បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៥ ទំ. ១៨-ទំ. ១៩ វ. ៥
  • ទូកណូអេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទូកណូអេ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • លោកណូអេសង់ទូកធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • នៅសម័យទឹកជន់លិចពិភពលោក តើអ្នកណាបានស្ដាប់ព្រះ? តើអ្នកណាមិនបានស្ដាប់?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • ‹គាត់ដើរជាមួយនឹងព្រះពិត›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • មនុស្សទាំងអស់គ្នា អាចរៀនពីកាសែតវីដេអូ លោកណូអេ—គាត់បានដើរ ជាមួយនឹងព្រះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៥ ទំ. ១៨-ទំ. ១៩ វ. ៥
ណូអេនិងក្រុមគ្រួសារគាត់កំពុងសង់ទូកធំ

មេ​រៀន​ទី​៥

ទូក​ណូអេ

ក្រោយ​មក នៅ​ផែនដី​មាន​មនុស្ស​កាន់​តែ​ច្រើន។ ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​ប្រព្រឹត្ត​អំពើ​អាក្រក់។ សូម្បី​តែ​ទេវតា​ខ្លះ​ក៏​បែរ​ជា​ធ្វើ​អំពើ​អាក្រក់​ដែរ។ ពួក​គេ​បាន​ចាក​ចេញ​ពី​លំនៅ​ស្ថាន​សួគ៌​មក​ផែនដី ហើយ​កាឡា​ខ្លួន​ជា​មនុស្ស។ ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច្នេះ? គឺ​ដើម្បី​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី។

ទេវតា​ទាំង​នោះ​មាន​កូន​ជា​មួយ​នឹង​ស្ត្រី។ កូន​របស់​ពួក​គេ​ធំ​ឡើង​ជា​មនុស្ស​មាន​កម្លាំង​ខ្លាំង​ណាស់ តែ​កោង​កាច និង​ចូល​ចិត្ត​ដើរ​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ព្រះ​យេហូវ៉ា​មិន​ព្រម​ឲ្យ​រឿង​ទាំង​នេះ បន្ត​មាន​ត​ទៅ​ទៀត​ឡើយ។ ដូច្នេះ លោក​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់ ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​នោះ។

ណូអេនិងក្រុមគ្រួសារគាត់កំពុងសង់ទូក និងរៀបចំអាហារ

ប៉ុន្តែ មាន​បុរស​ម្នាក់​មិន​ដូច​មនុស្ស​ឯ​ទៀត​នៅ​សម័យ​របស់​គាត់​ឡើយ។ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា។ គាត់​ឈ្មោះ​ណូអេ។ គាត់​មាន​កូន​ប្រុស​បី​នាក់ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។ ពួក​គេ​ម្នាក់​ៗ​មាន​ប្រពន្ធ​ហើយ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ​មួយ ដើម្បី​សង្គ្រោះ​គាត់​និង​ក្រុម​គ្រួសារ​គាត់​ពី​ទឹក​ជំនន់។ ទូក​របស់​ណូអេ​គឺ​ជា​ទូក​ឈើ មាន​រាង​ដូច​ប្រអប់​ធំ​មួយ​ដែល​អាច​អណ្ដែត​លើ​ទឹក​បាន។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្គាប់​ណូអេ​ឲ្យ​នាំ​សត្វ​ផ្សេង​ៗ​ជា​ច្រើន​ចូល​ទៅ​ក្នុង​ទូក​នោះ​ដែរ ដើម្បី​កុំ​ឲ្យ​ពួក​វា​ស្លាប់។

ណូអេ​បាន​ចាប់​ផ្ដើម​សង់​ទូក​ធំ​ភ្លាម​ៗ។ គាត់​និង​ក្រុម​គ្រួសារ​គាត់​ចំណាយ​ពេល​អស់​ប្រហែល​៥០​ឆ្នាំ​ក្នុង​ការ​សង់​ទូក​នោះ។ ពួក​គាត់​សង់​ទូក​តាម​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ដំណាល​គ្នា​នោះ ណូអេ​ក៏​បាន​ព្រមាន​បណ្ដា​ជន​អំពី​ទឹក​ជំនន់​ដែរ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ស្ដាប់​គាត់​ទេ។

នៅ​ទី​បំផុត ដល់​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ក្នុង​ទូក​ធំ។ សូម​ឲ្យ​យើង​មើល​អ្វី​ដែល​កើត​ឡើង​បន្ទាប់។

​«​វត្តមាន​របស់​កូន​មនុស្ស នឹង​ដូច​សម័យ​ណូអេ​»។—ម៉ាថាយ ២៤:៣៧

សំណួរ​៖ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់? តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ណូអេ​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

ដើម​កំណើត ៦:១​-​២២; ម៉ាថាយ ២៤:៣៧​-​៤១; ពេត្រុស​ទី២ ២:៥; យូដាស ៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក