ពាក្យផ្ដើម
ដើមកំណើតនៃសកលលោកនិងជីវិតនៅលើផែនដីគឺជាប្រធានបទមួយដែលនាំឲ្យមានការទាស់ទែងនិងខ្វែងគំនិតខ្លាំងបំផុត។ ទស្សនាវដ្ដីភ្ញាក់រឭក!លេខនេះ អញ្ជើញអ្នកឲ្យពិនិត្យមើលភ័ស្តុតាងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីរឿងនេះ ហើយសម្រេចដោយខ្លួនឯងថាជឿឬមិនជឿ។ តើសកលលោកនេះបានកើតឡើងដោយសារបាតុភូតចៃដន្យឬដោយសារមានអ្នកបង្កើត? ការដឹងចម្លើយចំពោះសំណួរនេះនឹងនាំឲ្យអ្នកទទួលប្រយោជន៍ជាច្រើន។