បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៤៣
  • យ៉ូស្វេទៅជាមេដឹកនាំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូស្វេទៅជាមេដឹកនាំ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាជ្រើសរើសយ៉ូស្វេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • លោកម៉ូសេលើកដំបងវាយថ្ម
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ពួកឈ្លប១២នាក់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើភ្នែករបស់អ្នកសម្លឹងមើលអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៤៣

៤៣

យ៉ូស្វេ​ទៅ​ជា​មេ​ដឹក​នាំ

លោក​ម៉ូសេ​ចង់​ចូល​ទៅ​ស្រុក​កាណាន​ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល​ដែរ។ ដូច្នេះ លោក​ក៏​ទូល​អង្វរ​ថា៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​ទូល​បង្គំ​ឆ្លង​ទន្លេ​យ័រដាន់ ឲ្យ​បាន​ឃើញ​ស្រុក​ដ៏​ល្អ​នេះ​ផង›។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ ‹ប៉ុណ្ណឹង​បាន​ហើយ! កុំ​និយាយ​រឿង​នេះ​ទៀត›! តើ​អ្នក​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដូច្នេះ​ទេ?

នេះ​គឺ​ពីព្រោះ​តែ​ការ​មួយ​ដែល​លោក​ម៉ូសេ​បាន​ធ្វើ នៅ​ពេល​ដែល​លោក​បាន​លើក​ដំបង​វាយ​ថ្ម​នោះ។ នៅ​ចាំ​ទេ លោក​និង​អើរ៉ុន​មិន​បាន​ផ្ដល់​កិត្ដិយស​ទៅ​ព្រះ​យេហូវ៉ា​ទេ។ គេ​មិន​បាន​ប្រាប់​ប្រជាជន​ថា​ជា​ព្រះ​យេហូវ៉ា ដែល​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម​មក​នោះ។ មូលហេតុ​នេះ​ហើយ បាន​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ឡើយ។

ដូច្នេះ ពីរ​បី​ខែ​ក្រោយ​ពី​អើរ៉ុន​ស្លាប់​ទៅ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖ ‹ចូរ​យក​យ៉ូស្វេ ហើយ​ត្រូវ​ឲ្យ​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ជា​សង្ឃ និង​ប្រជាជន។ ហើយ​នៅ​ពី​មុខ​ពួក​គេ ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា​យ៉ូស្វេ​ជា​មេ​ដឹក​នាំ​ថ្មី›។ លោក​ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក ដូច​ជា​អ្នក​អាច​ឃើញ​នៅ​ក្នុង​រូប​ភាព​នេះ។

បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យ៉ូស្វេ​ថា៖ ‹ចូរ​ឲ្យ​មាន​កម្លាំង​ឡើង ហើយ​កុំ​ខ្លាច​ឡើយ។ ឯង​នឹង​នាំ​ប្រជាជន​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ដែល​អញ​បាន​សន្យា​ដល់​ពួក​គេ ហើយ​អញ​នឹង​នៅ​ជា​មួយ​ឯង›។

ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នេបូរ​នៅ​ស្រុក​ម៉ូអាប់។ ពី​លើ​ភ្នំ​លោក​ម៉ូសេ​អាច​មើល​ឃើញ​ទៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ហើយ​ឃើញ​ស្រុក​កាណាន​ដ៏​ល្អ​បំព្រង​នោះ។ ហើយ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ ‹នេះ​ហើយ​ជា​ស្រុក​ដែល​អញ​បាន​សន្យា​នឹង​ឲ្យ​ពួក​កូន​ចៅ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប។ អញ​ឲ្យ​ឯង​ឃើញ ប៉ុន្តែ​អញ​មិន​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ឡើយ›។

នៅ​លើ​កំពូល​ភ្នំ​នេបូរ​នោះ លោក​ម៉ូសេ​ក៏​បាន​ស្លាប់​ទៅ។ លោក​មាន​អាយុ​១២០​ឆ្នាំ។ លោក​នៅ​មាន​កម្លាំង​ខ្លាំង ហើយ​ភ្នែក​ក៏​នៅ​មើល​ឃើញ​ល្អ​ដែរ។ ប្រជាជន​មាន​ចិត្ត​ស្រងូត​ស្រងាត់​ណាស់ ហើយ​ក៏​យំ​សោក​ដោយ​ព្រោះ​តែ​លោក​ម៉ូសេ​បាន​ស្លាប់។ ប៉ុន្តែ​គេ​ក៏​សប្បាយ​ចិត្ត​ដែរ ដោយ​មាន​យ៉ូស្វេ​ជា​មេ​ដឹក​នាំ​ថ្មី​របស់​គេ។

ជនគណនា ២៧:១២​-​២៣; ចោទិយកថា ៣:២៣​-​២៩; ៣១:១​-​៨, ១៤​-​២៣; ៣២:៤៥​-​៥២; ៣៤:១​-​១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក