ព្រះកំទេចលោកីយ៍ដ៏អាក្រក់ចោល
១៨ កូនចៅរបស់អ័ដាម ក្រោយមកបង្កើនបានគ្នាជាច្រើន។ ពួកគេក៏បានក្លាយទៅជាមនុស្សអាក្រក់ណាស់។ ព្រះអង្គបានសម្រេចព្រះទ័យនឹងកំទេចពួកគេចោល។—លោកុប្បត្តិ ៦:១, ៥, ៧
១៩ ប៉ុន្តែមានបុរសល្អម្នាក់ឈ្មោះណូអេ។—លោកុប្បត្តិ ៦:៨, ៩
ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ឲ្យសង់ទូកមួយយ៉ាងធំ ដើម្បីនឹងសង្គ្រោះខ្លួនគាត់និងគ្រួសាររបស់គាត់ នៅពេលដែលព្រះកំទេចមនុស្សអាក្រក់ទាំងអស់។ ទូកនោះមានរាងដូចជាប្រអប់ដ៏ធំមួយ។—លោកុប្បត្តិ ៦:១៣, ១៤
២០ ពួកគេបានយកសត្វជាច្រើនចូលទៅក្នុងទូកធំនោះ។—លោកុប្បត្តិ ៦:១៩-២១
២១ ព្រះយេហូវ៉ាបានធ្វើឲ្យធ្លាក់ភ្លៀងយ៉ាងធំមួយ។ មនុស្សអាក្រក់ទាំងអស់បានស្លាប់ទៅ។ ប៉ុន្តែមនុស្សដែលនៅក្នុងទូកត្រូវបានសង្គ្រោះ។ តើអ្នកដឹងមកពីហេតុអ្វីទេ?—លោកុប្បត្តិ ៦:១៧; ៧:១១, ១២, ២១; ពេត្រុសទី១ ៣:១០-១២