ពាក្យផ្ដើម
នៅពេលណាមួយ យើងគ្រប់គ្នានឹងជួបរឿងខ្លោចផ្សាក្នុងជីវិត ប្រហែលដោយសារជំងឺ គ្រោះថ្នាក់ចរាចរណ៍ គ្រោះមហន្តរាយធម្មជាតិ ឬអំពើហិង្សាជាដើម។
មនុស្សខំស្វែងរកចម្លើយ។
អ្នកខ្លះថារឿងខ្លោចផ្សាដែលកើតឡើងគឺដោយសារព្រហ្មលិខិតបានកំណត់ទុក ឬថាយើងមិនអាចគេចផុតពីទុក្ខវេទនាបាននោះទេ។
អ្នកខ្លះទៀតជឿលើរឿងកម្មផល។ ពួកគេនិយាយថា យើងរងទុក្ខដោយសារយើងបានប្រព្រឹត្តអំពើអាក្រក់នៅអតីតកាលឬកាលពីជាតិមុន។
រឿងខ្លោចផ្សាតែងតែបន្សល់ទុកនូវសំណួរជាច្រើន។