បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ២ ទំ. ៤-៥
  • អ្វីដែលមនុស្សខ្លះជឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីដែលមនុស្សខ្លះជឿ
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាសនា​ហិណ្ឌូ
  • សាសនា​អ៊ីស្លាម
  • សាសនា​យូដា
  • ពុទ្ធសាសនា
  • លទ្ធិ​ខុងជឺ
  • សាសនា​របស់​ពួក​កុលសម្ព័ន្ធ​ខ្លះ​ៗ​
  • គ្រិស្ត​សាសនា
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ៤. តើយើងកើតមកដើម្បីរងទុក្ខឬ?
    ភ្ញាក់រឭក! ២០២០
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ២ ទំ. ៤-៥
រូបសញ្ញារបស់សាសនាដែលរួមមាន សាសនាព្រះពុទ្ធ សាសនាហិណ្ឌូ សាសនារបស់ពួកកុលសម្ព័ន្ធ សាសនាយូដា គ្រិស្តសាសនា សាសនាអ៊ីស្លាម និងលទ្ធិខុងជឺ

អ្វី​ដែល​មនុស្ស​ខ្លះ​ជឿ

សាសនា​ហិណ្ឌូ

រូបសញ្ញារបស់សាសនាហិណ្ឌូ។

មាន​ទស្សនៈ​ថា ទុក្ខ​វេទនា​គឺ​បណ្ដាល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន មិន​ថា​គាត់​រស់​នៅ​ក្នុង​ជាតិ​នេះ​ឬ​ជាតិ​មុន​នោះ​ទេ។ អ្នក​កាន់​តាម​សាសនា​ហិណ្ឌូ​ជឿ​ថា ពួក​គេ​នឹង​លែង​មាន​ទុក្ខ​វេទនា​ពេល​ពួក​គេ​ទៅ​ដល់​ឋាន​ម៉ុកសា​(​moksha​) ដែល​ជា​ការ​រួច​ផុត​ពី​ការ​កើត​ចាស់​ឈឺ​ស្លាប់។

សាសនា​អ៊ីស្លាម

រូបសញ្ញារបស់សាសនាអ៊ីស្លាម។

មាន​ទស្សនៈ​ថា ទុក្ខ​វេទនា​ជា​ការ​ដាក់​ទោស​សម្រាប់​អំពើ​បាប​និង​ជា​ការ​សាកល្បង​ជំនឿ។ បណ្ឌិត​ម្នាក់​(​Sayyid Syeed​) ដែល​ជា​ប្រធាន​សមាគម​អ៊ីស្លាម​នៅ​ទ្វីប​អាម៉េរិក​ខាង​ជើង បាន​និយាយ​ថា រឿង​ខ្លោច​ផ្សា​គឺ​ជា​ការ​រំលឹក​«​ដើម្បី​រក្សា​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​សម្រាប់​ពរ​ទាំង​អស់​ដែល​យើង​មាន និង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​»។

សាសនា​យូដា

រូបសញ្ញារបស់សាសនាយូដា។

ជឿ​ថា​ការ​រង​ទុក្ខ​វេទនា​ជា​ផល​ដែល​កើត​មក​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ អ្នក​កាន់​សាសនាយូដា​ខ្លះ​និយាយ​ថា នឹង​មាន​ការ​រស់​ឡើង​វិញ ក្រោយ​មក​នឹង​មាន​ការ​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​រង​ទុក្ខ។ និកាយ​មួយ​របស់​សាសនាយូដា​បង្រៀន​អំពី​ការ​ចាប់​ជាតិ ហើយ​ជឿ​ថា​នេះ​ជា​ឱកាស​ឲ្យ​មនុស្ស​ម្នាក់​លាង​ជម្រះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ពី​ជាតិ​មុន។

ពុទ្ធសាសនា

រូបសញ្ញារបស់សាសនាព្រះពុទ្ធ។

ជឿ​ថា​បុគ្គល​ម្នាក់​អាច​ចាប់​ជាតិ​ច្រើន​ដង។ ពួក​គេ​ជឿ​ថា​បុគ្គល​នោះ​មាន​ទុក្ខ​វេទនា​រហូត​ដល់​គាត់​លែង​ធ្វើ​ខុស មាន​អារម្មណ៍ និង​ទំនោរ​ចិត្ត​មិន​ល្អ​គ្រប់​បែប​យ៉ាង។ បើ​បុគ្គល​ម្នាក់​មាន​ប្រាជ្ញា ប្រព្រឹត្ត​ល្អ ហើយ​មាន​គំនិត​ស្អាត​ស្អំ នោះ​គាត់​អាច​ទៅ​ដល់​ឋាន​និព្វាន ជា​កន្លែង​មួយ​ដែល​គ្មាន​ការ​ឈឺ​ចាប់​ឬ​ទុក្ខ​វេទនា​ទាំង​អស់។

លទ្ធិ​ខុងជឺ

រូបសញ្ញារបស់លទ្ធិខុងជឺ។

ជឿ​ថា​ទុក្ខ​វេទនា​ភាគ​ច្រើន​គឺ​មក​ពី​«​កំហុស​ឆ្គង​និង​ភាព​បរាជ័យ​របស់​មនុស្ស​»​ នេះ​គឺ​យោង​ទៅ​តាម​សៀវភៅ​មួយ​ដែល​ប្រៀប​ធៀប​ជំនឿ​សាសនា (​A Dictionary of Comparative Religion​)។ លទ្ធិ​ខុងជឺ​ជឿ​ថា បើ​មនុស្ស​រស់​នៅ​ដោយ​គុណធម៌​នោះ​មិន​សូវ​មាន​ទុក្ខ​វេទនា​ទេ ហើយ​ជឿ​ថា​មាន​«​បុគ្គល​វិញ្ញាណ​ដែល​មាន​អំណាច​ខ្លាំង​ជាង​មនុស្ស។ ដូច្នេះ មនុស្ស​ត្រូវ​តែ​ទទួល​យក​វាសនា​ដែល​បុគ្គល​វិញ្ញាណ​ទាំង​នោះ​សម្រេច​ឲ្យ​កើត​ឡើង​ក្នុង​ជីវិត​»។

សាសនា​របស់​ពួក​កុលសម្ព័ន្ធ​ខ្លះ​ៗ​

សាសនារបស់ពួកកុលសម្ព័ន្ធ។

ជឿ​ថា​ទុក្ខ​វេទនា​គឺ​មក​ពី​មន្តអាគម។ យោង​តាម​អ្នក​ដែល​ជឿ​មួយ​ចំនួន​បាន​និយាយ​ថា រឿង​ល្អ​ឬ​អាក្រក់​គឺ​ស្រេច​ទៅ​លើ​គ្រូ​មន្តអាគម ហើយ​ពួក​គេ​អាច​កាត់​បន្ថយ​គ្រោះ​កាច​ដោយ​ប្រារព្ធ​ពិធី​បួងសួង​ផ្សេង​ៗ។ ពេល​មនុស្ស​ឈឺ ការ​ធ្វើ​ពិធី​និង​ថ្នាំ​របស់​គ្រូ​មន្តអាគម អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​ពី​ជំងឺ​បាន។

គ្រិស្ត​សាសនា

រូបសញ្ញារបស់គ្រិស្តសាសនា។

ជឿ​ថា​ទុក្ខ​វេទនា​គឺ​បណ្ដាល​មក​ពី​មនុស្ស​ពីរ​នាក់​ដំបូង​បាន​ធ្វើ​ខុស ដូច​គម្ពីរ​បាន​រៀប​រាប់​នៅ​សៀវភៅ​លោកុប្បត្តិ។ យ៉ាង​ណា​ក៏​ដោយ និកាយ​ជា​ច្រើន​បន្ថែម​ទស្សនៈ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សេចក្ដី​បង្រៀន​នេះ។ ជា​ឧទាហរណ៍ អ្នក​កាន់​សាសនា​កាតូលិក​ខ្លះ​បាន​និយាយ​ថា ទុក្ខ​វេទនា​ដែល​គេ​កំពុង​តែ​ជួប​គឺ​អាច​‹ជូន​ជា​គ្រឿង​បូជា​ទៅ​ព្រះ›​ដើម្បី​សុំ​លោក​ផ្ដល់​ពរ​ដល់​ព្រះ​វិហារ ឬ​ដើម្បី​ឲ្យ​លោក​សង្គ្រោះ​បុគ្គល​ណា​ម្នាក់​ទៀត។

សូម​រៀន​ថែម​ទៀត

សូម​ទស្សនា​វីដេអូ​តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​ទាំង​អស់​ឬ​ទេ? នៅ​គេហទំព័រ​របស់​យើង​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក