បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៨ ទំ. ២៦-ទំ. ២៧ វ. ១
  • អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អ័ប្រាហាំ—មិត្ដសំឡាញ់របស់ព្រះ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៨ ទំ. ២៦-ទំ. ២៧ វ. ១
អាប្រាហាំនិងសារ៉ារៀបចំអីវ៉ាន់ចាកចេញពីក្រុងអឺ

មេ​រៀន​ទី​៨

អាប្រាហាំ​និង​សារ៉ា​ស្ដាប់​បង្គាប់​ព្រះ

នៅ​មិន​ឆ្ងាយ​ពី​ក្រុង​បាបិល មាន​ក្រុង​មួយ​ឈ្មោះ​អឺ។ មនុស្ស​នៅ​ក្រុង​នោះ មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ​ជា​ច្រើន។ ប៉ុន្តែ នៅ​ក្រុង​អឺ​មាន​បុរស​ម្នាក់​ដែល​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ គាត់​ឈ្មោះ​អាប្រាហាំ។

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ‹ចូរ​ចេញ​ពី​ផ្ទះ និង​ពី​ញាតិ​សន្ដាន​របស់​អ្នក រួច​ទៅ​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក›។ បន្ទាប់​មក ព្រះ​បាន​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ខ្លាំង​ក្លា ហើយ​ខ្ញុំ​នឹង​ឲ្យ​គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​ទទួល​ពរ​តាម​រយៈ​អ្នក›។

អាប្រាហាំ​មិន​ដឹង​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ទៅ​កន្លែង​ណា​ទេ ប៉ុន្តែ​គាត់​ទុក​ចិត្ត​លោក។ អាប្រាហាំ​និង​សារ៉ា​ជា​ប្រពន្ធ ថេរ៉ា​ជា​ឪពុក និង​ឡុត​ជា​ក្មួយ​ប្រុស​បាន​ធ្វើ​តាម​បង្គាប់ ដោយ​រៀបចំ​អីវ៉ាន់ រួច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ។

អាប្រាហាំ​មាន​អាយុ​៧៥​ឆ្នាំ ពេល​គាត់​និង​ក្រុម​គ្រួសារ​បាន​មក​ដល់​ទឹក​ដី ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គាត់​ឃើញ។ ទឹក​ដី​នោះ​ឈ្មោះ​ថា កាណាន។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ម្ដង​ទៀត ហើយ​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​ដែល​អ្នក​ឃើញ​នេះ ដល់​កូន​ចៅ​របស់​អ្នក›។ ប៉ុន្តែ អាប្រាហាំ​និង​សារ៉ា​មាន​វ័យ​ចាស់​ហើយ ពួក​គាត់​គ្មាន​កូន​ទេ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ក្លាយ​ជា​ការ​ពិត?

អាប្រាហាំនិងក្រុមគ្រួសាររបស់គាត់កំពុងធ្វើដំណើរទៅទឹកដីស្រុកកាណាន

‹ដោយ​សារ​ជំនឿ អាប្រាហាំ​បាន​ស្ដាប់​បង្គាប់​ដោយ​ចេញ​ទៅ​កន្លែង​ដែល​គាត់​ត្រូវ​ទទួល​ជា​មត៌ក។ គាត់​ចាក​ចេញ​ទៅ ទោះ​ជា​គាត់​មិន​បាន​ដឹង​ថា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ›។—ហេប្រឺ ១១:៨

សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី? តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ចំពោះ​អាប្រាហាំ?

ដើម​កំណើត ១១:២៩–១២:៩; សកម្មភាព ៧:២​-​៤; កាឡាទី ៣:៦; ហេប្រឺ ១១:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក