បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩៧
  • ព្រះយេស៊ូវយាងមកជាស្ដេច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូវយាងមកជាស្ដេច
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ស្តេចជិះកូនលាចូលក្រុងយេរូសាឡិម
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ព្រះយេស៊ូវធ្វើឲ្យមនុស្សឈឺជាឡើងវិញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សត្វលាចេះនិយាយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើរាជាណាចក្ររបស់ព្រះជាអ្វី? តើអ្វីបង្ហាញថាយើងចង់បានរាជាណាចក្រព្រះ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩៧

៩៧

ព្រះ​យេស៊ូវ​យាង​មក​ជា​ស្តេច

មួយ​រយៈ​ខ្លី​ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​មនុស្ស​សុំ​ទាន​ខ្វាក់​ពីរ​នាក់​បាន​ជា​ឡើង​វិញ​ហើយ ព្រះ​យេស៊ូវ​ក៏​បាន​មក​ដល់​ភូមិ​តូច​មួយ​ជិត​ក្រុង​យេរូសាឡិម។ ទ្រង់​មាន​បន្ទូល​ប្រាប់​សិស្ស​ពីរ​នាក់​ថា៖ ‹ចូរ​ទៅ​ឯ​ភូមិ ហើយ​អ្នក​នឹង​ឃើញ​សត្វ​លា​ជំទង់​មួយ។ ចូរ​ស្រាយ​វា​ហើយ​នាំ​វា​មក​ឲ្យ​ខ្ញុំ›។

នៅ​ពេល​ដែល​គេ​យក​សត្វ​លា​មក​ឲ្យ​ទ្រង់​ហើយ ព្រះ​យេស៊ូវ​ក៏​គង់​លើ​វា​ទៅ។ បន្ទាប់​មក​ទ្រង់​ក៏​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដែល​នៅ​ជិត​នោះ។ នៅ​ពេល​ដែល​ទ្រង់​យាង​ទៅ​ជិត​ក្រុង​នោះ មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​បាន​ចេញ​មក​ជួប​ទ្រង់។ ពួក​គេ​ភាគ​ច្រើន​បាន​ដោះ​អាវ​វែង​របស់​គេ​ហើយ​ក៏​ក្រាល​នៅ​លើ​ផ្លូវ។ អ្នក​ខ្លះ​ទៀត​បាន​កាប់​យក​ធាង​ដូង​មក​ក្រាល​នៅ​លើ​ផ្លូវ​ដែរ ហើយ​ពួក​គេ​ក៏​ស្រែក​ឡើង​ថា៖ ‹សូម​ឲ្យ​ព្រះ​ជូន​ពរ​ដល់​ស្តេច​ដែល​យាង​មក​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា›!

កាល​ពី​ជំនាន់​ដើម នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ស្តេច​ថ្មីៗ​ត្រូវ​គង់​លើ​សត្វ​លា​ជំទង់ ហើយ​ត្រូវ​យាង​ចូល​ក្រុង​យេរូសាឡិម​ដើម្បី​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​មនុស្ស​ឃើញ។ នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​ធ្វើ។ ហើយ​ពួក​មនុស្ស​ទាំង​នេះ​កំពុង​តែ​បង្ហាញ​ថា គេ​ចង់​បាន​ព្រះ​យេស៊ូវ​ជា​ស្តេច​របស់​គេ។ ប៉ុន្តែ មាន​មនុស្ស​ខ្លះ​គេ​មិន​ចង់​បាន​ទ្រង់​ទេ។ យើង​អាច​ឃើញ​អំពី​រឿង​នេះ ដោយ​ពិនិត្យ​មើល​ការ​ដែល​កើត​ឡើង​ដល់​ទ្រង់ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ទៅ​ឯ​ព្រះ​វិហារ។

នៅ​ឯ​ព្រះ​វិហារ ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​និង​ពិការ​បាន​ជា​ឡើង​វិញ។ នៅ​ពេល​ដែល​កូន​ក្មេង​មើល​ឃើញ​ការ​នេះ គេ​ក៏​ស្រែក​សរសើរ​ដល់​ព្រះ​យេស៊ូវ។ ប៉ុន្តែ សម្រែក​នេះ​ធ្វើ​ឲ្យ​ពួក​សង្ឃ​មាន​ចិត្ត​ខឹង ហើយ​គេ​ក៏​ប្រាប់​ព្រះ​យេស៊ូវ​ថា៖ ‹តើ​អ្នក​ឮ​ពាក្យ​ដែល​កូន​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ›?

ព្រះ​យេស៊ូវ​ឆ្លើយ​ថា៖ ‹ខ្ញុំ​ឮ​ហើយ តើ​អ្នក​មិន​ដែល​អាន​ក្នុង​ព្រះ​គម្ពីរ​ដែល​ចែង​ថា៖​«ចេញ​ពី​មាត់​កូន​ក្មេង ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សរសើរ​ទេ​ឬ»›? ដូច្នេះ កូន​ក្មេង​ក៏​ស្រែក​សរសើរ​ដល់​ស្តេច​របស់​ព្រះ​ត​ទៅ​ទៀត។

យើង​ចង់​ឲ្យ​បាន​ដូច​កូន​ក្មេង​ទាំង​អស់​នោះ​ដែរ មែន​ទេ? មនុស្ស​ខ្លះ​ប្រហែល​ជា​ចង់​បញ្ឈប់​យើង ក្នុង​ការ​និយាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ យើង​នៅ​តែ​ខំ​ប្រាប់​ដល់​អ្នក​ដទៃ​អំពី​ការ​ដ៏​អស្ចារ្យ ដែល​ព្រះ​យេស៊ូវ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​ជា​និច្ច។

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​នៅ​លើ​ផែនដី​នៅ​ឡើយ នោះ​មិន​មែន​ជា​ពេល​សំរាប់​សោយ​រាជ្យ​ជា​ស្តេច​ទេ។ តើ​នៅ​ពេល​ណា​ទើប​គ្រា​នេះ​នឹង​មក​ដល់? ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ចង់​ដឹង​នូវ​រឿង​នេះ។ យើង​នឹង​អាន​អំពី​រឿង​នេះ​ជា​បន្ទាប់។

ម៉ាថាយ ២១:១​-​១៧; យ៉ូហាន ១២:១២​-​១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក