បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៤៩
  • ថ្ងៃឈប់ទ្រឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃឈប់ទ្រឹង
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • យ៉ូស្វេនិងពួកអ្នកក្រុងគីបៀន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ពួកគីបៀនដែលមានបញ្ញា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចូរទុកចិត្តគ្រិស្តដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៤៩

៤៩

ថ្ងៃ​ឈប់​ទ្រឹង

សូម​ក្រឡេក​មើល​យ៉ូស្វេ​ចុះ គាត់​កំពុង​តែ​និយាយ​ថា៖ ‹ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង›! ហើយ​ថ្ងៃ​ក៏​ឈប់​ទ្រឹង​មែន។ ថ្ងៃ​ឈប់​ទ្រឹង​នៅ​កណ្ដាល​ផ្ទៃ​មេឃ​អស់​ពេញ​មួយ​ថ្ងៃ។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង! ប៉ុន្តែ​សូម​ឲ្យ​យើង​ពិនិត្យ​មើល នូវ​ហេតុ​ដែល​យ៉ូស្វេ​ចង់​ឲ្យ​ថ្ងៃ​នៅ​មាន​ពន្លឺ។

នៅ​ពេល​ដែល​ស្តេច​អាក្រក់​ទាំង​ប្រាំ​អង្គ​នៅ​ស្រុក​កាណាន ចាប់​ផ្ដើម​ប្រយុទ្ធ​នឹង​ពួក​គីបៀន ពួក​គីបៀន​ក៏​ចាត់​បុរស​ម្នាក់​ឲ្យ​សុំ​លោក​យ៉ូស្វេ​មក​ជួយ។ គាត់​ជំរាប​ថា៖ ‹សូម​មក​កន្លែង​យើង​ជា​ប្រញាប់! ដើម្បី​ជួយ​សង្គ្រោះ​យើង​ផង! ដ្បិត​ស្តេច​ទាំង​អស់​នៅ​ស្រុក​ភ្នំ​បាន​មក​ប្រយុទ្ធ​នឹង​យើង​ជា​បាវ​របស់​លោក​ហើយ›។

មួយ​រំពេច​នោះ យ៉ូស្វេ​និង​ពួក​ទាហាន​របស់​លោក​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ភ្លាម។ ពួក​គេ​បាន​ដើរ​ពេញ​មួយ​យប់។ នៅ​ពេល​ដែល​គេ​មក​ដល់​ក្រុង​គីបៀន ពួក​ទាហាន​នៃ​ស្តេច​ទាំង​ប្រាំ​អង្គ​ក៏​ភ័យ​ខ្លាច ហើយ​ចាប់​ផ្ដើម​រត់​អស់។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ព្រិល​ដុំ​ធំ​ៗ​ធ្លាក់​ពី​លើ​មេឃ​មក​សម្លាប់​ពួក​ទាហាន​ទាំង​នោះ បាន​ច្រើន​ជាង​ចំនួន​ដែល​ពួក​ទាហាន​របស់​យ៉ូស្វេ​បាន​សម្លាប់​ទៅ​ទៀត។

យ៉ូស្វេ​អាច​ឃើញ​ថា មិន​ជា​យូរ​ប៉ុន្មាន ថ្ងៃ​នឹង​លិច​ទៅ។ នោះ​នឹង​ទៅ​ជា​ងងឹត ហើយ​ពួក​ទាហាន​ជា​ច្រើន​នៃ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះ​នឹង​រត់​រួច​អស់។ ដូច្នេះ​ហើយ​បាន​ជា​យ៉ូស្វេ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​បន្ទាប់​មក​និយាយ​ថា៖ ‹ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង›! ហើយ​នៅ​ពេល​ដែល​ថ្ងៃ​កំពុង​តែ​មាន​ពន្លឺ ទាហាន​អ៊ីស្រាអែល​អាច​បង្ហើយ​ការ​ប្រយុទ្ធ​នោះ​ដោយ​ជោគជ័យ។

មាន​ស្តេច​ដ៏​អាក្រក់​ជា​ច្រើន​ទៀត​នៅ​ស្រុក​កាណាន ដែល​ស្អប់​ប្រជា​រាស្ត្រ​របស់​ព្រះ។ ក្នុង​រវាង​ប្រាំ​មួយ​ឆ្នាំ យ៉ូស្វេ​និង​កង​ទ័ព​របស់​លោក​បាន​វាយ​ឈ្នះ​លើ​ពួក​ស្តេច​៣១​អង្គ​នៅ​ក្នុង​ស្រុក​នោះ។ កាល​ដែល​បាន​ឈ្នះ​អស់​ហើយ យ៉ូស្វេ​ក៏​លៃ​លក​ចែក​ស្រុក​កាណាន​ឲ្យ​ទៅ​ពួក​សម្ព័ន្ធ​ណា​ដែល​ត្រូវ​ការ​ដំបន់​ទៀត។

ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​ដល់​ទី​បំផុត​យ៉ូស្វេ​ក៏​ស្លាប់​ទៅ កាល​ដែល​មាន​អាយុ​១១០​ឆ្នាំ។ ដរាប​ណា​ដែល​លោក​និង​មិត្ត​របស់​លោក​នៅ​រស់​នៅ​ឡើយ ប្រជាជន​គោរព​តាម​ព្រះ​យេហូវ៉ា​ជា​និច្ច។ ប៉ុន្តែ នៅ​ពេល​ដែល​បុរស​ល្អ​ទាំង​នេះ​បាន​ស្លាប់​ទៅ ប្រជាជន​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពួក​គេ​ក៏​មាន​បញ្ហា​ជា​ច្រើន។ នេះ​គឺ​ជា​គ្រា​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​ព្រះ។

យ៉ូស្វេ ១០:៦​-​១៥; ១២:៧​-​២៤; ១៤:១​-​៥; ពួក​ចៅហ្វាយ ២:៨​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក