បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៣៦
  • កូនគោមាស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូនគោមាស
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ពួកគេមិនរក្សាពាក្យសន្យា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ‹តើអ្នកណានៅខាងព្រះយេហូវ៉ា?›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះយេហូវ៉ាប្រទានក្រិត្យវិន័យរបស់ទ្រង់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៣៦

៣៦

កូន​គោ​មាស

តើ​ប្រជាជន​កំពុង​តែ​ធ្វើ​អ្វី​ហ្នឹង? ពួក​គេ​កំពុង​តែ​អធិស្ឋាន​ទៅ​កូន​គោ! ហេតុ​អ្វី​ក៏​ពួក​គេ​ធ្វើ​ដូច្នេះ?

នៅ​ពេល​ដែល​ម៉ូសេ​បាន​ស្នាក់​នៅ​លើ​ភ្នំ​យ៉ាង​យូរ​នោះ ប្រជាជន​បាន​និយាយ​ថា៖ ‹យើង​មិន​ដឹង​ថា​មាន​អ្វី​បាន​កើត​ឡើង​ដល់​លោក​ម៉ូសេ​ទេ។ ដូច្នេះ ចូរ​ឲ្យ​យើង​ធ្វើ​ព្រះ ដែល​នឹង​នាំ​យើង​ឲ្យ​ចេញ​ពី​ស្រុក​នេះ​ទៅ›។

អើរ៉ុន​ជា​បង​ប្រុស​របស់​ម៉ូសេ​និយាយ​ថា៖ ‹បើ​អញ្ចឹង ចូរ​ដោះ​ក្រវិល​មាស​ខ្លួន ហើយ​យក​មក​ឲ្យ​ខ្ញុំ›។ នៅ​ពេល​ដែល​ប្រជាជន​បាន​ដោះ​ក្រវិល​មាស​មក​ឲ្យ អើរ៉ុន​ក៏​រំលាយ​ចាក់​ក្នុង​ពុម្ព​សិត​ធ្វើ​ជា​រូប​កូន​គោ​មាស។ ហើយ​ប្រជាជន​ក៏​និយាយ​ថា៖ ‹នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក›! បន្ទាប់​មក​ប្រជាជន​អ៊ីស្រាអែល​បាន​ធ្វើ​ជប់​លៀង​យ៉ាង​ធំ ហើយ​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស​នោះ។

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ទត​ឃើញ​ការ​ប្រព្រឹត្ត​នេះ ទ្រង់​មាន​ព្រះ​ហឫទ័យ​ខ្ញាល់​ណាស់។ ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា៖ ‹ចូរ​ចុះ​ទៅ​ជា​ប្រញាប់ ប្រជាជន​បាន​ប្រព្រឹត្ត​អាក្រក់​ណាស់។ ពួក​គេ​បាន​ភ្លេច​ពី​ច្បាប់​របស់​អញ ហើយ​កំពុង​តែ​ថ្វាយ​បង្គំ​ដល់​កូន​គោ​មាស›។

ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​យ៉ាង​ប្រញាប់។ ហើយ​នៅ​ពេល​ដែល​គាត់​បាន​មក​ដល់ នេះ​ហើយ​ជា​ការ​ដែល​គាត់​បាន​ឃើញ។ ប្រជាជន​កំពុង​តែ​ច្រៀង​រាំ​ជុំ​វិញ​កូន​គោ​មាស​នោះ! ម៉ូសេ​មាន​ចិត្ត​ខឹង​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​បោះ​ទម្លាក់​បន្ទះ​ថ្ម​ច្បាប់​ទាំង​ពីរ​នោះ ហើយ​ថ្ម​នោះ​ក៏​បែក​ខ្ចាត់​ខ្ចាយ​ទៅ​ជា​ដុំ​តូចៗ​យ៉ាង​ច្រើន។ បន្ទាប់​មក គាត់​ក៏​យក​កូន​គោ​មាស​នោះ ហើយ​ក៏​រំលាយ​វា​ចោល។ ហើយ​ក្រោយ​មក គាត់​ក៏​កិន​វា​ទៅ​ជា​ម្សៅ។

ប្រជាជន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ណាស់។ ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ពួក​បុរស​ខ្លះ​ឲ្យ​យក​ដាវ​របស់​ខ្លួន។ ម៉ូសេ​មាន​ប្រសាសន៍​ថា៖ ‹ពួក​មនុស្ស​អាក្រក់​ដែល​បាន​ថ្វាយ​បង្គំ​កូន​គោ​មាស​នោះ ត្រូវ​តែ​ស្លាប់›។ ដូច្នេះ​ហើយ ពួក​បុរស​បាន​សម្លាប់​មនុស្ស​៣.០០០​នាក់! រឿង​នេះ​បង្ហាញ​ថា យើង​ត្រូវ​តែ​ប្រយ័ត្ន កុំ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​ណា​ឡើយ តែ​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

និក្ខមនំ ៣២:១​-​៣៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក