«ចូរឱយអ្នកនៅជាប់ក្នុង សេចក្ដីដែលអ្នកបានរៀន»
នេះជាពាក្យដែលសាវកប៉ុលបានសរសេរទៅក្មេងធីម៉ូថេ (ធីម៉ូថេទី២ ៣:១៤)។ បន្ទាប់ពីលោកអ្នកបានអានសៀវភៅនេះ លោកអ្នកបានដឹងអំពីរបស់ដ៏ល្អជាច្រើនដែលព្រះបានសន្យាដល់មនុស្សដែលស្រឡាញ់ទ្រង់។ ប៉ុន្តែលោកអ្នកត្រូវតែបន្តការចំរើនលូតលាស់ថែមទៅទៀតខាងផ្លូវវិញ្ញាណ។ ស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តរីករាយនឹងជួយលោកអ្នកបើសិនជាឥឡូវនេះលោកអ្នកមិនបានទទួលជំនួយពីពួកគេនៅឡើយ។ សូមលោកអ្នកអញ្ជើញសរសេរសំបុត្រទៅការិយាល័យប៉មយាម (Watch Tower) ដោយប្រើអាសយដ្ឋានដែលនៅជិតអ្នកពីខាងក្រោមនេះ ក្នុងការសុំនូវដំណឹងផ្សេងៗទៀត ឬក៏ការសុំឱយស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់មកទីលំនៅរបស់លោកអ្នកដើម្បីនឹងជួយលោកអ្នកក្នុងការរៀនអំពីព្រះគម្ពីរដោយឥតគិតថ្លៃ។