បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ១ ទំ. ៨-ទំ. ៩ វ. ៤
  • ព្រះបានបង្កើតមេឃនិងផែនដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះបានបង្កើតមេឃនិងផែនដី
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ព្រះអង្គចាប់ផ្ដើមបង្កើតរបស់សព្វសារពើ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សួនច្បារដ៏ល្អបំព្រងមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អ្នកដែលបានបង្កើតអ្វីៗទាំងអស់
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • តើអ្នកណាបានបង្កើតអ្នកមក?
    ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ១ ទំ. ៨-ទំ. ៩ វ. ៤
សួនអេដែន

មេ​រៀន​ទី​១

ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី

ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំងអស់ ទាំង​អ្វី​ដែល​យើង​មើល​ឃើញ និង​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ លោក​បាន​បង្កើត​ទេវតា​ជា​ច្រើន មុន​ពេល​លោក​បាន​បង្កើត​អ្វី​ដែល​យើង​មើល​ឃើញ។ តើ​ដឹង​ទេ​ថា ទេវតា​ជា​អ្នក​ណា? ទេវតា​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ លោក​បាន​បង្កើត​ទេវតា​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។ យើង​មិន​អាច​មើល​ឃើញ​ទេវតា ដូច​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ដែរ។ ទេវតា​មួយ​រូប​ដំបូង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត បាន​ទៅ​ជា​ជំនួយ​របស់​លោក។ ទេវតា​នោះ​បាន​ជួយ​ពេល​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ផ្កាយ ភព​ផ្សេង​ៗ និង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ ក្នុង​ចំណោម​ភព​ទាំង​នោះ ផែនដី​គឺ​ជា​លំនៅ​ដ៏​ស្រស់​ស្អាត​របស់​យើង។

រួច​មក ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផែនដី​ដើម្បី​ឲ្យ​មនុស្ស​និង​សត្វ​ស្រួល​រស់​នៅ។ លោក​បាន​ធ្វើ​ឲ្យ​ដួង​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ផែនដី។ លោក​បាន​បង្កើត​ភ្នំ សមុទ្រ និង​ទន្លេ។

បន្ទាប់​មក តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ទៀត? លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ស្មៅ រុក្ខជាតិ និង​ដើម​ឈើ›។ ដូច្នេះ ក៏មាន​រុក្ខជាតិ និង​ដើម​ឈើ​ផ្សេង​ៗ ព្រម​ទាំង​មាន​ផ្កា​ជា​ច្រើន​ដុះ​លូត​លាស់​ឡើង។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្កើត​សត្វ​គ្រប់​ប្រភេទ ទាំង​សត្វ​ហើរ​លើ​មេឃ សត្វ​នៅ​លើ​គោក និង​សត្វ​នៅ​ក្នុង​ទឹក។ លោក​បាន​បង្កើត​សត្វ​តូច​ៗ​ដូច​ជា​សត្វ​ទន្សាយ និង​សត្វ​ធំ​ៗ​ដូច​ជា​សត្វ​ដំរី។ តើ​អ្នក​ចូល​ចិត្ត​សត្វ​អ្វី?

រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ទេវតា​ដំបូង​ថា​៖ ‹ចូរ​យើង​បង្កើត​មនុស្ស›។ មនុស្ស​ខុស​ពី​សត្វ។ មនុស្ស​មាន​សមត្ថភាព​ច្នៃ​ប្រឌិត​ឬ​ធ្វើ​របស់​ជា​ច្រើន។ ពួក​គេ​អាច​និយាយ សើច​សប្បាយ និង​អធិដ្ឋាន។ ភារកិច្ច​របស់​ពួក​គេ គឺ​ថែ​រក្សា​ផែនដី និង​សត្វ។ តើ​ដឹង​ទេ​ថា អ្នក​ណា​ជា​មនុស្ស​ដំបូង​គេ? សូម​យើង​មើល​ជា​មួយ​គ្នា។

​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី​»។—ដើម​កំណើត ១:១

សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា? តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ខ្លះ?

ដើម​កំណើត ១:១​-​២៦; សុភាសិត ៨:៣០, ៣១; យេរេមា ១០:១២; កូឡុស ១:១៥​-​១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក