយពីអានគម្ពីរ ពេលសម្រាកញ៉ាំអាហារនៅខាងក្រៅ។

អ្នក​អាច​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​ដោយ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក

យើ​ង​បរិភោគ​អាហារ​ជា​ទៀង​ទាត់​ដើម្បី​រស់។ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​»។—ម៉ាថាយ ៤:៤

សព្វ​ថ្ងៃ​នេះ យើង​អាច​អាន​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​គម្ពីរ។ ពេល​ដែល​អ្នក​សិក្សា​សៀវភៅ​ដ៏​ពិសិដ្ឋ​នេះ អ្នក​នឹង​រៀន​សេចក្ដី​ពិត​សំខាន់​ៗ​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នៅ​អតីតកាល អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ ហើយ​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​អនាគត។

អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​សុំ​ជំនួយ

តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​ចង់​ស្ដាប់​បង្គាប់​ព្រះ ប៉ុន្តែ​ពិបាក​ឈប់​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត? បើ​ដូច្នេះ ការ​ស្គាល់​ព្រះ​ឲ្យ​កាន់​តែ​ច្បាស់​ពិត​ជា​អាច​ជួយ​អ្នក​មែន។

សូម​ពិចារណា​អំពី​ស្ត្រី​ម្នាក់​ឈ្មោះ​សាគូរ៉ា ដែល​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។ ពេល​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ គាត់​បាន​រៀន​អំពី​បង្គាប់​របស់​ព្រះ​ដែល​ថា​៖ ​«​ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​កូរិនថូស​ទី​១ ៦:១៨​) បង​សាគូ​រ៉ា​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ ហើយ​បាន​ឈប់​មាន​របៀប​រស់​នៅ​បែប​នេះ។ ប៉ុន្តែ គាត់​នៅ​តែ​ត្រូវ​បន្ត​យក​ឈ្នះ​ការ​ល្បួង​ផ្សេង​ៗ។ គាត់​រៀប​រាប់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​រឿង​ប្រាស​ចាក​សីល​ធម៌ ខ្ញុំ​ប្រាប់​ព្រះ​យេហូវ៉ា​ត្រង់​ៗ ដោយ​សារ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​អាច​យក​ឈ្នះ​នឹង​ការ​ល្បួង​នេះ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​»។ ដូច​បង​សាគូរ៉ា មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​រៀន​អំពី​ព្រះ ដើម្បី​ស្គាល់​លោក​កាន់​តែ​ច្បាស់។ លោក​កំពុង​តែ​ផ្ដល់​កម្លាំង​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​រស់​នៅ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។—ភីលីព ៤:១៣

កាល​ដែល​អ្នក​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់ នោះ​‹ព្រះ​ក៏​ស្គាល់​អ្នក›​កាន់​តែ​ច្បាស់​ដែរ ដោយ​ចាត់​ទុក​អ្នក​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​កាឡាទី ៤:៩; ចម្រៀង​សរសើរ​ព្រះ ២៥:​១៤​) ដូច្នេះ អ្នក​នឹង​អាច​រួច​រស់​ជីវិត ហើយ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ប៉ុន្តែ តើ​ពិភព​លោក​ថ្មី​នោះ​នឹង​មាន​ស្ថានភាព​បែប​ណា? អត្ថបទ​បន្ទាប់​នឹង​ពន្យល់​បន្ថែម​ទៀត។

a យេហូវ៉ា​គឺ​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក