បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ២ ទំ. ៨-៩
  • ២. តើទុក្ខវេទនាបណ្ដាលមកពីយើងឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ២. តើទុក្ខវេទនាបណ្ដាលមកពីយើងឬ?
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?
  • សូម​គិត​ពិចារណា
  • អ្វី​ដែល​គម្ពីរ​ចែង
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • ៤. តើយើងកើតមកដើម្បីរងទុក្ខឬ?
    ភ្ញាក់រឭក! ២០២០
  • ១. តើព្រះជាអ្នកបណ្ដាលឲ្យយើងមានទុក្ខវេទនាឬ?
    ភ្ញាក់រឭក! ២០២០
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ២ ទំ. ៨-៩
បុរសម្នាក់កំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវរបស់គាត់ ដោយដៃម្ខាងកាន់បារី និងដៃម្ខាងទៀតកាន់ដបស្រាដែលបើករួចហើយ។

២. តើ​ទុក្ខ​វេទនា​បណ្ដាល​មកពីយើង​ឬ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

បើ​ចម្លើយ​គឺ​មែន នោះ​យើង​ប្រហែល​ជា​មាន​សមត្ថភាព​កាត់​បន្ថយ​ទុក្ខ​វេទនា​របស់​យើង​បាន។

សូម​គិត​ពិចារណា

តើ​មនុស្ស​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​បន្ត​បន្ទាប់​នេះ​ឬ​ទេ?

  • រូបដៃក្ដាប់យ៉ាងណែនដែលបង្ហាញពីការធ្វើទុក្ខអ្នកឯទៀត។

    ការ​ធ្វើ​ទុក្ខ​អ្នក​ឯ​ទៀត។

    អង្គការ​សុខភាព​ពិភព​លោក​ប៉ាន់​ស្មានថា ម្នាក់​ក្នុង​ចំណោម​បួន​នាក់​រង​ទុក្ខ​អំពើ​ហិង្សា​លើ​រាង​កាយ​នៅ​ពេល​ណា​មួយ​កាល​ដែល​នៅ​កុមារភាព ហើយ​ថា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​រង​អំពើ​ហិង្សា​លើ​រាង​កាយ​ឬ​ការ​រំលោភ​ផ្លូវ​ភេទ (​ឬ​ទាំង​ពីរ​) នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​ពួក​គេ។

  • រូបបង្គោលថ្មដែលគេដាក់នៅមុខផ្នូរមនុស្សស្លាប់។

    ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់។

    ស្ថិតិ​មួយ​ដែល​អង្គការ​សុខភាព​ពិភព​លោក​បាន​បោះ​ពុម្ព​ផ្សាយ ប្រាប់​ថា​៖ ​«​នៅ​ឆ្នាំ​២០១៦ មាន​អំពើ​ឃាតកម្ម​៤៧៧.០០០​ករណី​នៅ​ទូ​ទាំង​ពិភព​លោក​»​ (​World Health Statistics 2018​)។ នេះ​គឺ​ក្រៅ​ពី​មនុស្ស​១៨០.០០០​នាក់​ដែល​គេ​បាន​ប៉ាន់​ស្មានថា​បាន​ស្លាប់​ក្នុង​សង្គ្រាម​ឬ​ជម្លោះ​នៅ​ឆ្នាំ​នោះ។

  • រូបបេះដូងដែលមានខ្សែរចង្វាក់បេះដូងលោត រត់កាត់បេះដូងដែលបញ្ជាក់ថាមានបញ្ហាសុខភាព។

    បញ្ហា​សុខភាព។

    ក្នុង​អត្ថបទ​នៃ​ទស្សនាវដ្ដី​ល្បី​ល្បាញ​មួយ អ្នក​និពន្ធ​ឈ្មោះ​ហ្វ្រែន​ស្មីត​បាន​សម្គាល់​ថា​៖ ​«​មនុស្ស​ច្រើន​ជាង​មួយ​ពាន់​លាន​នាក់​ជក់​បារី ហើយ​ថ្នាំ​ជក់​ជាប់​ទាក់​ទង​នឹង​ដើម​ហេតុ​ប្រាំ​ដ៏​ធំ​បំផុត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ពោល​គឺ​ជំងឺ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​មហា​រីក​សួត​»។ (​National Geographic​)

  • រូបជញ្ជីងដែលគ្មានតុល្យភាព បញ្ជាក់អំពីភាពមិនស្មើគ្នាក្នុងសង្គម។

    ភាព​មិន​ស្មើ​គ្នា​ក្នុង​សង្គម។

    អ្នក​ចិត្ត​វិជ្ជា​ម្នាក់​ឈ្មោះ​ជេយ​វ៉ត់​បាន​និយាយ​ថា​៖ ​«​ភាព​ក្រី​ក្រ វិសមភាព ការ​ប្រកាន់​ពូជ​សាសន៍ ការ​ប្រកាន់​ភេទ ការ​ផ្លាស់​ទី​លំនៅ និង​ការ​មាន​វប្បធម៌​ដែល​ប្រកួត​ប្រជែង​គ្នា ទាំង​អស់​នេះ​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​»។

    សូម​រៀន​ថែម​ទៀត

    សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ផែនដី? តាម​រយៈ​គេហទំព័រ​jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

បុរសម្នាក់ដែលជក់បារីនិងផឹកស្រាក្នុងរូបភាពមុននេះកំពុងសម្រាកព្យាបាលនៅលើគ្រែក្នុងមន្ទីរពេទ្យ។ ប្រពន្ធរបស់គាត់ងាកមុខចេញ កាលដែលគ្រូពេទ្យកំពុងប្រាប់ដំណឹងមិនល្អស្ដីអំពីសុខភាពរបស់គាត់។

ទុក្ខ​វេទនា​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​មនុស្ស។

រដ្ឋាភិបាល​ដែល​សង្កត់​សង្កិន​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​ជា​ច្រើន ហើយ​នេះ​នាំ​ឲ្យ​មនុស្ស​មាន​ជីវិត​ដ៏​ពិបាក គឺ​ជា​មនុស្ស​ដែល​រដ្ឋាភិបាល​នោះ​អះអាង​ថា​កំពុង​បម្រើ​ពួក​គេ។

​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»។—សាស្ដា ៨:៩

ទុក្ខ​វេទនា​អាច​កាត់​បន្ថយ​បាន។

គោល​ការណ៍​គម្ពីរ​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ជាង និង​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត​ជា​មួយ​អ្នក​ឯ​ទៀត។

​«​ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំ​ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ​ដល់​ឆ្អឹង​វិញ​»។—សុភាសិត ១៤:៣០

​«​ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​»។—អេភេសូរ ៤:៣១

តើ​ទុក្ខ​វេទនា​បណ្ដាល​មក​ពី​យើង​ឬ?

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។ (​កាឡាទី ៦:៧​) ទុក្ខ​វេទនា​ខ្លះ​គឺ​មាន​ដោយ​សារ​ជម្រើស​របស់​យើង។ នេះ​ជា​មូលហេតុ​ដែល​គ្រូ​ពេទ្យលើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ហាត់​ប្រាណ និង​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​អន្តរាយ ដូច​ជា​ការ​ជក់​បារី​ជា​ដើម។ ប៉ុន្តែ គឺ​មិន​ត្រឹម​ត្រូវ​ទេ​ឲ្យ​យើង​ថា​ទុក្ខ​វេទនា​ទាំង​អស់គឺ​បណ្ដាល​មក​ពី​មនុស្ស ព្រោះ​មនុស្ស​ជា​ច្រើន​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់ គ្រោះ​មហន្តរាយ​និង​រឿង​ខ្លោច​ផ្សា​ឯ​ទៀត។

ហេតុ​អ្វី​បាន​ជា​មនុស្សល្អ​រង​ទុក្ខ?

សូម​មើល​សំណួរ​ទី៣។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក