បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១៣
  • អ័ប្រាហាំ—មិត្ដសំឡាញ់របស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ័ប្រាហាំ—មិត្ដសំឡាញ់របស់ព្រះ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្នកមានសេចក្ដីជំនឿដូចលោកអ័ប្រាហាំទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១៣

១៣

អ័ប្រាហាំ—មិត្ត​សំឡាញ់​របស់​ព្រះ

កន្លែង​មួយ​ដែល​មនុស្ស​បាន​ទៅ​រស់​នៅ ក្រោយ​ពី​ទឹក​ជំនន់​នោះ​គឺ​ជា​កន្លែង​ដែល​ហៅ​ថា អ៊ើរ។ កន្លែង​នេះ​បាន​ទៅ​ជា​ក្រុង​ដ៏​សំខាន់​មួយ ដែល​មាន​ផ្ទះ​សម្បែង​ស្អាតៗ​នៅ​ទី​នោះ។ ប៉ុន្តែ ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​ជា​ច្រើន។ ពួក​គេ​ក៏​បាន​ធ្វើ​យ៉ាង​នេះ​ដែរ កាល​ដែល​គេ​នៅ​ក្រុង​បាបិល។ ប្រជាជន​នៅ​ក្រុង​អ៊ើរ​និង​បាបិល​មិន​ដូច​លោក​ណូអេ​និង​សិម​ជា​កូន​ប្រុស​របស់​គាត់​ទេ ដែល​ជា​អ្នក​ខំ​បំរើ​ព្រះ​យេហូវ៉ា​ជា​និច្ច​នោះ។

នៅ​ទី​បំផុត ៣៥០​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់​មក លោក​ណូអេ​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​ក៏​បាន​ស្លាប់​ទៅ។ គ្រាន់​តែ​ពីរ​ឆ្នាំ​ក្រោយ​មក បុរស​ដែល​អ្នក​ឃើញ​នៅ​ក្នុង​រូប​ភាព​នេះ​បាន​កើត​មក។ គាត់​ជា​បុរស​ដ៏​ពិសេស​ណាស់​ចំពោះ​ព្រះ។ ឈ្មោះ​របស់​គាត់​ជា អ័ប្រាហាំ។ គាត់​បាន​រស់​នៅ​ជា​មួយ​នឹង​គ្រួសារ​របស់​គាត់​នៅ​ក្រុង​អ៊ើរ។

នៅ​ថ្ងៃ​មួយ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​លោក​អ័ប្រាហាំ​ថា៖ ‹ចូរ​ចេញ​ពី​ក្រុង​អ៊ើរ​និង​ញាតិ​សន្ដាន​ឯង ហើយ​ទៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង›។ តើ​លោក​អ័ប្រាហាំ​គោរព​តាម​ព្រះ ហើយ​លះ​បង់​ចោល​គ្រប់​គ្រឿង​ស្រណុក​នៅ​ក្រុង​អ៊ើរ​នេះ​ទេ? ត្រូវ​ហើយ លោក​បាន​ធ្វើ​អញ្ចឹង​មែន។ ហើយ​ដោយ​សារ​តែ​អ័ប្រាហាំ​បាន​គោរព​តាម​ព្រះ​ជា​រៀង​រាល់​ដង​នោះ លោក​ត្រូវ​បាន​ល្បី​ឈ្មោះ​ជា មិត្ត​សំឡាញ់​របស់​ព្រះ។

គ្រួសារ​របស់​លោក​អ័ប្រាហាំ​ខ្លះ​បាន​ទៅ​ជា​មួយ​លោក​ដែរ នៅ​ពេល​ដែល​លោក​បាន​ចាក​ចេញ​ពី​ក្រុង​អ៊ើរ។ ឪពុក​របស់​លោក​ឈ្មោះ​ថេរ៉ា និង​ឡុត​ដែល​ត្រូវ​ជា​ក្មួយ ព្រម​ទាំង​នាង​សារ៉ា​ជា​ប្រពន្ធ​របស់​លោក ក៏​បាន​ទៅ​ជា​មួយ​ដែរ។ នៅ​ពេល​ក្រោយ​មក គេ​បាន​មក​ដល់​កន្លែង​មួយ​ដែល​ហៅ​ថា ខារ៉ាន ជា​កន្លែង​ដែល​ថេរ៉ា​បាន​ស្លាប់​ទៅ។ ពួក​គេ​បាន​ឃ្លាត​កាន់​តែ​ឆ្ងាយ​ឡើង​ពី​ក្រុង​អ៊ើរ។

មួយ​រយៈ​ក្រោយ​មក អ័ប្រាហាំ​និង​គ្រួសារ​បាន​ចាក​ចេញ​ពី​ក្រុង​ខារ៉ាន ហើយ​ក៏​បាន​មក​ដល់​ស្រុក​ដែល​ហៅ​ថា កាណាន។ នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ ‹នេះ​ជា​ស្រុក​ដែល​អញ​នឹង​ផ្ដល់​ឲ្យ​ទៅ​កូន​ចៅ​របស់​ឯង›។ លោក​អ័ប្រាហាំ​បាន​តាំង​លំនៅ​ក្នុង​ស្រុក​កាណាន​ដោយ​រស់​នៅ​ក្នុង​ត្រ​សាល។

ព្រះ​ទ្រង់​ក៏​ចាប់​ផ្ដើម​ជួយ​អ័ប្រាហាំ រហូត​ទាល់​តែ​គាត់​មាន​ហ្វូង​ចៀម​និង​សត្វ​ឯ​ទៀត​ជា​ច្រើន ហើយ​និង​អ្នក​បំរើ​រាប់​រយ​នាក់។ ប៉ុន្តែ ចំពោះ​លោក​និង​នាង​សារ៉ា​ឥត​មាន​កូន​បង្កើត​ទេ។

នៅ​ពេល​ដែល​លោក​អ័ប្រាហាំ​បាន​អាយុ​៩៩​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ ‹អញ​សន្យា​ថា​ឯង​នឹង​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​របស់​មនុស្ស​ជា​ច្រើន›។ ប៉ុន្តែ​តើ​ការ​នេះ​អាច​កើត​ឡើង​យ៉ាង​ណា​បាន បើ​អ័ប្រាហាំ​និង​នាង​សារ៉ា​ឥឡូវ​នេះ​មាន​អាយុ​ចាស់​ពេក​នឹង​មាន​កូន​ទៅ​ហើយ?

លោកុប្បត្តិ ១១:២៧​-​៣២; ១២:១​-​៧; ១៧:១​-​៨, ១៥​-​១៧; ១៨:៩​-​១៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក