បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៣៨
  • ពួកឈ្លប១២នាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកឈ្លប១២នាក់
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អ្នកស៊ើបការណ៍១២នាក់
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • យ៉ូស្វេទៅជាមេដឹកនាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • លោកម៉ូសេលើកដំបងវាយថ្ម
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • នាងរ៉ាហាបលាក់ពួកឈ្លប
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៣៨

៣៨

ពួក​ឈ្លប​១២​នាក់

សូម​មើល​ផ្លែ​ឈើ​ដែល​បុរស​ទាំង​នេះ​កំពុង​តែ​សែង។ សូម​មើល​ផ្លែ​ទំពាំង​បាយ​ជូរ​មួយ​ចង្កោម​ដ៏​ធំ​នេះ។ ផ្លែ​ទំពាំង​បាយ​ជូរ​មួយ​ចង្កោម​នេះ​ធំ​ដ៏​ម្ល៉េះ ទាល់​តែ​មាន​មនុស្ស​ពីរ​នាក់ ទើប​សែង​រួច។ ហើយ​សូម​មើល​ផ្លែ​ល្វា និង​ផ្លែ​ទទឹម​ដែរ។ តើ​ផ្លែ​ឈើ​ដ៏​ល្អ​នេះ​ត្រូវ​បាន​យក​ពី​ណា​មក? គឺ​ត្រូវ​បាន​យក​មក​ពី​ស្រុក​កាណាន។ នៅ​ចាំ​ទេ ស្រុក​កាណាន​ជា​កន្លែង​ដែល​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ធ្លាប់​រស់​នៅ​ពី​មុន។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ការ​អត់​បាយ​នៅ​ទី​នោះ យ៉ាកុប​និង​គ្រួសារ​របស់​គាត់​ក៏​រើ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ ប្រហែល​ជា​២១៦​ឆ្នាំ​ក្រោយ​មក ម៉ូសេ​កំពុង​តែ​នាំ​ប្រជាជន​អ៊ីស្រាអែល​ត្រឡប់​ទៅ​ស្រុក​កាណាន​វិញ។ ពួក​គេ​បាន​មក​ដល់​កន្លែង​មួយ​ក្នុង​ទី​រហោ​ស្ថាន ដែល​ហៅ​ថា​កាដេស។

ពួក​មនុស្ស​អាក្រក់​រស់​នៅ​ក្នុង​ស្រុក​កាណាន។ ដូច្នេះ ម៉ូសេ​ក៏​ចាត់​ពួក​ឈ្លប​១២​នាក់ ហើយ​ប្រាប់​ពួក​គេ​ថា៖ ‹ចូរ​ស្វែងរក​មើល តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រស់​នៅ​ទី​នោះ ហើយ​តើ​គេ​ខ្លាំង​ពូកែ​យ៉ាង​ណា។ ចូរ​ស្វែងរក​មើល បើ​សិន​ជា​ដី​មាន​ជី​ជាតិ​ល្អ​សំរាប់​ដាំ​ដំណាំ។ ហើយ​ត្រូវ​នាំ​យក​ផល​ផ្លែ​មក​វិញ​កុំ​បី​ខាន​ឡើយ›។

នៅ​ពេល​ដែល​ពួក​ឈ្លប​ត្រឡប់​មក​ដល់​កាដេស​វិញ គេ​ប្រាប់​ម៉ូសេ​ថា៖ ‹នោះ​ជា​ស្រុក​ដ៏​ល្អ​ណាស់›។ ហើយ​ដើម្បី​បង្ហាញ​ភស្តុ​តាង​នោះ គេ​ក៏​បង្ហាញ​ម៉ូសេ​នូវ​ផ្លែ​ឈើ​ខ្លះៗ។ ប៉ុន្តែ ពួក​ឈ្លប​១០​នាក់​និយាយ​ថា៖ ‹ពួក​មនុស្ស​ដែល​នៅ​ទី​នោះ មាន​មាឌ​ធំ​ហើយ​មាន​កម្លាំង​ខ្លាំង​ពូកែ​ទៀត។ យើង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន បើ​សិន​ជា​យើង​ទៅ​វាយ​យក​ស្រុក​នោះ›។

ប្រជាជន​អ៊ីស្រាអែល​មាន​សេចក្ដី​ភ័យ​ខ្លាច​នៅ​ពេល​គេ​ឮ​រឿង​នេះ។ គេ​និយាយ​ថា៖ ‹ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ក៏​នៅ​ក្នុង​ទី​រហោ​ស្ថាន​នេះ​វិញ។ យើង​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ការ​ច្បាំង​ជា​មិន​ខាន ហើយ​គេ​នឹង​ច្បាស់​ជា​ចាប់​យក​ប្រពន្ធ​កូន​របស់​យើង​ហើយ។ ចូរ​ឲ្យ​យើង​រើស​យក​អ្នក​ដឹក​នាំ​ថ្មី​មួយ​ទៀត​ជំនួស​លោក​ម៉ូសេ ហើយ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ›!

ប៉ុន្តែ ឈ្លប​ពីរ​នាក់​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​ប្រជាជន​ស្ងប់​ចិត្ត​ទៅ។ ឈ្មោះ​របស់​គេ​ជា យ៉ូស្វេ និង​កាលែប។ ពួក​គេ​និយាយ​ថា៖ ‹ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​គង់​ជា​មួយ​នឹង​យើង។ ហើយ​នឹង​អាច​យក​ស្រុក​នោះ​បាន​ដោយ​ស្រួល›។ ប៉ុន្តែ​មនុស្ស​ទាំង​ឡាយ​មិន​ស្ដាប់​ទេ។ គេ​ព្រម​ទាំង​ចង់​សម្លាប់​យ៉ូស្វេ​និង​កាលែប​ផង។

នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ខ្ញាល់​ណាស់ ហើយ​ទ្រង់​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា៖ ‹គ្មាន​មនុស្ស​ណា​មួយ​ដែល​មាន​អាយុ​២០​ឆ្នាំ​ឡើង​ទៅ នឹង​អាច​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​បាន​ឡើយ។ ពួក​គេ​បាន​ឃើញ​នូវ​អព្ភូតហេតុ​ជា​ច្រើន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ​ស្ថាន ប៉ុន្តែ គេ​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​អញ​ទៀត។ ដូច្នេះ គេ​នឹង​ដើរ​ត​ត្រក​នៅ​ក្នុង​ទី​រហោ​ស្ថាន​នេះ​អស់​៤០​ឆ្នាំ ទាល់​តែ​បុគ្គល​ក្រោយ​បង្អស់​ស្លាប់​ទៅ។ មាន​តែ​យ៉ូស្វេ​ហើយ​និង​កាលែប​ទេ ដែល​នឹង​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​បាន›។

ជនគណនា ១៣:១​-​៣៣; ១៤:១​-​៣៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក