បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ១ ទំ. ១២-១៣
  • សេចក្ដីបង្រៀនដែលផ្ដល់សេចក្ដីសង្ឃឹម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីបង្រៀនដែលផ្ដល់សេចក្ដីសង្ឃឹម
  • ភ្ញាក់រឭក! ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត
  • ព្រះ​នឹង​បំផ្លាញ​ចោល​សាថាន
  • ព្រះ​នឹង​បំបាត់​ចោល​ជំងឺ​និង​សេចក្ដី​ស្លាប់
  • អ្នក​បង្កើត​របស់​យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន
  • ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ការរស់នៅជានិរន្ដរ៍មិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • អ្នកអាចមានអនាគតដ៏សែនសប្បាយ!
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ១ ទំ. ១២-១៣
មនុស្សមានសន្តិភាពជាមួយសត្វ មានម្ហូបជាបរិបូរ និងសួនឧទ្យានដ៏ស្រស់ស្អាត។

សេចក្ដី​បង្រៀន​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម

ព្រះ​បាន​សន្យា​ថា នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ។ លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា ហើយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​មាន​ជីវិត​សប្បាយ​រីករាយ។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:១១​) ហេតុ​អ្វី​យើង​អាច​ជឿ​សេចក្ដី​សន្យា​នេះ? ដោយ​សារ​«​ព្រះ​មិន​ដូច​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ទេ​»។ (​ជំរឿន​បណ្ដា​ជន ២៣:១៩​) សូម​ពិចារណា​អំពី​អ្វី​ខ្លះ​ៗ​ដែល​អ្នក​បង្កើត​របស់​យើង​នឹង​ធ្វើ។

ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត

​«​ពេល​ជន​ទុច្ចរិត​ដុះ​ដូច​ជា​ស្មៅ ពេល​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចម្រុង​ចម្រើន នោះ​គឺ​ដើម្បី​ឲ្យ​ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទៅ​តែ​ប៉ុណ្ណោះ​»។—ចម្រៀង​សរសើរ​ព្រះ ៩២:៧

ដូច​យើង​បាន​រៀន​នៅ​អត្ថបទ​មុន អំពើ​អាក្រក់​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​គម្ពីរ​បាន​ទាយ​ទុក​នៅ​ធីម៉ូថេ​ទី​២ ៣:១​-​៥ ថា​ក្នុង​អំឡុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​មនុស្ស​នឹង​អាក្រក់​ណាស់។ តើ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​អ្វី? គឺ​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ចង់​ស្ដាប់​បង្គាប់​ព្រះ។ បន្តិច​ទៀត ព្រះ​នឹង​បំផ្លាញ​ចោល​អស់​អ្នក​ដែល​មិន​ព្រម​ឈប់​ធ្វើ​អ្វី​ដែល​អាក្រក់។ បន្ទាប់​មក មាន​តែ​មនុស្ស​ល្អ​ដែល​រស់​នៅ​ផែនដី គឺ​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ។ ​«​មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

ព្រះ​នឹង​បំផ្លាញ​ចោល​សាថាន

​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​នឹង . . . កិន​កម្ទេច​សាថាន​»។—រ៉ូម ១៦:២០

ពេល​សាថាន ពួក​វិញ្ញាណ​កំណាច និង​មនុស្ស​ទុច្ចរិត​ទាំង​ឡាយ​បាន​សាប​សូន្យ​ទៅ ផែនដី​ទាំង​មូល​នឹង​មាន​សន្តិភាព។ អ្នក​បង្កើត​យើង​សន្យា​ថា​៖​«​នឹង​គ្មាន​អ្នក​ណា​មក​បំភ័យ[​អ្នក​]ឡើយ​»។—មីកា ៤:៤

ព្រះ​នឹង​បំបាត់​ចោល​ជំងឺ​និង​សេចក្ដី​ស្លាប់

​«​ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ . . . លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

ទុក្ខ​វេទនា​និង​ជំងឺ​នឹង​លែង​មាន​ទៀត​ដោយ​សារ​ព្រះ​នឹង​បំបាត់​ចោល​រាល់​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​សាថាន អាដាម អាវ៉ា និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។ ជា​លទ្ធផល សូម្បី​តែ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។ មនុស្ស​ដែល​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​អ្នក​បង្កើត​នឹង​រស់​ជា​រៀង​រហូត។ ប៉ុន្តែ តើ​ពួក​គេ​នឹង​រស់​នៅ​ឯ​ណា?

អ្នក​បង្កើត​របស់​យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន

​«​តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា​រីក​ស្គុសស្គាយ​»។—អេសាយ ៣៥:១

ពេល​ព្រះ​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន! នៅ​ទី​នោះ​នឹង​មាន​កន្លែង​ស្អាត​ជា​ច្រើន ហើយ​នឹង​មាន​អាហារ​ជា​បរិបូរ។ (​ចម្រៀង​សរសើរ​ព្រះ ៧២:១៦​) មហា​សមុទ្រ បឹង និង​ទន្លេ នឹង​ស្អាត ហើយ​នៅ​ក្នុង​នោះ​នឹង​មាន​ភាវរស់​ជា​ច្រើន។ សូម្បី​តែ​ពាក្យ​«​កខ្វក់​»​ក៏​នឹង​លែង​ប្រើ​ទៀត​ដែរ ដោយ​សារ​គ្រប់​ទី​កន្លែង​គឺ​ស្អាត។ មនុស្ស​នឹង​សង់​ហើយ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​គ្មាន​នរណា​ម្នាក់​ដែល​គ្មាន​ផ្ទះ អត់​ឃ្លាន ឬ​ក្រ​ទៀត​ឡើយ។—អេសាយ ៦៥:២១, ២២

ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

​«​មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សកម្មភាព ២៤:១៥

តើ​អ្នក​ចង់​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ម្ដង​ទៀត​ឬ​ទេ? ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​ប្រោស​ឲ្យ​ពួក​គេ​រស់​ឡើង​វិញ​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។ អ្នក​នឹង​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​នឹង​ស្គាល់​អ្នក​ដែរ។ សូម​ស្រមៃ​គិត​អំពី​អំណរ​ដែល​អ្នក​និង​ពួក​គេ​មាន! ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​សេចក្ដី​សង្ឃឹម​នេះ​នឹង​កើត​ឡើង​ពិត​មែន? នេះ​គឺ​ដោយ​សារ​គម្ពីរ​មាន​កំណត់​ហេតុ​ដែល​រៀប​រាប់​អំពី​មនុស្ស​ពេញ​វ័យ​និង​ក្មេង​ៗ ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។ បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​ច្រើន​តែ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​នាក់។—លូកា ៨:៤៩​-​៥៦; យ៉ូហាន ១១:១១​-​១៤, ៣៨​-​៤៤

ឥឡូវ​ខ្ញុំ​ពិត​ជា​សប្បាយ

«​ខ្ញុំ​ចាំ​អំពី​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​អំពី​ផែនដី​ជា​សួន​ឧទ្យាន​ដែល​គ្មាន​ទុក្ខ​វេទនា ជំងឺ និង​សេចក្ដី​ស្លាប់។ ពេល​នោះ​ខ្ញុំ​អស់​សំណើច​ក្នុង​ចិត្ត​ដោយ​គិត​ថា​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ! ប៉ុន្តែ ពេល​ខ្ញុំ​រៀន​គម្ពីរ នេះ​ផ្ដល់​មូលហេតុ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​សៀវ​ភៅ​ដ៏​ពិសេស​នេះ និង​សេចក្ដី​សន្យា​ដែល​មាន​នៅ​ក្នុង​នោះ។ ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ ពី​មុន ខ្ញុំ​តែង​តែ​មាន​ទឹក​មុខ​ព្រួយ។ តែ​ឥឡូវ​ខ្ញុំ​ពិត​ជា​សប្បាយ។ សូម្បី​តែ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ក៏​អាច​ឃើញ​ថា​ខ្ញុំ​ខុស​ពី​មុន​ដែរ​»។—រ៉ា​វី

រ៉ាវី។

សូម​រៀន​ថែម​ទៀត:

ដើម្បី​រៀន​ថែម​ទៀត​អំពី​គោល​បំណង​របស់​អ្នក​បង្កើត​យើង​សម្រាប់​មនុស្ស​ដើម្បី​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ជា​សួន​ឧទ្យាន សូម​ចូល​គេហទំព័រ jw.org/km ហើយ​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​▸​«​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»​▸​«​ជីវិត​និង​សេចក្ដី​ស្លាប់​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក