បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ២ ទំ. ១០-១១
  • ៣. ហេតុអ្វីបានជាមនុស្សល្អរងទុក្ខ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣. ហេតុអ្វីបានជាមនុស្សល្អរងទុក្ខ?
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?
  • សូម​គិត​ពិចារណា
  • អ្វី​ដែល​គម្ពីរ​ចែង
  • ៤. តើយើងកើតមកដើម្បីរងទុក្ខឬ?
    ភ្ញាក់រឭក! ២០២០
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • ហេតុអ្វីយើងរងទុក្ខ ទៅជាចាស់ ហើយស្លាប់?
    ភ្ញាក់រឭក! ២០២១
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ២ ទំ. ១០-១១
ឪពុកម្ដាយកំពុងមើលទៅកូនរបស់ពួកគាត់ដែលដេកនៅលើគ្រែ ក្រោយពីដៃរបស់កូននោះបានត្រូវកាត់ចេញ។

៣. ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ​រង​ទុក្ខ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

ការ​ដែល​ឃើញ​មនុស្ស​ល្អ​រង​ទុក្ខ ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​នេះ​មិន​យុត្តិធម៌​ទេ។ នេះ​ក៏​នាំ​ឲ្យ​អ្នក​ខ្លះ​គិត​ថា មិន​ចាំ​បាច់​ធ្វើ​ជា​មនុស្ស​ល្អ​ទេ ព្រោះ​មនុស្ស​ល្អ​នៅ​តែ​រង​ទុក្ខ​ដូច​គ្នា​ដដែល។

សូម​គិត​ពិចារណា

មនុស្ស​ខ្លះ​ជឿ​ថា មនុស្ស​យើង​ត្រូវ​តែ​រស់​នៅ​ដោយ​មាន​ការ​កើត​ចាស់​ឈឺ​ស្លាប់។ ពួក​គេ​និយាយ​ថា អ្នក​ដែល​ធ្វើ​ល្អ​នឹង​បាន​កើត​ជា​មនុស្ស​ដែល​មាន​ជីវិត​ប្រសើរ​ជាង។ អស់​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​នឹង​កើត​មក​ដោយ​មាន​ជីវិត​ពិបាក​វេទនា។ យោង​ទៅ​តាម​អ្នក​ដែល​មាន​ជំនឿ​បែប​នោះ​ថា សូម្បី​តែ​មនុស្ស​ល្អ​ក៏​អាច​រង​ទុក្ខ​ដែរ បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាល​ពី​«​ជាតិ​មុន​»។ មនុស្ស​ឯ​ទៀត​ជឿ​ថា មនុស្ស​ល្អ​រង​ទុក្ខ​ដោយ​សារ​ព្រេង​វាសនា​ឬ​ព្រហ្ម​លិខិត​កំណត់។ ក៏​ប៉ុន្តែ . . .

  • តើ​ចាំ​បាច់​ត្រូវ​រង​ទុក្ខ​ដែរ​ឬ បើ​មនុស្ស​ដែល​ចាប់​ជាតិ​នោះ​មិន​ទាំង​ដឹង​ថា ជាតិ​មុន​គាត់​បាន​ធ្វើ​អ្វី​ផង?

  • ហេតុ​អ្វី​យើង​ខំ​ថែ​រក្សា​សុខភាព ហើយ​ខំ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ជួប​គ្រោះ​ថ្នាក់ បើ​ព្រេង​វាសនា​ឬ​ព្រហ្ម​លិខិត​កំណត់​សុខមាលភាព​របស់​យើង​រួច​ទៅ​ហើយ?

    សូម​រៀន​ថែម​ទៀត

    សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​ព្រះ​អនុញ្ញាតឲ្យ​មាន​ទុក្ខ​វេទនា? នៅគេហទំព័រ​jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

ទុក្ខ​វេទនា​មិន​មែន​ជា​ការ​ដាក់​ទោស​ពី​ព្រះ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ ដូច​រឿង​ជា​ច្រើន​ដែល​តែង​តែ​កើត​ឡើង​ដោយ​ចៃដន្យ​ឬ​មិន​បាន​គ្រោង​ទុក​ជា​មុន​នោះ រឿង​មិន​ល្អ​អាច​កើត​មាន​ចំពោះ​មនុស្ស​ម្នាក់ បើ​គាត់​នៅ​ចំ​ពេល​និង​កន្លែង​ដែល​មាន​រឿង​អាក្រក់​នោះ​កើត​ឡើង។

​«​ការ​រត់​ប្រណាំង​មិន​សំ​រេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំ​បាំង​ក៏​មិន​សំ​រេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំ​ប៉័ង មិន​សំ​រេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា​នឹង​ឱកាស​វិញ​»។—សាស្ដា ៩:១១

ភាព​ខុស​ឆ្គង​របស់​យើង​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។

មនុស្ស​តែង​តែ​ប្រើ​ពាក្យ​«​ខុស​ឆ្គង​»​ដើម្បី​រៀប​រាប់​ពី​អំពើ​អាក្រក់​ដែល​បុគ្គល​ខ្លះ​បាន​ប្រព្រឹត្ត។ តែ​ក្នុង​គម្ពីរ​ក៏​បាន​ប្រើ​ពាក្យ​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ខុស​ឆ្គង​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់​បាន​ឆ្លង​មក។

​«​ទូល​បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល​បង្គំ​នៅ​ក្នុង​អំពើ​បាប​[​ឬភាព​ខុស​ឆ្គង​]​ដែរ​»។—ទំនុក​តម្កើង ៥១:៥

ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ឆ្លង​នោះ មាន​ឥទ្ធិពល​ដ៏​ខ្លោច​ផ្សា​លើ​មនុស្សជាតិ។

ភាព​ខុស​ឆ្គង​នេះ​មិន​ត្រឹម​តែ​បាន​បង្ខូច​ចំណង​មិត្តភាព​យើង​ជា​មួយ​នឹង​អ្នក​បង្កើត​ដ៏​អស្ចារ្យ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ភាព​ខុស​ឆ្គង​ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រស់​នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​នឹង​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក​ដែរ។ ដូច្នេះ នេះ​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដល់​ខ្លួន​យើង​និង​មនុស្សជាតិ​ទាំង​ឡាយ​ផង​ដែរ។

​«​កាល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ​»។—រ៉ូម ៧:២១

​«​អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ​»។—រ៉ូម ៨:២២

ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ​រង​ទុក្ខ?

ភាគ​ច្រើន​ទុក្ខ​វេទនា​ដែល​យើង​មាន​គឺ​បណ្ដាល​មក​ពី​ភាព​ខុស​ឆ្គង​របស់​យើង​ដែល​បាន​ឆ្លង​មក។ ភាព​ខុស​ឆ្លង​នោះ​បាន​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ហើយ​ក៏​បាន​នាំ​ឲ្យ​មាន​ចរិត​លក្ខណៈ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​រង​ការ​ឈឺ​ចាប់​ផង​ដែរ។

តើ​នេះ​ជា​គោល​បំណង​របស់​ព្រះ​ឬ? តើ​យើង​កើត​មក​ដើម្បី​រងទុក្ខ​ឬ?

សូម​មើល​សំណួរ​ទី​៤។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក