បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • dg ភាគទី ៩ ទំ. ១៩-២២
  • យ៉ាងណាដែលយើងដឹងថាយើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ាងណាដែលយើងដឹងថាយើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»
  • តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សង្គ្រាម​លោក
  • ភស្តុតាង​ឯ​ទៀត
  • កត្ដា​មួយ​ទៀត
  • ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស​និង​ព្រាយបិសាច​ជិត​មក​ដល់​ហើយ
  • តើ​អ្នក​ណា​នឹង​រួច​រស់​ជីវិត? តើ​អ្នក​ណា​នឹង​ត្រូវ​វិនាស?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • «ទីបញ្ចប់របស់លោកីយ៍» ជិតមកដល់ហើយ!
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
dg ភាគទី ៩ ទំ. ១៩-២២

ភាគ​ទី៩

យ៉ាង​ណា​ដែល​យើង​ដឹង​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»

១, ២ តើ​យើង​អាច​ដឹង​យ៉ាង​ណា ថា​តើ​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​បំផុត​នោះ?

តើ​យើង​អាច​ដឹង​ជា​ប្រាកដ​យ៉ាង​ណា ថា​យើង​រស់​នៅ​ក្នុង​ពេល​វេលា​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​សកម្មភាព ប្រឆាំង​នឹង​របប​គ្រប់​គ្រង​របស់​មនុស្ស​នៅ​សម័យ​នេះ? តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ថា យើង​រស់​នៅ​ជិត​ពេល​វេលា​ដែល​ព្រះ​នឹង​នាំ​ឲ្យ​មាន​ទី​បញ្ចប់ ដល់​គ្រប់​ទាំង​អំពើ​អាក្រក់​និង​សេចក្ដី​ទុក្ខវេទនា​នោះ?

២ សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​បាន​ចង់​ដឹង​អំពី​ការ​ទាំង​នេះ​ដែរ។ ពួកគេ​បាន​ទូល​សួរ​ទ្រង់​ថា តើ​នឹង​មាន «ទីសំគាល់»យ៉ាង​ណា អំពី​វត្តមាន​របស់​ទ្រង់​ក្នុង​អំណាច​ព្រះ​រាជាណាចក្រ ហើយ «ពី​វេលា​ចុង​បញ្ចប់​របស់​របប​សម័យ​នេះ»។ (ម៉ាថាយ ២៤:​៣,ពថ) ព្រះ​យេស៊ូវ​បាន​តប​ឆ្លើយ​ដោយ​ពណ៌នា​យ៉ាង​ល្អិតល្អន់​នូវ​ព្រឹត្ដិការណ៍​ដ៏​ធំ​សម្បើម​ដែល​គួរ​ឲ្យ​ខ្លាច​ចំពោះ​លោកីយ​និង​ស្ថានការណ៍​ទូទៅ​ដែល​រួម​គ្នា​ដើម្បី​បង្ហាញ​ថា មនុស្ស​លោក​បាន​ចូល​ទៅ​ក្នុង «គ្រា​ចុង​បំផុត» ជា «ជាន់​ក្រោយ​បង្អស់» នៃ​របប​លោកីយ​នេះ​ហើយ។ (ដានីយ៉ែល ១១:⁠៤០; ធីម៉ូថេ​ទី​២ ៣:⁠១) តើ​យើង​បាន​ឃើញ​សហ​ទីសំគាល់​នោះ​នៅ​ក្នុង​សតវត្ស​នេះ​ទេ? ពិត​ហើយ យើង​បាន​ឃើញ​ជា​ច្រើន​យ៉ាង​មែន!

សង្គ្រាម​លោក

៣, ៤ តើ​សង្គ្រាម​នៃ​សតវត្ស​នេះ​បាន​បំពេញ​ទំនាយ​របស់​ព្រះ​យេស៊ូវ​យ៉ាង​ណា?

៣ ព្រះ​យេស៊ូវ​បាន​ទាយ​ទុក​ថា «សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១»។ (ម៉ាថាយ ២៤:⁠៧) នៅ​ក្នុង​ឆ្នាំ​១៩១៤​លោកីយ​បាន​ជាប់​ទាក់ទង​នឹង​សង្គ្រាម​ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​យោធូបនីយកម្ម​នៅ​ក្នុង​សាសន៍​និង​នគរ​ជា​ច្រើន តាម​របៀប​ដែល​ខុស​ប្លែក​ពី​សង្គ្រាម​ឯ​ទៀត​ពីមុន។ ដោយ​ទទួល​ស្គាល់​នូវ​ហេតុកាណ៍​នេះ អ្នក​ប្រវត្ដិសាស្ត្រ​នៅ​ពេល​នោះ​បាន​ហៅ​សង្គ្រាម​នេះ​ជា សង្គ្រាម​យ៉ាង​ធំ​សម្បើម។ នេះ​ជា​សង្គ្រាម​លើក​ទី១​ដែល​មាន​សណ្ឋាន​បែប​នេះ​ក្នុង​ប្រវត្ដិសាស្ត្រ គឺ​សង្គ្រាម​លោក​លើក​ទី១។ ប្រមាណ​២០.០០០.០០០​ទាហាន​និង​អសេនិក​បាន​បាត់បង់​ជីវិត គឺ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​សង្គ្រាម​មុន⁠ៗ​នោះ​ទៅ​ទៀត។

៤ សង្គ្រាម​លោក​លើក​ទី១​បាន​ធ្វើ​ជា​ទី​សំគាល់​នូវ​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ចុង​បំផុត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សង្គ្រាម​នេះ​និង​ព្រឹត្ដិការណ៍​ឯ​ទៀត​នឹង​ធ្វើ «ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ»។ (ម៉ាថាយ ២៤:⁠៨) ព្រះ​បន្ទូល​នេះ​បាន​សម្ដែង​ពិត​មែន ពីព្រោះ​សង្គ្រាម​លោក​លើក​ទី២​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ទៅ​ទៀត⁠៖ ប្រមាណ​៥០.០០០.០០០​ទាហាន​និង​អសេនិក​បាន​បាត់បង់​ជីវិត។ នៅ​ក្នុង​សតវត្ស​ទី២០​នេះ មនុស្ស​ជាង​១០០.០០០.០០០​នាក់​បាន​ត្រូវ​សម្លាប់​ដោយសារ​សង្គ្រាម ហួស​ពី​ចំនួន​មនុស្ស​ជាង​បួន​ដង​ដែល​បាន​ស្លាប់​ដោយ​សង្គ្រាម​ក្នុង​រយៈ​ពេល​៤០០​ឆ្នាំ​ពីមុន​នោះ​ទៅ​ទៀត! នេះ​ជា​ការ​ផ្ដន្ទាទោស​ដ៏​ខ្លាំង​សម្បើម​ចំពោះ​ការ​គ្រប់​គ្រង​របស់​មនុស្ស!

ភស្តុតាង​ឯ​ទៀត

៥​-​៧ តើ​មាន​ភស្តុតាង​ណា​ទៀត​ដែល​បង្ហាញ​ថា យើង​រស់​នៅ​ក្នុង​គ្រា​ចុង​បំផុត​នេះ?

៥ ព្រះ​យេស៊ូវ​បាន​រួម​បញ្ចូល​ទីសំគាល់​ផ្សេង⁠ៗ​ទៀត​ដែល​នឹង​កើត​មាន​ឡើង​នៅ​គ្រា​ចុង​បំផុត​នោះ⁠៖ «ក៏​នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ហើយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នឹង​កើត​មាន​ជម្ងឺ​អាសន្នរោគ ការ​ខ្វះ​ម្ហូបអាហារ»។ (លូកា ២១:⁠១១​ពថ) ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​មែន​ដោយ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក ព្រោះ​មាន​ការ​ចម្រើន​យ៉ាង​ធំ​សម្បើម​ខាង​សេចក្ដី​ទុក្ខវេទនា ពី​មហន្តរាយ​បែប​នេះ។

៦ ការ​កក្រើកដី​យ៉ាង​ខ្លាំង​កើត​មាន​ឡើង​ជា​រឿយ⁠ៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​បាត់បង់​ជីវិត។ គ្រាន់​តែ​គ្រុនចាញ់​អេស្ប៉ាញ៉ុល​បាន​សម្លាប់​ប្រមាណ​២០.០០០.០០០​នាក់​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី១​—⁠តាម​សារពត៌មាន​ខ្លះ​ថា​មាន​៣០.០០០.០០០​ឬ​ក៏​ច្រើន​ជាង​ចំនួន​នេះ​ទៅ​ទៀត។ រោគ​អេដស៍​បាន​យក​ជីវិត​ជា​ច្រើន​សែន ហើយ​អាច​សម្លាប់​ច្រើន​លាន​ជីវិត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​ផង។ ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ជា​ច្រើន​លាន​នាក់​ស្លាប់​ដោយ​ជម្ងឺ​ខាង​បេះដូង រោគ​មហារីក ហើយ​ជម្ងឺ​ផ្សេង⁠ៗ​ទៀត​ដែរ។ មនុស្ស​រាប់​លាន​នាក់​ទៀត​កំពុង​ស្លាប់​បន្ដិច​ម្ដង⁠ៗ​ដោយ​ការ​ខ្វះ​ម្ហូបអាហារ។ គឺ​គ្មាន​សង្ស័យ​ឡើយ ដោយសារ​សង្គ្រាម ការ​ខ្វះ​ម្ហូបអាហារ និង​ជម្ងឺ​អាសន្នរោគ ‹អ្នក​ជិះ​សត្វ​សេះ​នៃ​វិវរណៈ› បាន​បន្ថយ​ចំនួន​មនុស្ស​ជា​ច្រើន​នាក់​ពី​ក្រុម​គ្រួសារ​មនុស្ស​តាំង​ពី​ឆ្នាំ​១៩១៤​មក។​—⁠វិវរណៈ ៦:​៣​-​៨

៧ ព្រះ​យេស៊ូវ​បាន​ទាយ​អំពី​ការ​ចម្រើន​នៃ​ការ​ទទឹង​ច្បាប់​ដែល​ត្រូវ​បាន​ពិសោធ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ថា⁠៖ «រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ»។​—⁠ម៉ាថាយ ២៤:⁠១២

៨ តើ​បទ​ទំនាយ​ដែល​ចែង​នៅ​ក្នុង​គម្ពីរ​ធីម៉ូថេ​ទី​២ ជំពូក​ទី៣ធីម៉ូថេ​ទី​២ ៣ បាន​ត្រូវ​សម្រេច​នៅ​សម័យ​យើង​យ៉ាង​ណា?

៨ ម្យ៉ាង​ទៀត បទ​ទំនាយ​ពី​ព្រះ​គម្ពីរ​បាន​ទាយ​អំពី​ការ​ខូច​ចរិយា​ដែល​បាន​ឃើញ​ជាក់​ស្តែង​នៅ​ពេញ​លោកីយ​សព្វ​ថ្ងៃ​នេះ​ដែរ⁠៖ «នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ មិន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ។ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ។ . . .​ហើយ​ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង»។ (ធីម៉ូថេ​ទី​២ ៣:​១​-​១៣) គ្រប់​ការ​ទាំងអស់​នេះ យើង​ឃើញ​កើត​មាន​ឡើង​នៅ​ចំ​ពី​មុខ​យើង​មែន។

កត្ដា​មួយ​ទៀត

៩ តើ​អ្វី​បាន​កើត​ឡើង​នៅ​ឯ​ស្ថានសួគ៌​នៅ​ពេល​ដំណាល​គ្នា​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជាន់​ក្រោយ​បង្អស់​នៅ​លើ​ផែនដី​នេះ?

៩ គឺ​មាន​កត្ដា​មួយ​ទៀត​ដែល​ជួយ​បណ្ដាល​ឲ្យ​មាន​ការ​ចម្រើន​យ៉ាង​ធំ​សម្បើម​នូវ​សេចក្ដី​ទុក្ខវេទនា​នៅ​ក្នុង​សតវត្ស​យើង​នេះ។ ដំណាល​គ្នា​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជាន់​ក្រោយ​បង្អស់​នៅ​ឆ្នាំ​១៩១៤​នោះ ព្រឹត្ដិការណ៍​មួយ​បាន​កើត​ឡើង​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក​មាន​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ឡើង។ នៅ​ពេល​នោះ ដូច​ជា​បទ​ទំនាយ​មួយ​នៅ​វិវរណៈ ជា​សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ បាន​ចែង​ប្រាប់​ថា⁠៖ «នោះ​មាន​ចំបាំង​នៅ​លើ​មេឃ⁠៖ គឺ​មីកែល[ព្រះ​គ្រីស្ទ​ក្នុង​អំណាច​សួគ៌ា]នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ[សាតាំង] ហើយ​នាគ នឹង​ទេវតា​វា[ពួក​ព្រាយបិសាច]ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង។ នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពីបុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំងមូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ​ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង»។​—⁠វិវរណៈ ១២:​៧​-​៩

១០, ១១ តើ​មនុស្ស​លោក​បាន​ទទួល​លទ្ធផល​យ៉ាង​ណា កាល​ដែល​សាតាំង​និង​ពួក​ព្រាយបិសាច​របស់​វា​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែនដី​នេះ?

១០ តើ​មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​ក្រុម​គ្រួសារ​មនុស្ស​លោក​នោះ? បទ​ទំនាយ​នោះ​បាន​ចែង​ទៀត​ថា⁠៖ «វេទនា​ដល់​ផែនដី​នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ មែន​ហើយ សាតាំង​ដឹង​ថា​របប​របស់​វា​ជិត​មក​ដល់​ចុង​បំផុត ដូច្នេះ​វា​កំពុង​ខំព្យាយាម​អស់​ពី​សមត្ថភាព​វា ដើម្បី​បំបែរ​មនុស្ស​លោក​ចេញ​ពី​ព្រះ មុន​ពេល​ដែល​វា​និង​លោកីយ​របស់​វា​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​នោះ។ (វិវរណៈ ១២:⁠១២; ២០:​១​-​៣) ដោយសារ​តែ​ពួកគេ​បាន​ប្រើ​ចិត្ត​សេរី​របស់​គេ​មិន​ត្រឹម​ត្រូវ​នោះ ពួក​សត្តនិករ​វិញ្ញាណ​ទាំង​នោះ​បាន​បន្ថោក​ខ្លួន​គេ​យ៉ាង​ណា​ទៅ​ហ្ន៎! នៅ​ក្រោម​អានុភាព​របស់​ពួកគេ ជា​ពិសេស​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក​នោះ ស្ថានការណ៍​នៅ​លើ​ផែនដី​នេះ​មាន​ភាព​ដ៏​អាក្រក់​ក្រៃលែង​ណាស់​ហ្ន៎!

១១ ដោយ​ហេតុ​នេះ បាន​ជា​សម​ហេតុ​សម​ផល​ណាស់​ដែល​ព្រះ​យេស៊ូវ​បាន​ទាយ​ទុក​អំពី​សម័យ​យើង​នេះ​ថា⁠៖ «នៅ​លើ​ផែនដី​នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្ដី​ទ័ល​គំនិត . . . មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី»។​—⁠លូកា ២១:​២៥, ២៦

ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស​និង​ព្រាយបិសាច​ជិត​មក​ដល់​ហើយ

១២ តើ​ទំនាយ​ក្រោយ​បង្អស់​មួយ​ណា​ដែល​នឹង​ត្រូវ​បាន​សម្រេច​មុន​ទី​បញ្ចប់​នៃ​របប​សម័យ​នេះ?

១២ តើ​មាន​ទំនាយ​ពី​ព្រះ​គម្ពីរ​ប៉ុន្មាន​ទៀត​ដែល​មិន​ទាន់​សម្រេច​នៅ​ឡើយ ដែល​នឹង​ត្រូវ​សម្រេច​មុន​ពេល​ដែល​ព្រះ​បំផ្លាញ​របប​សម័យ​នេះ? គឺ​មាន​នៅសល់​តិច​ណាស់! បទ​ទំនាយ​ក្រោយ​បង្អស់​មួយ​បាន​ចែង​ទុក​នៅ​គម្ពីរ​ថែស្សាឡូនីចទី១ ៥:៣ ដែល​ចែង​ប្រាប់​ថា⁠៖ «កាលណា​គេ​កំពុង​តែ​និយាយ​ថា​មាន​សេចក្ដី​សុខសាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម»។ បទ​ទំនាយ​នេះ​បង្ហាញ​ថា ទី​បញ្ចប់​នៃ​របប​សម័យ​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង «កាលណា​គេ​កំពុង​តែ​និយាយ» នៅ​ឡើយ។ ដោយ​លោកីយ​មិន​យល់​ដឹង​ជា​មុន​នោះ សេចក្ដី​ហិនវិនាស​នឹង​ត្រូវ​ផ្ទុះ​ឡើង​កាល​ដែល​គេ​មិន​នឹក​ស្មាន​នោះ​ឡើយ គឺ​នៅ​ពេល​ដែល​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្ដី​សង្ឃឹម​ចំពោះ​សន្ដិភាព​និង​សន្ដិសុខ​នោះ។

១៣, ១៤ តើ​ព្រះ​យេស៊ូវ​បាន​ទាយ​ទុក​នូវ​គ្រា​វេទនា​ណា ហើយ​តើ​គ្រា​នោះ​នឹង​ត្រូវ​បញ្ចប់​យ៉ាង​ណា?

១៣ រយៈ​ពេល​ដែល​បាន​កំណត់​សម្រាប់​លោកីយ​ដែល​នៅ​ក្រោម​អានុភាព​របស់​សាតាំង នោះ​ជិត​អស់​ហើយ។ នៅ​ពេល​ឆាប់⁠ៗ​នេះ លោកីយ​នេះ​នឹង​មក​ដល់​ទី​បញ្ចប់ ក្នុង​គ្រា​វេទនា​ដែល​ព្រះ​យេស៊ូវ​បាន​ទាយ​ទុក​មក​ថា⁠៖ «នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។​—⁠ម៉ាថាយ ២៤:⁠២១

១៤ កម្រិត​ខ្ពស់​បំផុត​នៃ «សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់» នឹង​ទៅ​ជា​សង្គ្រាម​របស់​ព្រះ​ដែល​ហៅ​ថា​អើម៉ាគេដូន។ នោះ​ជា​គ្រា​ដែល​បាន​ត្រូវ​ទាយ​ទុក​ដោយ​ហោរា​ដានីយ៉ែល ជា​ពេល​ដែល​ព្រះ «នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ»។ ការ​នេះ​នឹង​នាំ​ឲ្យ​មាន​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ទាំងអស់​ដែល​មិន​ពឹង​ទៅ​លើ​ព្រះ។ រាជាណាចក្រ​របស់​ទ្រង់​ពី​ស្ថានសួគ៌​នឹង​កាន់​កាប់​បន្ត​គ្រប់​សព្វ​ទាំងអស់ នូវ​កិច្ចការ​ទាំងអស់​របស់​មនុស្ស​លោក។ ហោរា​ដានីយ៉ែល​បាន​ទាយ​ទុក​ថា អំណាច​គ្រប់​គ្រង​នឹង​មិន «ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា» ទៀត​ឡើយ។​—⁠ដានីយ៉ែល ២:⁠៤៤; វិវរណៈ ១៦:​១៤​-​១៦

១៥ តើ​អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​អានុភាព​របស់​សាតាំង​និង​ពួក​ព្រាយបិសាច​របស់​វា?

១៥ នៅ​ពេល​នោះ​គ្រប់​អានុភាព​ពី​សាតាំង​និង​ពួក​ព្រាយបិសាច​នឹង​ត្រូវ​ឈប់​មាន​ទៀត​ហើយ។ ពួក​សត្តនិករ​ដែល​បះបោរ​នោះ នឹង​ត្រូវ​ជាប់​ឃុំ «ដើម្បី​កុំ​ឲ្យ[ពួក]វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត» ឡើយ។ (វិវរណៈ ១២:៩; ២០:​១​-​៣) ពួក​វា​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​រង់ចាំ​សេចក្ដី​ហិនវិនាស។ កាលណា​មនុស្ស​លោក​បាន​ត្រូវ​ដោះ​រួច​ពី​អានុភាព​ដ៏​អាក្រក់​របស់​ពួក​វា តើ​នឹង​ទៅ​ជា​ការ​ធូរ​ស្បើយ​យ៉ាង​ណា​ទៅ​ហ្ន៎!

តើ​អ្នក​ណា​នឹង​រួច​រស់​ជីវិត? តើ​អ្នក​ណា​នឹង​ត្រូវ​វិនាស?

១៦​-​១៨ តើ​អ្នក​ណា​នឹង​រួច​រស់​ជីវិត​បន្ទាប់​ពី​ទី​បញ្ចប់​នៃ​របប​សម័យ​នេះ ហើយ​តើ​អ្នក​ណា​នឹង​ត្រូវ​វិនាស​វិញ?

១៦ កាល​ដែល​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​នឹង​ត្រូវ​បាន​ប្រតិបត្ដិ​ចំពោះ​លោកីយ​នេះ តើ​អ្នក​ណា​នឹង​ត្រូវ​រួច​រស់​ជីវិត? តើ​អ្នក​ណា​នឹង​ត្រូវ​វិនាស? ព្រះ​គម្ពីរ​សម្ដែង​ថា ពួក​មនុស្ស​ដែល​ចង់​បាន​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ នឹង​ត្រូវ​បាន​រក្សា​ការពារ​ឲ្យ​បាន​រួច​រស់​ជីវិត។ ឯ​ពួក​មនុស្ស​ដែល​មិន​ចង់​បាន​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ នោះ​នឹង​មិន​ត្រូវ​បាន​រក្សា​ការពារ​ទេ តែ​នឹង​ត្រូវ​បាន​វិនាស​ទៅ​ជា​មួយ​នឹង​លោកីយ​ទាំងមូល​របស់​សាតាំង​វិញ។

១៧ សុភាសិត ២:​២១, ២២ បាន​ចែង​ថា⁠៖ «មនុស្ស​ទៀងត្រង់[ពួក​អ្នក​ដែល​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ]នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់។ តែ​មនុស្ស​អាក្រក់[ពួក​អ្នក​ដែល​មិន​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ]នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។

១៨ ទំនុកដំកើង ៣៧:​១០, ១១ បាន​ចែង​ទៀត​ថា⁠៖ «ដល់​បន្ដិចទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ។ . . . ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ ខ​ទី២៩​បាន​បន្ថែម​ថា⁠៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។

១៩ តើ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​ណា?

១៩ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​នៅ​គម្ពីរ​ទំនុកដំកើង ៣៧:⁠៣៤ ដែល​ចែង​ប្រាប់​ថា⁠៖ «ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ»។ ខ​ទី​៣៧​និង​៣៨​ចែង​ថា⁠៖ «ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀងត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្តត្រាណ។ ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់ នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ»។

២០ តើ​ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ការ​រស់​នៅ​ក្នុង​គ្រា​នេះ​គួរ​ឲ្យ​រំភើប​ចិត្ត​នោះ?

២០ ជា​សេចក្ដី​កំសាន្ត​ចិត្ត​ណាស់ មែន​ហើយ ជា​សេចក្ដី​លើកទឹកចិត្ត​ទៅ​ទៀត​ដោយ​ដឹង​ថា ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង ហើយ​ថា នៅ​ពេល​ឆាប់⁠ៗ​នេះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​លែង​មាន​នូវ​គ្រប់​អំពើ​សហ័ស​នឹង​គ្រប់​សេចក្ដី​ទុក្ខវេទនា! ជា​ការ​រំភើប​ចិត្ត​ណាស់​ដោយ​ដឹង​យល់​ថា សេចក្ដី​សម្រេច​នៃ​បទ​ទំនាយ​ដែល​ប្រកប​ទៅ​ដោយ​សិរី​ល្អ​ទាំង​នោះ គឺ​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​ឆាប់⁠ៗ​នេះ​មែន!

[រូបភាព​នៅ​ទំព័រ​២០]

ព្រះ​គម្ពីរ​បាន​ទាយ​ទុក​នូវ​ព្រឹត្ដិការណ៍​ដែល​នឹង​ផ្គុំ​ធ្វើ​ជា «ទីសំគាល់»​ចំពោះ​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»

[រូបភាព​នៅ​ទំព័រ​២២]

មិន​យូរ​ប៉ុន្មាន​ទៀត នៅ​សង្គ្រាម​អើម៉ាគេដូន​ពួក​អ្នក​ដែល​មិន​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​ត្រូវ​កាត់​ចេញ។ តែ​ឯ​ពួក​អ្នក​ដែល​ចុះ​ចូល​នោះ​នឹង​រួច​រស់​ជីវិត​ចូល​ទៅ​នៅ​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​វិញ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក