បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ២៣
  • សុបិនរបស់ស្ដេចផារ៉ោន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សុបិនរបស់ស្ដេចផារ៉ោន
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • យ៉ូសែបត្រូវគេដាក់គុក
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • «តើខ្ញុំជាព្រះឬអី?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ២៣

២៣

សុបិន​របស់​ស្តេច​ផារ៉ោន

ពីរ​ឆ្នាំ​បាន​កន្លង​ទៅ ហើយ​យ៉ូសែប​នៅ​ជាប់​គុក​ដដែល។ អ្នក​ថ្វាយ​ពែង​មិន​បាន​នៅ​ចាំ​គាត់​ទេ។ បន្ទាប់​មក នៅ​យប់​មួយ​ស្តេច​ផារ៉ោន​មាន​សុបិន​ដ៏​ពិសេស​ពីរ ហើយ​ទ្រង់​ឆ្ងល់​តើ​វា​មាន​ន័យ​យ៉ាង​ណា។ តើ​អ្នក​ឃើញ​ទ្រង់​កំពុង​តែ​ផ្ទំ​នៅ​ទី​នេះ​ទេ? លុះ​ព្រឹក​ឡើង ស្តេច​ផារ៉ោន​ក៏​ហៅ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​របស់​ទ្រង់ ហើយ​ក៏​មាន​បន្ទូល​ប្រាប់​ពួក​គេ​អំពី​សុបិន​នោះ។ ប៉ុន្តែ ពួក​គេ​មិន​អាច​ទូល​ប្រាប់​ទ្រង់​នូវ​អត្ថន័យ​នៃ​សុបិន​របស់​ទ្រង់​ទេ។

ឥឡូវ​នេះ នៅ​ទី​បំផុត អ្នក​ថ្វាយ​ពែង​ក៏​នឹក​ចាំ​ពី​យ៉ូសែប។ គាត់​បាន​ទូល​ប្រាប់​ស្តេច​ផារ៉ោន​ថា៖ ‹នៅ​ពេល​ដែល​ទូល​បង្គំ​នៅ​ជាប់​គុក មាន​បុរស​ម្នាក់​ដែល​អាច​ប្រាប់​នូវ​អត្ថន័យ​នៃ​សុបិន​ជា​ច្រើន›។ ស្តេច​ផារ៉ោន​ក៏​បញ្ជា​ឲ្យ​គេ​យក​យ៉ូសែប​ចេញ​ពី​គុក​ភ្លាម។

ស្តេច​ផារ៉ោន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​អំពី​សុបិន​របស់​ទ្រង់​ថា៖ ‹យើង​ឃើញ​មាន​គោ​ញី​ប្រាំ​ពីរ​មាន​សាច់​ធាត់​ហើយ​ល្អ​ផង។ បន្ទាប់​មក យើង​ឃើញ​មាន​គោ​ញី​ប្រាំ​ពីរ​ទៀត​ដែល​មាន​សាច់​ស្គម​ហើយ​សុទ្ធតែ​ឆ្អឹង។ ហើយ​គោ​ស្គម​នោះ​ក៏​ស៊ី​លេប​គោ​ញី​ធាត់​អស់​ទៅ។

‹ហើយ​ក្នុង​សុបិន​ទី​ពីរ​របស់​យើង ឃើញ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​មាន​គ្រាប់​ធំ​ថ្លោស។ បន្ទាប់​មក យើង​ឃើញ​មាន​កួរ​ប្រាំ​ពីរ​ទៀត​មាន​គ្រាប់​តូចៗ​ស្វិត​ហើយ​ស្កក។ ហើយ​កួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​កួរ​ស្រូវ ដែល​មាន​គ្រាប់​ធំ​ថ្លោស​ទាំង​ប្រាំ​ពីរ​នោះ​ទៅ›។

យ៉ូសែប​ទូល​ប្រាប់​ស្តេច​ផារ៉ោន​ថា៖ ‹ឯ​សុបិន​ទាំង​ពីរ​នោះ មាន​ន័យ​ដូច​គ្នា។ គោ​ញី​សាច់​ធាត់​ល្អ​ទាំង​ប្រាំ​ពីរ​និង​កួរ​ស្រូវ​ល្អ​ទាំង​ប្រាំ​ពីរ​នោះ មាន​ន័យ​ថា​ប្រាំ​ពីរ​ឆ្នាំ ហើយ​គោ​ញី​ស្គម​ទាំង​ប្រាំ​ពីរ​និង​កួរ​ស្រូវ​ស្វិត​ទាំង​ប្រាំ​ពីរ​នោះ មាន​ន័យ​ថា​ប្រាំ​ពីរ​ឆ្នាំ​ទៀត។ គឺ​ថា​នឹង​មាន​ប្រាំ​ពីរ​ឆ្នាំ​ដែល​សម្បូរ​ម្ហូប​អាហារ​នៅ​ពេញ​ស្រុក​អេស៊ីព្ទ។ បន្ទាប់​មក​នឹង​ត្រូវ​មាន​ប្រាំ​ពីរ​ឆ្នាំ​ទៀត ដែល​មាន​ម្ហូប​អាហារ​យ៉ាង​ស្តួច​ស្តើង›។

ដូច្នេះ​យ៉ូសែប​ទូល​ប្រាប់​ស្តេច​ផារ៉ោន​ថា៖ ‹សូម​ព្រះ​ករុណា​ជ្រើស​យក​អ្នក​ប្រាជ្ញ​ម្នាក់ ដើម្បី​តាំង​គាត់​ឲ្យ​ត្រួត​ត្រា​ប្រមូល​យក​ស្បៀង​អាហារ នៅ​រវាង​ប្រាំ​ពីរ​ឆ្នាំ​ដ៏​ល្អ​នោះ។ បន្ទាប់​មក មនុស្ស​នឹង​មិន​មាន​អំណត់​នៅ​រវាង​ប្រាំ​ពីរ​ឆ្នាំ ដែល​មិន​សូវ​មាន​អាហារ​គ្រប់​គ្រាន់​នោះ​ឡើយ›។

ស្តេច​ផារ៉ោន​ចូល​ចិត្ត​គំនិត​នោះ​ណាស់។ ហើយ​ទ្រង់​ក៏​ជ្រើស​យក​យ៉ូសែប​ឲ្យ​ប្រមូល​ស្បៀង​អាហារ ដើម្បី​គរ​ទុក។ បន្ទាប់​ពី​ស្តេច​ផារ៉ោន យ៉ូសែប​បាន​ទៅ​ជា​បុរស​ម្នាក់​ដ៏​សំខាន់​បំផុត​នៅ​ស្រុក​អេស៊ីព្ទ។

ប្រាំ​បី​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​មាន​អំណត់ យ៉ូសែប​ឃើញ​បុរស​ខ្លះ​កំពុង​តែ​ដើរ​មក។ តើ​អ្នក​ដឹង​ថា ពួក​គេ​ជា​អ្នក​ណា​ទេ? ពួក​នេះ​ជា​បង​ប្រុស​១០​នាក់​របស់​គាត់! យ៉ាកុប​ជា​ឪពុក​របស់​គេ បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ​ពីព្រោះ​នៅ​ឯ​ស្រុក​កាណាន ពួក​គេ​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ។ យ៉ូសែប​ស្គាល់​បង​ប្រុសៗ​របស់​គាត់ ប៉ុន្តែ ពួក​គេ​មើល​គាត់​មិន​ស្គាល់​ទេ។ តើ​អ្នក​ដឹង​មក​ពី​ហេតុ​អ្វី​ទេ? នេះ​គឺ​ពីព្រោះ​យ៉ូសែប​មាន​វ័យ​ចាស់ ហើយ​គាត់​បាន​ស្លៀក​ពាក់​ខោ​អាវ​ប្លែកៗ។

យ៉ូសែប​នៅ​ចាំ​កាល​ដែល​គាត់​នៅ​ក្មេង គាត់​បាន​យល់សប្ដិ​ថា​បង​ប្រុសៗ​របស់​គាត់ នឹង​មក​លុត​ជង្គង់​ក្រាប​នឹង​គាត់។ តើ​អ្នក​នៅ​ចាំ​ពី​ការ​អាន​រឿង​នោះ​ទេ? ដូច្នេះ​យ៉ូសែប​អាច​ឃើញ​ថា គឺ​ព្រះ​ទេ​ដែល​បាន​បញ្ជូន​គាត់​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​ដោយ​មាន​ហេតុ​យ៉ាង​ល្អ​ផង។ តើ​អ្នក​គិត​ថា យ៉ូសែប​នឹង​ធ្វើ​យ៉ាង​ណា​ទៅ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​ទៀត។

លោកុប្បត្តិ ៤១:១​-​៥៧; ៤២:១​-​៨; ៥០:២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក