បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g22 លេខ ១ ទំ. ១០-១២
  • ៣ | ការពារចំណងមិត្តភាពរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣ | ការពារចំណងមិត្តភាពរបស់អ្នក
  • ភ្ញាក់រឭក! ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់?
  • អ្វី​ដែល​អ្នក​ត្រូវ​ដឹង
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ឪពុកម្ដាយទាំងឡាយ ចូរដឹកនាំកូនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • វិធីរក្សាចំណងមិត្ដភាពក្នុងពិភពលោកដែលគ្មានក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អ្នកអាចមានមិត្ដភាពជាស្ថាពរ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២២
g22 លេខ ១ ទំ. ១០-១២
ប្ដីប្រពន្ធចាស់ៗមួយគូឱបគ្នាយ៉ាងសប្បាយរីករាយ។

ពិភព​លោក​ដ៏​ច្របូក​ច្របល់

៣ | ការ​ពារ​ចំណង​មិត្តភាព​របស់​អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

កាល​ដែល​យើង​កាន់​តែ​មាន​កង្វល់​ចំពោះ​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ ដោយ​មិន​ដឹង​ខ្លួន​មនុស្ស​ជា​ច្រើន​អនុញ្ញាត​ឲ្យ​រឿង​នេះ ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​អ្នក​ឯ​ទៀត។

  • មនុស្ស​ផ្ដាច់​ខ្លួន​ពី​មិត្ត​ភក្ដិ​របស់​ពួក​គេ។

  • ប្ដី​ប្រពន្ធ​កាន់​តែ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក។

  • ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​តិច​តួច ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ​ចំពោះ​កង្វល់​កង្វាយ​របស់​កូន​ៗ។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • មិត្ត​ភក្ដិ​គឺ​សំខាន់​ដោយ​សារ​ពួក​គេ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ជា​ពិសេស​ក្នុង​អំឡុង​ពេល​ពិបាក។

  • ការ​តាន​តឹង​ចិត្ត​ដែល​បណ្ដាល​មក​ពី​ភាព​ច្របូក​ច្របល់​នៃ​ពិភព​លោក​នេះ អាច​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​អ្នក​មាន​បញ្ហា។

  • ព័ត៌មាន​ឬ​សេចក្ដី​រាយ​ការណ៍​មិន​ល្អ​អាច​ប៉ះ​ពាល់​ដល់​កូន​ៗ​របស់​អ្នក។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា​៖ ​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

មិត្ត​ភក្តិ​អាច​ជួយ​និង​ផ្ដល់​យោបល់​ល្អ​ៗ​ដល់​យើង។ មិត្ត​ភក្តិ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​នោះ នឹង​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ស៊ូ​ទ្រាំ​បញ្ហា​ផ្សេង​ៗ។

របៀប​ការ​ពារ​ខ្លួន​—​យោបល់​ដែល​មាន​ប្រយោជន៍

ពេល​មាន​ភាព​ច្របូក​ច្របល់ សូម​ការ​ពារ​ចំណង​មិត្តភាព​របស់​អ្នក​ដោយ​ធ្វើ​តាម​យោបល់​ទាំង​នេះ

ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក

ប្ដីប្រពន្ធចាស់ៗមួយគូឱបគ្នាយ៉ាងសប្បាយរីករាយ។

ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក

គម្ពីរ​ចែង​ថា​៖ ​«​មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង . . . ប្រសិន​បើ​ម្នាក់​ដួល នោះ​បាន​ម្នាក់​ទៀត​ជួយ​លើក​គាត់​ឡើង​»។ (​អ្នក​ទូន្មាន ៤:៩, ១០​) គូ​អាពាហ៍ពិពាហ៍​គឺ​ប្រៀប​ដូច​ជា​អ្នក​បើក​យន្ត​ហោះ​និង​ជំនួយ​ការ​អ្នក​បើក​យន្ត​ហោះ ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដោយ​មាន​ទិស​ដៅ​តែ​មួយ មិន​មែន​ជា​យន្ត​ហោះ​ចម្បាំង​ពីរ​ដែល​កំពុង​ប្រឆាំង​គ្នា​នោះ​ទេ។

  • តាំង​ចិត្ត​មិន​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​ដៃ​គូ​របស់​អ្នក ដោយ​សារ​តែ​អ្នក​តាន​តឹង​ចិត្ត​ឡើយ។ សូម​ព្យាយាម​បង្ហាញ​ចិត្ត​អត់​ធ្មត់។

  • យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្តាហ៍ សូម​ពិភាក្សា​ជា​មួយ​គូ​របស់​អ្នក​អំពី​បញ្ហា​ផ្សេង​ៗ។ សូម​ចាំ​ថា​គោល​ដៅ​របស់​អ្នក​គឺ​ដោះ​ស្រាយ​បញ្ហា មិន​មែន​យក​ឈ្នះ​លើ​គូ​របស់​ខ្លួន​ទេ។

  • សូម​ចំណាយ​ពេល​ជា​មួយ​គ្នា​ធ្វើ​អ្វី​ដែល​អ្នក​និង​គូ​របស់​អ្នក​ចូល​ចិត្ត។

  • រំលឹក​ពេល​វេលា​ល្អ​ៗ​ដែល​អ្នក​ធ្លាប់​មាន​ជា​មួយ​គ្នា ប្រហែល​មើល​រូប​ថត​ពេល​អ្នក​រៀប​ការ ឬ​ក៏​ពេល​វេលា​សប្បាយ​ៗ​ផ្សេង​ទៀត។

​«​ប្ដី​ប្រពន្ធ​គឺ​មិន​តែង​តែ​យល់​ស្រប​ចំពោះ​រឿង​ទាំង​អស់​ដូច​គ្នា​នោះ​ទេ។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​សហការ​គ្នា​បាន​នោះ​ឡើយ។ ប្ដី​ប្រពន្ធ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​មួយ​គ្នា ហើយ​សហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​នោះ​ទទួល​បាន​ជោគ​ជ័យ​»។—ដាវីឌ

រក្សា​ចំណង​មិត្តភាព​របស់​អ្នក

  • មិត្តភក្តស្រីៗដែលមកពីប្រទេសផ្សេងៗសើចក្អាកក្អាយ និងចំណាយពេលជាមួយគ្នាយ៉ាងរីករាយ។

    រក្សា​ចំណង​មិត្តភាព​របស់​អ្នក

    បន្ថែម​ពី​ការ​ទទួល​ការ​គាំទ្រ​ពី​មិត្ត​ភក្តិ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ផ្ដល់​ការ​គាំទ្រ​ដល់​ពួក​គេ​វិញ។ ដោយ​ពង្រឹង​កម្លាំង​ពួក​គេ នោះ​អ្នក​ក៏​ពង្រឹង​កម្លាំង​ខ្លួន​ឯង​ដែរ។

  • ទាក់​ទង​មិត្ត​ភក្តិ​ពីរ​បី​នាក់​រាល់​ថ្ងៃ​ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​របស់​ពួក​គេ។

  • សូម​សួរ​មិត្ត​ភក្តិ​របស់​អ្នក​អំពី​របៀប​ដែល​ពួក​គេ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក ដែល​ស្រដៀង​នឹង​ការ​ពិបាក​ដែល​អ្នក​កំពុង​ស៊ូ​ទ្រាំ​ដែរ។

​«​ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​ជា​ព្យុះ​ដ៏​ធំ មិត្ត​ភក្តិ​អាច​ជួយ​យើង​បាន ទោះ​ជា​ពួក​គេ​គ្រាន់​តែ​ជួយ​រំលឹក​យើង​អំពី​អ្វី​ដែល​យើង​ដឹង​រួច​ទៅ​ហើយ​ក៏​ដោយ។ មិត្ត​ភក្តិ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ហើយ​ពួក​គេ​ក៏​ដឹង​ថា​អ្នក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ដែរ​»។—នីខូល

ធ្វើ​ជា​ឪពុក​ម្ដាយ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​កូន

ឪពុកម្ដាយជាមួយនឹងកូនៗពីរនាក់កំពុងអង្គុយនៅខាងក្រៅ ហើយមើលទេសភាពដ៏ស្រស់ស្អាតនៅជុំវិញពួកគេ។

ធ្វើ​ជា​ឪពុក​ម្ដាយ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​កូន

គម្ពីរ​ចែង​ថា​៖ ​«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។ (​យ៉ាកុប ១:១៩​) ដំបូង កូន​របស់​អ្នក​ប្រហែល​ជា​មិន​ចង់​ប្រាប់​អ្នក​អំពី​ការ​ខ្វល់​ខ្វាយ​និង​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ​ទេ។ ប៉ុន្តែ បើ​អ្នក​ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់​និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ នោះ​អ្នក​នឹង​ជួយ​កូន​ៗ​ឲ្យ​ស្រួល​ប្រាប់​អំពី​អារម្មណ៍​របស់​ពួក​គេ​ទៅ​អ្នក​ជាង។

  • បង្កើត​បរិយាកាស​ដែល​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ។ កូន​ៗ​ខ្លះ​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ​នៅ​ពេល​ជិះ​ឡាន ឬ​ពេល​ដើរ​លេង ជា​ជាង​អង្គុយ​ទល់​មុខ​ឪពុក​ម្ដាយ​របស់​ពួក​គេ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​ៗ​របស់​អ្នក​មិន​ឃើញ​ព័ត៌មាន​ឬ​ដំណឹង​មិន​ល្អ​ច្រើន​ពេក។

  • ប្រាប់​កូន​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព។

  • រៀបចំ​គម្រោង​សម្រាប់​គ្រោះ​អាសន្ន​ដើម្បី​ត្រៀម​ខ្លួន ដោយ​ហាត់​សម​ជា​មួយ​កូន​ៗ​របស់​អ្នក។

​«​សូម​និយាយ​ជា​មួយ​កូន​ៗ​របស់​អ្នក ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រាប់​ពី​អារម្មណ៍​របស់​ពួក​គេ។ ពួក​គេ​ប្រហែល​ជា​កំពុង​លាក់​អារម្មណ៍​ភ័យ​ខ្លាច កង្វល់ និង​កំហឹង​របស់​ពួក​គេ។ សូម​ប្រាប់​ពួក​គេ​ថា​អ្នក​ក៏​កំពុង​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ដូច​ដែល​ពួក​គេ​មាន​ដែរ ហើយ​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​អ្នក​បាន​យក​ឈ្នះ​អារម្មណ៍​បែប​នោះ​»។—បេថានី

ឈុតមួយពីវីដេអូ«ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន»។ ប្ដីប្រពន្ធមួយគូកាន់ដៃគ្នាដើរតាមផ្លូវមួយដោយសប្បាយរីករាយ។

សូម​រៀន​ថែម​ទៀត។ សូម​ទស្សនា​វីដេអូ​ក្រុម​គ្រួសារ​លោក​អ្នក​អាច​មាន​សុភមង្គល​បាន!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក