បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១០៦
  • ការដោះលែងពីគុក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការដោះលែងពីគុក
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • គ្មានអ្វីអាចបញ្ឈប់ពួកគាត់បានទេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ពួកគាត់ជាជនសាមញ្ញ ហើយមិនបានរៀនសូត្រ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • វិធីយកឈ្នះអារម្មណ៍ភ័យខ្លាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១០៦

១០៦

ការ​ដោះ​លែង​ពី​គុក

សូម​មើល​ទេវតា​ដែល​កំពុង​តែ​បើក​ទ្វារ​គុក​នៅ​ទី​នេះ។ ពួក​បុរស​ដែល​ទេវតា​កំពុង​តែ​ដោះ​លែង​នោះ ជា​សាវក​របស់​ព្រះ​យេស៊ូវ។ សូម​ឲ្យ​យើង​ស្វែងរក​នូវ​មូលហេតុ​ដែល​ពួក​សិស្ស​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក។

តាំង​ពី​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ចាក់​មក​លើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ រហូត​មក​ដល់​គ្រា​នេះ នោះ​ទើប​តែ​បាន​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។ ហើយ​នេះ​ជា​ការណ៍​ដែល​បាន​កើត​ឡើង៖ នៅ​ថ្ងៃ​រសៀល​មួយ ពេត្រុស​និង​យ៉ូហាន​កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ដែល​បាន​ពិការ​តាំង​ពី​កំណើត​មក អង្គុយ​នៅ​ក្បែរ​ទ្វារ។ ជា​រៀង​រាល់​ថ្ងៃ ប្រជាជន​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នេះ ដើម្បី​ឲ្យ​គាត់​អាច​សុំ​ទាន​ពី​ពួក​អ្នក​ដើរ​ចូល​ក្នុង​ព្រះ​វិហារ។ កាល​ដែល​គាត់​ឃើញ​ពេត្រុស​និង​យ៉ូហាន គាត់​បាន​អង្វរ​សុំ​ទាន​ពី​ពួក​គេ។ តើ​ពួក​សាវក​នឹង​ធ្វើ​យ៉ាង​ណា?

គេ​ក៏​ឈប់​ហើយ​មើល​បុរស​ដ៏​ទុគ៌ត​នេះ។ ពេត្រុស​និយាយ​ថា៖ ‹ខ្ញុំ​គ្មាន​ប្រាក់​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក។ ក្នុង​ព្រះ​នាម​យេស៊ូវ ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ចុះ›! ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​បុរស​នោះ​លើក​ឡើង ហើយ​ភ្លាម​នោះ គាត់​ក៏​ក្រោក​ឈរ​ឡើង​ហើយ​ចាប់​ផ្ដើម​ដើរ​ទៅ។ នៅ​ពេល​ដែល​ប្រជាជន​ឃើញ​ការ​នេះ គេ​មាន​ចិត្ត​កោត​ស្ញែង ហើយ​សប្បាយ​រីករាយ​ណាស់​ចំពោះ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ។

ពេត្រុស​និយាយ​ថា៖ ‹ដោយ​សារ​តែ​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ព្រះ​យេស៊ូវ​ពី​សេចក្ដី​ស្លាប់ ដែល​យើង​បាន​សម្ដែង​អព្ភូតហេតុ​នេះ›។ កាល​ដែល​គាត់​និង​យ៉ូហាន​កំពុង​តែ​និយាយ​នោះ ពួក​មេ​ដឹក​នាំ​សាសនា​ខ្លះ​បាន​មក​ដល់។ ពួក​គេ​មាន​ចិត្ត​ខឹង​ណាស់ ពីព្រោះ​ពេត្រុស​និង​យ៉ូហាន​កំពុង​តែ​ពន្យល់​ប្រាប់​ប្រជាជន​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ដូច្នេះ គេ​ក៏​ចាប់​ពេត្រុស​និង​យ៉ូហាន​ដាក់​គុក​ទៅ។

ស្អែក​ឡើង ពួក​មេ​ដឹក​នាំ​សាសនា​មាន​កិច្ច​ប្រជុំ​ធំ​មួយ។ ពេត្រុស​និង​យ៉ូហាន ព្រម​ទាំង​បុរស​ដែល​គេ​ធ្វើ​ឲ្យ​ជា​នោះ ក៏​ត្រូវ​គេ​នាំ​ចូល​មក​ដែរ។ ពួក​មេ​ដឹក​នាំ​សាសនា​សួរ​ថា៖ ‹ដោយ​សារ​ឥទ្ធិ​ឫទ្ធិ​អ្វី​ដែល​អ្នក​ធ្វើ​អព្ភូតហេតុ​នេះ›?

ពេត្រុស​ឆ្លើយ​ប្រាប់​គេ​ថា គឺ​ដោយ​សារ​ឥទ្ធិ​ឫទ្ធិ​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ​យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់។ ពួក​សង្ឃ​នោះ​ទាល់​គំនិត ពីព្រោះ​ពួក​គេ​មិន​អាច​បដិសេធ​នូវ​ការ​កើត​ឡើង​ដ៏​ពិត​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ​ទេ។ ដូច្នេះ គេ​ក៏​ព្រមាន​ពួក​សាវក​មិន​ឲ្យ​និយាយ​អំពី​ព្រះ​យេស៊ូវ​ត​ទៅ​ទៀត ហើយ​បន្ទាប់​មក គេ​ដោះ​លែង​ពួក​សាវក​ទៅ។

ជា​ច្រើន​ថ្ងៃ​កន្លង​មក ពួក​សាវក​នៅ​តែ​បន្ត​ការ​ផ្សាយ​អំពី​ព្រះ​យេស៊ូវ និង​ធ្វើ​ឲ្យ​ពួក​អ្នក​ឈឺ​ជា​ឡើង​វិញ​ដែរ។ ដំណឹង​អំពី​អព្ភូតហេតុ​ទាំង​នេះ​បាន​ត្រូវ​ឮ​សុសសាយ។ ដូច្នេះ សូម្បី​តែ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​ជិត​ខាង​ក្រុង​យេរូសាឡិម ក៏​នាំ​ពួក​ឈឺ​មក​ឲ្យ​ពួក​សាវក​ប្រោស​ឲ្យ​ជា​ដែរ។ នេះ​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​សាសនា​ច្រណែន ដូច្នេះ​គេ​ក៏​ចាប់​ពួក​សាវក​ដាក់​គុក។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ជាប់​គុក​យូរ​ទេ។

នៅ​វេលា​យប់ ទេវតា​នៃ​ព្រះ​បើក​ទ្វារ​គុក​ឲ្យ​ពួក​គេ ដូច​ជា​អ្នក​អាច​ឃើញ​នៅ​ទី​នេះ។ ទេវតា​មាន​ប្រសាសន៍​ថា៖ ‹ចូរ​ទៅ​ឈរ​នៅ​ឯ​ព្រះ​វិហារ ហើយ​ខំ​បន្ត​ផ្សាយ​ទៅ​ប្រជាជន​ចុះ›។ លុះ​ដល់​ព្រលឹម​ស្អែក​ឡើង កាល​ដែល​មេ​ដឹក​នាំ​សាសនា​ចាត់​ឲ្យ​ពួក​បុរស​ទៅ​យក​ពួក​សាវក​ពី​គុក​មក គេ​មិន​ឃើញ​ពួក​សាវក​សោះ។ ក្រោយ​មក ពួក​បុរស​រក​ឃើញ​ពួក​សាវក​កំពុង​តែ​បង្រៀន​នៅ​ឯ​ព្រះ​វិហារ ហើយ​ក៏​នាំ​ពួក​គេ​ទៅ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា។

ពួក​មេ​ដឹក​នាំ​សាសនា​និយាយ​ថា៖ ‹យើង​បាន​បញ្ជា​អ្នក​រាល់​គ្នា​យ៉ាង​ម៉ឺង​ម៉ាត់ ថា​មិន​ឲ្យ​បង្រៀន​អំពី​ព្រះ​យេស៊ូវ​ទៀត​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ​នៅ​ពេញ​ក្រុង​យេរូសាឡិម​ទាំង​មូល›។ បន្ទាប់​មក ពួក​សាវក​ឆ្លើយ​ថា៖ ‹យើង​ត្រូវ​គោរព​តាម​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស›។ ដូច្នេះ គេ​នៅ​តែ​ខំ​ព្យាយាម​បង្រៀន​អំពី​«ដំណឹង​ល្អ»​នេះ​ត​ទៅ​ទៀត។ តើ​នេះ​មិន​មែន​ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​យើង​គួរ​តែ​យក​ត្រាប់​តាម​ទេ​ឬ?

កិច្ចការ ជំពូក​ទី​៣ ទៅ ជំពូក​ទី​៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក