បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ៣ ទំ. ៤-៥
  • អ្វីដែលយើងអាចរៀនពីសកលលោក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីដែលយើងអាចរៀនពីសកលលោក
  • ភ្ញាក់រឭក! ២០២១
  • អត្ថបទស្រដៀងគ្នា
  • ចូរសប្បាយនឹងជីវិតនៅលើផែនដីដ៏ស្រស់បំព្រង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើប្រព័ន្ធព្រះអាទិត្យដ៏អស្ចារ្យនេះកើតមកពីណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ‹ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី›មានតេជានុភាពក្នុងការបង្កើត
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • អ្នកបង្កើតអាចបន្ថែមអត្ថន័យចំពោះជីវិតរបស់លោកអ្នក
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ៣ ទំ. ៤-៥
ប្អូនវ័យក្មេងនៅលើកំពូលភ្នំកំពុងសម្លឹងមើលផ្កាយនិងភពផ្សេងៗនៅលើមេឃពេលយប់។ ប្អូនម្នាក់បានមើលតាមរយៈកែវយឹត។

អ្វី​ដែល​យើង​អាច​រៀន​ពី​សកល​លោក

សកល​លោក​នៅ​តែ​ធ្វើ​ឲ្យ​ពួក​តារា​វិទូ​កោត​ស្ងើច។ ជាង​ពេល​មុន​ៗ សព្វ​ថ្ងៃ​នេះ​ពួក​គេ​មាន​ឧបករណ៍​ទំនើប​ៗ​ដើម្បី​ពិនិត្យ​មើល​សកល​លោក។ តើ​ពួក​គេ​បាន​រក​ឃើញ​អ្វី?

សកល​លោក​មាន​ការ​រៀបចំ។ យោង​ទៅ​តាម​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​អំពី​តារា​វិទ្យា​បាន​ពន្យល់​ថា​៖ ​«​កាឡាក់ស៊ី​នានា​មិន​មាន​ទី​តាំង​ឥត​សណ្ដាប់​ធ្នាប់​នោះ​ទេ តែ​ពួក​វា​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​មាន​របៀប​រៀប​រយ​ហើយ​តាម​លំដាប់​»។ (​Astronomy​) តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​ដំណើរ​ការ​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​ថាមពល​ម្យ៉ាង ហើយ​ពួក​គេ​ក៏​បាន​យល់​ថា ថាមពល​នោះ​ធ្វើ​ឲ្យ​«​កាឡាក់ស៊ី​ផ្សេង​ៗ បណ្ដុំ​កាឡាក់ស៊ី និង​បណ្ដុំ​កាឡាក់ស៊ី​ដែល​ធំ​ជាង . . . មាន​ទម្រង់​និង​មាន​របៀប​រៀប​រយ​»។

ហេតុ​អ្វី​សកល​លោក​បាន​ត្រូវ​រៀបចំ​យ៉ាង​អស្ចារ្យ​បែប​នេះ? តើ​ការ​រៀបចំ​នេះ​បាន​កើត​ឡើង​ដោយ​សារ​បាតុភូត​ចៃដន្យ​ឬ? សូម​កត់​សម្គាល់​យោបល់​របស់​អាឡាន សាន​ដេក​ដែល​បាន​ត្រូវ​គេ​ស្គាល់​ថា ​«​ជា​តារា​វិទូ​ដ៏​ល្បី និង​មាន​ឥទ្ធិពល​ម្នាក់​នៅ​សតវត្សរ៍​ទី​២០​»​ ហើយ​គាត់​ជឿ​ថា​មាន​ព្រះ។

គាត់​និយាយ​ថា​៖ ​«​មិន​អាច​មាន​អ្វី​ដែល​មាន​របៀប​រៀប​រយ​កើត​ចេញ​ពី​អ្វី​ដែល​ឥត​សណ្ដាប់​ធ្នាប់​នោះ​ទេ ត្រូវ​តែ​មាន​អ្នក​ណា​ម្នាក់​ដែល​ជា​អ្នក​រៀបចំ​»។

សកល​លោក​បាន​ត្រូវ​រៀបចំ​យ៉ាង​ល្អ​ដើម្បី​ទ្រ​ទ្រង់​ជីវិត។ សូម​ពិចារណា​អំពី​ថាមពល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ។ បើ​ថាមពល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ​ខ្សោយ​ជាង​ឬ​ខ្លាំង​ជាង នោះ​នឹង​មិន​មាន​ព្រះ​អាទិត្យ​ទៀត​ទេ។

មាន​ច្បាប់​និង​កម្លាំង​ធម្មជាតិ​ជា​ច្រើន​នៅ​ក្នុង​សកល​លោក​ដែល​ជួយ​ទ្រ​ទ្រង់​ជីវិត។ អ្នក​និពន្ធ​ខាង​វិទ្យា​សាស្ត្រ​ម្នាក់​ឈ្មោះ​អា​នីល អាណាន់តា​ស្វាមី​បាន​ពន្យល់​ថា បើ​មាន​ច្បាប់​ឬ​ថាមពល​ណា​មួយ​ខុស​ពី​ឥឡូវ នោះ​«​ផ្កាយ ភព​ផ្សេង​ៗ និង​កាឡាក់ស៊ី​នឹង​មិន​អាច​កើត​មាន​បាន​ឡើយ ហើយ​ក៏​គ្មាន​ជីវិត​ណា​មួយ​អាច​រស់​បាន​ដែរ​»។

សកល​លោក​មាន​ផែនដី​ដែល​ស្ថិត​នៅ​ទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ។ ផែនដី​យើង​មាន​បរិយាកាស​ត្រឹម​ត្រូវ មាន​ទឹក​គ្រប់​គ្រាន់ ហើយ​មាន​ព្រះ​ចន្ទ​ដែល​មាន​ទំហំ​ល្មម​ដើម្បី​ទប់​លំនឹង​ផែនដី។ ទស្សនាវដ្ដី​មួយ​បាន​រៀប​រាប់​ថា​៖ ​«​ភូមិសាស្ត្រ បរិស្ថាន ជីវវិទ្យា​បាន​ធ្វើ​ឲ្យ​ភព​ផែនដី​នេះ​ប៉ុណ្ណោះ​ក្លាយ​ជា​កន្លែង​ដែល​អាច​ទ្រ​ទ្រង់​ជីវិត​មនុស្ស​បាន​»​ (​National Geographic​)។a

យោង​ទៅ​តាម​អ្នក​និពន្ធ​ម្នាក់​បាន​រៀប​រាប់​ថា ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង​«​គឺ​ឆ្ងាយ​ពី​ផ្កាយ​ដទៃ​ទៀត​»​ក្នុង​កាឡាក់ស៊ី​របស់​យើង។ ប៉ុន្តែ ការ​នៅ​ឆ្ងាយ​ពី​ផ្កាយ​ដទៃ​ទៀត នេះ​បាន​ជួយ​ឲ្យ​ជីវិត​នៅ​លើ​ផែនដី​អាច​នៅ​រស់​បាន។ បើ​យើង​រស់​នៅ​ជិត​ផ្កាយ​ទាំង​នោះ មិន​ថា​នៅ​កណ្ដាល​ឬ​នៅ​ជាយ​នៃ​កាឡាក់ស៊ី​របស់​យើង នោះ​សារធាតុ​នៃ​វិទ្យុសកម្ម​នឹង​បំផ្លាញ​ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី។ ផ្ទុយ​ទៅ​វិញ​យើង​កំពុង​រស់​នៅ​ទី​តាំង​មួយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​ហៅ​ថា​៖ ​«​តំបន់​ដែល​ជីវិត​អាច​រស់​នៅ​បាន​នៃ​កាឡាក់ស៊ី​»។

ដោយ​ផ្អែក​លើ​ការ​យល់​ដឹង​អំពី​សកល​លោក រូប​វិទូ​ម្នាក់​ឈ្មោះ​ផល ដេ​វី​បាន​សន្និដ្ឋាន​ថា​៖ ​«​ខ្ញុំ​មិន​អាច​ជឿ​ថា​យើង​មាន​ជីវិត​នៅ​លើ​សកល​លោក​នេះ ដោយ​សារ​តែ​ការ​ចៃដន្យ ដោយ​ឯកឯង ឬ​ដោយ​សារ​មាន​បាតុភូត​ដ៏​ធំ​មួយ​បាន​នោះ​ទេ . . . ពិត​ជា​មាន​មូលហេតុ​ដែល​យើង​មាន​ជីវិត​នៅ​ទី​នេះ​»។ ផល ដេ​វី​មិន​បង្រៀន​ថា ព្រះ​គឺ​ជា​អ្នក​បង្កើត​សកល​លោក​និង​ជីវិត​មនុស្ស​នោះ​ទេ។ ប៉ុន្តែ តើ​អ្នក​គិត​យ៉ាង​ណា? សកល​លោក​និង​ផែនដី​ហាក់​ដូច​ជា​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ទ្រ​ទ្រង់​ជីវិត​មនុស្ស។ តើ​អ្វី​ទាំង​នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​តែ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?

a ទស្សនាវដ្ដី​នេះ (​National Geographic​) មិន​ចង់​បង្ហើប​ថា​ព្រះ​ជា​អ្នក​បង្កើត​ផែនដី​និង​មនុស្ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា​ផែនដី​គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ជីវិត​មនុស្ស។

សូម​គិត​អំពី​រឿង​នេះ:

ព័ត៌មាន​និង​កម្ម​វិធី​ទូរស័ព្ទ​ដែល​ប្រាប់​អំពី​អាកាសធាតុ អាច​ទាយ​ទុក​ជា​មុន​អំពី​ពេល​ដែល​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​រះ​ហើយ​លិច។ បើ​មនុស្ស​អាច​សង្កេត​មើល​ហើយ​ទាយ​អំពី​រឿង​ទាំង​នោះ ចុះ​តើ​អ្នក​ណា​ជា​អ្នក​កំណត់​ពេល​ឲ្យ​វា​រះ​ហើយ​និង​លិច?

បុរសម្នាក់មើលម៉ោងដែលថ្ងៃលិចតាមទូរសព្ទរបស់គាត់។
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក