បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ២
  • សួនច្បារដ៏ល្អបំព្រងមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សួនច្បារដ៏ល្អបំព្រងមួយ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះបានបង្កើតមេឃនិងផែនដី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អ្នកដែលបានបង្កើតអ្វីៗទាំងអស់
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • បុរសនិងស្ដ្រីទីមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ២

២

សួន​ច្បារ​ដ៏​ល្អ​បំព្រង​មួយ

សូម​ក្រឡេក​មើល​ផែនដី​នៅ​កន្លែង​នេះ! របស់​ទាំង​អស់​នេះ​ស្អាត​ណាស់​ហ្ន៎! សូម​មើល​ស្មៅ​និង​ដើម​ឈើ បុប្ផា​និង​សត្វ​ទាំង​ឡាយ។ តើ​អ្នក​អាច​មើល​ឃើញ​សត្វ​ដំរី​និង​សត្វ​សិង្ហ​ទេ?

តើ​សួន​ច្បារ​ដ៏​ល្អ​បំព្រង​នេះ​កើត​មាន​ឡើង​តាម​របៀប​ណា? អញ្ចឹង សូម​ឲ្យ​យើង​ពិចារណា​នូវ​របៀប​ដែល​ព្រះ​បាន​រៀបចំ​ផែនដី​ឲ្យ​បាន​ល្អ​សំរាប់​យើង។

ជា​បឋម ព្រះ​បាន​បង្កើត​ស្មៅ​ខៀវ​ខ្ចីៗ​ឲ្យ​គ្រប​លើ​ដី។ ហើយ​ទ្រង់​បាន​បង្កើត​រុក្ខជាតិ​តូចៗ​គ្រប់​ប្រភេទ​ទាំង​អស់ និង​ព្រៃ​ឈើ​ទាំង​ឡាយ​ដែរ។ របស់​ដែល​ដុះ​ទាំង​អស់​នេះ​ជួយ​ធ្វើ​ឲ្យ​ផែនដី​ជា​ទី​ស្អាត​មួយ។ ប៉ុន្តែ របស់​ទាំង​អស់​នោះ​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។ របស់​ជា​ច្រើន​នោះ ផ្ដល់​ចំណី​អាហារ​ដល់​យើង ដែល​មាន​រស​ជាតិ​យ៉ាង​ឆ្ងាញ់​ដែរ។

ក្រោយ​មក ព្រះ​បាន​បង្កើត​ត្រី​ឲ្យ​ហែល​នៅ​ក្នុង​ទឹក ហើយ​បក្សា​បក្សី​ឲ្យ​ហើរ​លើ​អាកាស។ ទ្រង់​បាន​បង្កើត​ឆ្កែ​និង​ឆ្មា ហើយ​និង​សេះ​ជា​ច្រើន សត្វ​ធំៗ​និង​សត្វ​តូចៗ​ទាំង​ឡាយ។ តើ​មាន​សត្វ​ណា​ខ្លះ​ដែល​រស់​នៅ​ជិត​ផ្ទះ​របស់​អ្នក? តើ​យើង​មិន​គួរ​អរ​សប្បាយ​ទេ​ឬ ដែល​ព្រះ​បាន​បង្កើត​របស់​ទាំង​អស់​នេះ​សំរាប់​យើង​នោះ?

នៅ​ទី​បំផុត ព្រះ​បាន​ធ្វើ​មួយ​ភាគ​នៃ​ផែនដី​ជា​កន្លែង​ដ៏​ពិសេស​មួយ។ ទ្រង់​បាន​ហៅ​កន្លែង​នេះ​ជា​សួន​ច្បារ​អេដែន។ សួន​ច្បារ​នេះ​ជា​កន្លែង​មួយ​ដ៏​សុក្រឹត​មែន។ របស់​នៅ​ក្នុង​នោះ សុទ្ធតែ​ល្អ​បំព្រង​ទាំង​អស់។ ហើយ​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ផែនដី​ទាំង​មូល បាន​ដូច​សួន​ច្បារ​ដ៏​ស្អាត​ដែល​ទ្រង់​បាន​បង្កើត​នេះ។

ប៉ុន្តែ សូម​មើល​រូប​ភាព​នៅ​ក្នុង​សួន​ច្បារ​នេះ​ម្ដង​ទៀត។ តើ​អ្នក​ដឹង​ថា​ព្រះ​ទត​ឃើញ​អ្វី ដែល​មិន​មាន​ក្នុង​រូប​ភាព​នេះ​ទេ? សូម​ឲ្យ​យើង​ស្វែងរក​ចម្លើយ។

លោកុប្បត្តិ ១:១១​-​២៥; ២:៨, ៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក