បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sp ទំ. ១១-១២
  • ពួកព្រាយបិសាចជាអ្នកសម្លាប់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកព្រាយបិសាចជាអ្នកសម្លាប់!
  • វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
  • អត្ថបទស្រដៀងគ្នា
  • លោកយេស៊ូមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • សេចក្ដីពិតអំពីទេវតានិងពួកវិញ្ញាណកំណាច
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើអ្នកណាជាពួកសត្រូវរបស់ព្រះ?
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អនាគតដ៏ល្អអស្ចារ្យ
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
មើលបន្ថែមទៀត
វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
sp ទំ. ១១-១២

ពួក​ព្រាយ​បិសាច​ជា​អ្នក​សម្លាប់!

តាំង​ពីដើម​មក អារក្ស​សាតាំង​និង​ពួក​ព្រាយ​បិសាច​តែង​តែ​ជា​អ្នក​កំណាច​ហើយ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ផង។ នៅ​ជំនាន់​ដើម​សាតាំង​បាន​សម្លាប់​បសុសត្វ​និង​បាវបំរើ​របស់​លោក​យ៉ូប​ជា​អ្នក​ស្មោះ​ត្រង់​ម្នាក់។ រួច​មក​វា​សម្លាប់​កូន​របស់​លោក​យ៉ូប​ទាំង​១០​នាក់ ដោយ​ធ្វើ​ឲ្យ​មាន «ខ្យល់​គំហុក​ជា​ខ្លាំង» មក​បំផ្លាញ​ផ្ទះ​ដែល​គេ​នៅ​ក្នុង​នោះ។ ក្រោយ​មក​ទៀត សាតាំង​ក៏​ធ្វើ​ឲ្យ​យ៉ូប​កើត «ដំបៅ​ដ៏​អាក្រក់​ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល»។—យ៉ូប ១:៧​-​១៩; យ៉ូប ២:៧

នៅ​ជំនាន់​ព្រះ​យេស៊ូវ ពួក​ព្រាយ​បិសាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ទៅ​ជា​គ​ហើយ​ខ្វាក់។ (ម៉ាថាយ ៩:៣២, ៣៣; ១២:២២) ពួក​វា​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​បុរស​ម្នាក់ ហើយ​ធ្វើ​ឲ្យ​គាត់​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង។ (ម៉ាកុស ៥:៥) ពួក​វា​ក៏​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​យំ​ស្រែក ទាំង​ផ្ដួល​ខ្លួន ហើយ «ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង»។—លូកា ៩:៤២

សាថាននិងពួកវិញ្ញាណកំណាចបានធ្វើឲ្យយ៉ូបកើតដំបៅរលួយពេញខ្លួន ហើយធ្វើឲ្យបុគ្គលម្នាក់ប្រកាច់

នៅ​ជំនាន់​ដើម ពួក​ព្រាយ​បិសាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ឈឺ​ហើយ​ឲ្យ​អ្នក​ឯ​ទៀត​ត្រូវ​ប្រកាច់​ជា​ខ្លាំង

សព្វ​ថ្ងៃ​នេះ អារក្ស​សាតាំង​និង​ពួក​ព្រាយ​បិសាច​រឹតតែ​សម្លាប់​ជាង​មុន​ទៅ​ទៀត។ តាម​ពិត​សកម្មភាព​ដ៏​អាក្រក់​របស់​ពួក​វា​បាន​កើន​ច្រើន​ឡើង តាំង​ពី​ពេល​ពួក​វា​បាន​ត្រូវ​បោះ​ទំលាក់​ចេញ​ពី​ស្ថានសួគ៌​មក។ សេចក្ដី​រាយការណ៍​ពី​ជុំវិញ​ពិភពលោក​បញ្ជាក់​អំពី​សេចក្ដី​កំណាច​របស់​ពួក​វា។ ពួក​វា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ឈឺ​ថ្កាត់ រំខាន​បៀតបៀន​អ្នក​ឯ​ទៀត​នៅ​ពេល​យប់ ទាំង​ធ្វើ​ឲ្យ​គេ​ដេក​មិន​បាន ឬ​ធ្វើ​ឲ្យ​គេ​យល់សប្ដ​ដ៏​អាក្រក់​ក្រៃលែង។ ពួក​វា​រំលោភ​អ្នក​ឯ​ទៀត។ ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទៅ​ជា​ឆ្កួត ទៅ​សម្លាប់​គេ ឬ​សម្លាប់​ខ្លួន​ឯង។

ពួកវិញ្ញាណកំណាចធ្វើឲ្យបុរសម្នាក់បញ្ចេញកំហឹងយ៉ាងខ្លាំង ព្រមទាំងធ្វើទុក្ខបុរសម្នាក់ទៀតឲ្យសុបិនឃើញរឿងដែលគួរឲ្យរន្ធត់ក្រៃលែង

សព្វ​ថ្ងៃ​នេះ ពួក​ព្រាយ​បិសាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ទៅ​ជា​ឃោរឃៅ​ហើយ​រំខាន​បៀតបៀន​អ្នក​ឯ​ទៀត​នៅ​ពេល​យប់​ឲ្យ​គេ​យល់សប្ដ​អាក្រក់​ក្រៃលែង

នាង​លីនធីណា ដែល​រស់​នៅ​ក្នុង​ប្រទេស​សួរីណាម ប្រាប់​ថា​ព្រាយ​បិសាច ឬ​វិញ្ញាណ​អាក្រក់ បាន​សម្លាប់​គ្នា​១៦​នាក់​ក្នុង​គ្រួសារ​នាង ហើយ​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​រូបកាយ​និង​ចិត្ត​របស់​នាង​អស់រយៈ​១៨​ឆ្នាំ។ ពី​ការ​ពិសោធ​ខ្លួន​ឯង នាង​ថ្លែង​ថា​ពួក​ព្រាយ​បិសាច «ចូល​ចិត្ត​ធ្វើ​ទារុណកម្ម​ដល់​អ្នក​រងគ្រោះ​ដែល​ចង់​រួច​ខ្លួន ដរាប​ដល់​គេ​ស្លាប់»។

ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​នឹង​រក្សា​ការ​ពារ​អ្នក​បំរើ​ទ្រង់​ពី​ការ​ធ្វើ​ទុក្ខ​បៀតបៀន​របស់​សាតាំង។—សុភាសិត ១៨:១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក