បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ១ ទំ. ៤
  • តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?
  • ភ្ញាក់រឭក! ២០២០
  • អត្ថបទស្រដៀងគ្នា
  • តើធ្វើដូចម្ដេចដើម្បីដោះស្រាយការតានតឹងចិត្តនៅសាលា?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • តើការតានតឹងចិត្តជាអ្វី?
    ភ្ញាក់រឭក! ២០២០
  • តើអ្នកតានតឹងចិត្តឬទេ?
    ភ្ញាក់រឭក! ២០២០
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ១ ទំ. ៤

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

តើ​ការ​តាន​តឹង​ចិត្ត​បណ្ដាល​មក​ពី​អ្វី?

គ្លីនិក​សុខភាព​ដ៏​ល្បី​មួយ​បាន​រៀប​រាប់​ថា​៖ ​«​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ប្រាប់​យើង​ថា ពួក​គេ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​កាន់​តែ​ច្រើន​ឡើង​ៗ។ នេះ​ដោយ​សារ​ជីវិត​នៅ​សម័យ​ទំនើប​ពោរ​ពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្ដូរ​និង​ភាព​មិន​ទៀង​ទាត់​»។ (​Mayo Clinic​) សូម​ពិចារណា​ការ​ផ្លាស់​ប្ដូរ​និង​ភាព​មិន​ទៀង​ទាត់​ខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត​៖

  • ការ​លែង​លះ​គ្នា

  • មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

  • ជំងឺ​រ៉ាំរ៉ៃ

  • គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ

  • ឧក្រិដ្ឋកម្ម

  • ជីវិត​មមាញឹក

  • គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​គ្រោះ​មហន្តរាយ​ដែល​មក​ពី​មនុស្ស

  • ការ​បង្ខិត​បង្ខំ​នៅ​សាលា​រៀន​ឬ​កន្លែង​ការ​ងារ

  • ការ​បារម្ភ​អំពី​ការ​ងារ​និង​ការ​ចាត់​ចែង​លុយ​កាក់

ការ​បាត់​បង់​ការ​ងារ

សមាគម​ចិត្ត​វិជ្ជា​អាម៉េរិក​បាន​រៀប​រាប់​ថា​៖ ​«​ការ​បាត់​បង់​ការ​ងារ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​អ្នក​ដែល​គ្មាន​ការ​ងារ​អាច​នឹង​មាន​ជំងឺ ការ​ពិបាក​ក្នុង​អាពាហ៍ពិពាហ៍ កង្វល់ ធ្លាក់​ទឹក​ចិត្ត និង​រហូត​ដល់​ធ្វើ​អត្តឃាត។ ការ​បាត់​បង់​ការ​ងារ​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​ទាំង​មូល​»។

ការ​តាន​តឹង​ចិត្ត​ពេល​នៅ​ក្មេង

ពេល​ដែល​កូន​ក្មេង​តាន​តឹង​ចិត្ត មិន​មែន​ជា​អ្វី​ចម្លែក​ទេ។ កូន​ក្មេង​ខ្លះ​មាន​គេ​សម្លុត​ធ្វើ​បាប​នៅ​សាលា ឬ​នៅ​ផ្ទះ​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ កូន​ក្មេង​ខ្លះ​ទៀត​ត្រូវ​គេ​បៀតបៀន​ខាង​រាង​កាយ ខាង​ផ្លូវ​ចិត្ត ឬ​ខាង​កេរ្ដិ៍​ខ្មាស។ ប្អូន​ៗ​ជា​ច្រើន​ខ្វល់​អំពី​ការ​ប្រឡង និង​ចំណាត់​ថ្នាក់។ រីឯ​ប្អូន​ៗ​ឯ​ទៀត ឃើញ​ក្រុម​គ្រួសារ​បែក​បាក់ ដោយ​សារ​ឪពុក​ម្ដាយ​លែង​លះ​គ្នា។ កូន​ក្មេង​ដែល​តាន​តឹង​ចិត្ត​ប្រហែល​ជា​មាន​សុបិន​អាក្រក់ បញ្ហា​រៀន​សូត្រ ធ្លាក់​ទឹក​ចិត្ត ឬ​ចង់​ថយ​ចេញ​ពី​អ្នក​ឯ​ទៀត។ ប្អូន​ៗ​ខ្លះ​មិន​អាច​គ្រប់​គ្រង់​អារម្មណ៍​ខ្លួន។ កូន​ក្មេង​ដែល​តាន​តឹង​ចិត្ត​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក