បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១០៥
  • ការរង់ចាំនៅក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរង់ចាំនៅក្រុងយេរូសាឡិម
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • មុនបុណ្យថ្ងៃទី៥០មនុស្សរាប់រយនាក់ឃើញលោក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ការលេចខ្លួនឲ្យឃើញចុងក្រោយ និងបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ.
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • តើទទួលការជ្រមុជទឹកក្នុងនាមអ្នកណានិងក្នុងនាមអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១០៥

១០៥

ការ​រង់​ចាំ​នៅ​ក្រុង​យេរូសាឡិម

មនុស្ស​ទាំង​អស់​នៅ​ទី​នេះ គឺ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ។ ពួក​គេ​បាន​គោរព​តាម​ទ្រង់ ហើយ​ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ ហើយ​កាល​ដែល​ពួក​គេ​កំពុង​តែ​រង់​ចាំ​ទាំង​អស់​គ្នា នោះ​មាន​សម្លេង​មួយ​យ៉ាង​ខ្លាំង​ខ្ទ័រ​ពេញ​ក្នុង​ផ្ទះ។ សម្លេង​នោះ​ឮ​ដូច​ជា​សន្ទុះ​ខ្យល់​យ៉ាង​ខ្លាំង។ ហើយ​បន្ទាប់​មក នៅ​ពី​លើ​ក្បាល​នៃ​ពួក​សិស្ស​ម្នាក់ៗ មាន​អណ្ដាត​ភ្លើង​ចាប់​ផ្ដើម​លេច​ចេញ​មក។ តើ​អ្នក​អាច​មើល​ឃើញ​ភ្លើង​នៅ​ពី​លើ​ក្បាល​នៃ​ពួក​គេ​ម្នាក់ៗ​ទេ? តើ​ការ​ទាំង​អស់​នេះ​មាន​ន័យ​យ៉ាង​ណា?

នេះ​ជា​អព្ភូតហេតុ​មួយ! ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ទ្រង់​កំពុង​តែ​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​មក​លើ​អ្នក​កាន់​តាម​ទ្រង់​ទាំង​ឡាយ។ តើ​អ្នក​ដឹង​ថា ព្រះ​វិញ្ញាណ​នេះ​បណ្ដាល​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ទេ? គឺ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ទាំង​អស់​គ្នា។

ប្រជាជន​ជា​ច្រើន​នៅ​ក្រុង​យេរូសាឡិម​បាន​ឮ​សម្លេង​ដូច​ជា​ខ្យល់​យ៉ាង​ខ្លាំង រួច​ពួក​គេ​ក៏​នាំ​គ្នា​មក​មើល​ហេតុ​ការណ៍​ដែល​ទើប​នឹង​កើត​ឡើង។ ប្រជាជន​ខ្លះ​មក​ពី​សាសន៍​ផ្សេងៗ ពួក​គេ​មក​ទី​នេះ​ដើម្បី​ធ្វើ​បុណ្យ​ថ្ងៃ​ទី​៥០​នៃ​សាសន៍​អ៊ីស្រាអែល។ ពួក​ភ្ញៀវ​ទាំង​នេះ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់! ពួក​គេ​ឮ​ពួក​សិស្ស​ទាំង​ឡាយ​កំពុង​តែ​និយាយ​ក្នុង​ភាសា​របស់​គេ អំពី​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ។

ពួក​ភ្ញៀវ​ទាំង​នេះ​និយាយ​ថា៖ ‹មនុស្ស​ទាំង​នេះ​មក​ពី​ស្រុក​កាលីឡេ​ទាំង​អស់ ចុះ​ដូច​ម្ដេច​បាន​ជា​ពួក​គេ​អាច​និយាយ​ភាសា​ផ្សេងៗ ដែល​ជា​ភាសា​ពី​ស្រុក​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ›?

ឥឡូវ​នេះ ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង ដើម្បី​ពន្យល់​ប្រាប់​ប្រជាជន។ គាត់​តម្លើង​សម្លេង​របស់​គាត់ ហើយ​ពន្យល់​ប្រាប់​ទៅ​ពួក​គេ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​ត្រូវ​បាន​គេ​ធ្វើ​គុត ហើយ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពេត្រុស​មាន​ប្រសាសន៍​ថា៖ ‹ឥឡូវ​នេះ ព្រះ​យេស៊ូវ​គង់​នៅ​ឯ​ស្ថាន​សួគ៌ នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​ហើយ។ ទ្រង់​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​បាន​សន្យា​មក​នោះ។ ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​បាន​ឮ​និង​ឃើញ​អព្ភូតហេតុ​ទាំង​នេះ›។

កាល​ដែល​ពេត្រុស​បាន​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ មនុស្ស​ជា​ច្រើន​មាន​ចិត្ត​សោក​ស្ដាយ​ណាស់ ចំពោះ​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ព្រះ​យេស៊ូវ​នោះ។ ពួក​គេ​បាន​សួរ​ថា ‹តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច›? ពេត្រុស​ឆ្លើយ​ប្រាប់​គេ​ថា៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែ​ចិត្ត​របស់​អ្នក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក›។ ដូច្នេះ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ។

កិច្ចការ ២:១​-​៤៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក