បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ៨ ទំ. ២៩-៣១
  • រស់នៅជានិរន្ដរ៍លើផែនដីមនោរម្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រស់នៅជានិរន្ដរ៍លើផែនដីមនោរម្យ
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​លោក​បាន​សន្ដិភាព​សុក្រឹត​ពេញទី
  • មនុស្ស​និង​សត្វ​រួម​រស់​សុខសាន្ត​ជា​មួយ​គ្នា
  • សុខភាព​ល្អ​ឥតខ្ចោះ ជីវិត​អស់កល្ប​ជានិច្ច
  • ពួក​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ
  • ផែនដី ជា​សួន​មនោរម្យ​ដ៏​មាន​ផល​សម្បូរ​ហូរ​ហៀរ
  • ផ្ទះ​សម្បែង​ដ៏​ល្អ​សំរាប់​មនុស្ស​គ្រប់​គ្នា
  • អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ
  • ពិភពលោកថ្មីដ៏អស្ចារ្យដែលព្រះនឹងបង្កើតមក
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • ទំនាយដែលទាក់ទងនឹងអនាគតរបស់យើងនៅពេលឆាប់ៗខាងមុខនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ដ
    ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ៨ ទំ. ២៩-៣១

ផ្នែកទី៨

រស់​នៅ​ជា​និរន្តរ៍​លើ​ផែនដី​មនោរម្យ

១, ២​. តើ​ជីវិត​រស់​នៅ​គឺ​ជា​យ៉ាង​ណា នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​​រាជាណាចក្រ​របស់​ព្រះ?

១ តើ​ជីវិត​រស់​នៅ​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ព្រះ​កំចាត់​អំពើ​អាក្រក់​ជួជាតិ​និង​ការ​ឈឺ​ចាប់​ចេញ​ពី​ផែនដី ហើយ​នាំ​មក​នូវ​ពិភពលោក​ថ្មី​នៃ​ទ្រង់​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​​រាជាណាចក្រ​ស្ថានសួគ៌​របស់​ទ្រង់ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ? ព្រះ​មាន​បន្ទូល​សន្យា​ថា​ទ្រង់​នឹង ‹លា​ព្រះ​ហស្ត​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ›។​—⁠ទំនុកដំកើង ១៤៥:⁠១៦

២ តើ​អ្វី​ជា​ចិត្ត​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក? តើ​ចិត្ត​អ្នក​មិន​ចង់​បាន​ទេ​ឬ​នូវ​ជីវិត​ដ៏​សប្បាយ​រីករាយ កិច្ចការ​ដ៏​មាន​ប្រយោជន៍ របស់​របរ​ដ៏​សម្បូរ​ហូរ​ហៀរ ទី​នៅ​ជុំ​វិញ​ដ៏​ល្អ​ស្អាត សន្ដិភាព​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ និង​សេចក្ដី​រួច​ផុត​ពី​អយុត្ដិធម៌ ជម្ងឺ​ឈឺ​ថ្កាត់ ការ​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់? ចុះ​ចំពោះ​ទស្សនវិស័យ​ខាង​វិញ្ញាណ​ដ៏​អរ​សប្បាយ តើ​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន​ទេ? របស់​ទាំង​អស់​នេះ​នឹង​មាន​មក​ក្នុង​ពេល​ឆាប់⁠ៗខាង​មុខ​នេះ ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ សូម​កត់​សម្គាល់​នូវ​ប្រសិទ្ធិពរ​ដ៏​ល្អ ដែល​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​ថា​នឹង​កើត​ឡើង​ក្នុង​ពិភពលោក​ថ្មី​នោះ។

មនុស្ស​លោក​បាន​សន្ដិភាព​សុក្រឹត​ពេញទី

៣​-​៦​. តើ​អ្វី​ជួយ​ឲ្យ​យើង​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​នឹង​មាន​សន្ដិភាព​នៅ​ក្នុង​ពិភពលោក​ថ្មី?

៣ «[ព្រះ] ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់​រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង»។​—⁠ទំនុកដំកើង ៤៦:៩

៤ «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ។ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។​—⁠អេសាយ ២:៤

៥ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។​—⁠ទំនុកដំកើង ៣៧:⁠១១

៦ «ផែនដី​ទាំង​មូល​បាន​ស្រាកស្រាន្ត​អស់​ហើយ ក៏​ស្ងៀមស្ងប់​ដែរ។ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក»។​—⁠អេសាយ ១៤:៧

មនុស្ស​និង​សត្វ​រួម​រស់​សុខសាន្ត​ជា​មួយ​គ្នា

៧, ៨​. តើ​មនុស្ស​និង​សត្វ​នឹង​បាន​សុខសាន្ត​ជា​មួយ​គ្នា​យ៉ាង​ដូច​ម្ដេច?

៧ «នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម។ ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ។ ឯ​កូន​គោ​នឹង​សិង្ហស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូច⁠ៗជា​អ្នក​គង្វាល​វា។ គោញី​នឹង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ។ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា»។​—⁠អេសាយ ១១:៦-៩

៨ «នៅ​ថ្ងៃ​នោះ អញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី នឹង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូនវារ​នៅ​ដី​ផង . . . ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខសាន្ត»។​—⁠ហូសេ ២:⁠១៨

សុខភាព​ល្អ​ឥតខ្ចោះ ជីវិត​អស់កល្ប​ជានិច្ច

៩​-​១៤​. សូម​រៀប​រាប់​អំពី​លក្ខណៈ​នៃ​សុខភាព​ក្នុង​ពិភពលោក​ថ្មី?

៩ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង។ ដ្បិត​នៅ​ទី​រហោ​ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ»។​—⁠អេសាយ ៣៥:៥, ៦

១០ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។​—⁠វិវរណៈ ២១:៤

១១ «ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា⁠៖ ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ› »។​—⁠អេសាយ ៣៣:⁠២៤

១២ «យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ»។​—⁠យ៉ូប ៣៣:⁠២៥

១៣ «អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។​—⁠រ៉ូម ៦:⁠២៣

១៤ «អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ[នឹង] . . . មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ»។​—⁠យ៉ូហាន ៣:⁠១៦

ពួក​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ

១៥​-​១៧​. តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សំរាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ?

១៥ «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។​—⁠កិច្ចការ ២៤:⁠១៥

១៦ «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ [សេចក្ដី​ចង​ចាំ​របស់​ព្រះ] នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក»។​—⁠យ៉ូហាន ៥:២៨, ២៩

១៧ «ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ [ផ្នូរ] ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ»។​—⁠វិវរណៈ ២០:⁠១៣

ផែនដី ជា​សួន​មនោរម្យ​ដ៏​មាន​ផល​សម្បូរ​ហូរ​ហៀរ

១៨​-​២២​. តើ​ផែនដី​ទាំង​មូល​នឹង​ត្រូវ​រៀប​ចំ​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា?

១៨ «នឹង​មាន​ព្រះ​ពរ​ធ្លាក់​មក​មួយ​មេ⁠ៗ ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន​ដោយ​សុខសាន្ត»។​—⁠អេសេគាល ៣៤:​២៦, ២៧

១៩ «នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ»។​—⁠ទំនុកដំកើង ៦៧:៦

២០ «ទី​រហោ​ស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប»។​—⁠អេសាយ ៣៥:១

២១ «ឯ​អស់​ទាំង​ភ្នំ​ធំ​នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​​ចំរៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ»។​—⁠អេសាយ ៥៥:​១២, ១៣

២២ «អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ[សួន​មនោរម្យ] ជា​មួយ​នឹង​ខ្ញុំ​ដែរ»។​—⁠លូកា ២៣:⁠៤៣

ផ្ទះ​សម្បែង​ដ៏​ល្អ​សំរាប់​មនុស្ស​គ្រប់​គ្នា

២៣, ២៤​. តើ​អ្វី​ជួយ​ឲ្យ​យើង​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​មាន​ផ្ទះ​សម្បែង​ល្អ​បរិបូរ​សំរាប់​មនុស្ស​គ្រប់​គ្នា?

២៣ «មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង . . . គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ . . . ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ»។​—⁠អេសាយ ៦៥:២១-២៣

២៤ «គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។​—⁠មីកា ៤:⁠៤

អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ

២៥​. តើ​យើង​មាន​ទស្សនៈ​វិស័យ​ដ៏​ល្អ​យ៉ាង​ណា​សំរាប់​អនាគត?

២៥ នេះ​ជា​ទស្សនៈ​វិស័យ​ដ៏​ល្អ​ម្ល៉េះ​សំរាប់​អនាគត! ជីវិត​ក្នុង​ពេល​ឥឡូវ​នេះ​អាច​មាន​ន័យ​ល្អ​ប្រសើរ​ណាស់​ណា​ទៅ​ហ្ន៎ បើ​យើង​កាន់​ជាប់​នឹង​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ ថា​ក្នុង​ពិភពលោក​ថ្មី​នៃ​ព្រះ បញ្ហា​សព្វ​ថ្ងៃ​ទាំង​ប៉ុន្មាន​នឹង​កន្លង​ផុត​ទៅ​នោះ! «របស់​ពី​មុន⁠⁠ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ»។ (អេសាយ ៦៥:⁠១៧) ហើយ​នេះ​ជា​ការ​គួរ​ឲ្យ​ស្រាក​ស្រួល​ចិត្ត​មែន ដោយ​ដឹង​ថា ជីវិត​រស់​នៅ​ក្នុង​ពេល​នោះ នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច⁠៖ «[ព្រះ] ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប»។​—⁠អេសាយ ២៥:៨

២៦​. តើ​តាម​រយៈ​អ្វី​ដែល​យើង​អាច​បាន​ជីវិត​អស់កល្ប​ក្នុង​ពិភពលោក​ថ្មី​នៃ​ព្រះ?

២៦ តើ​អ្នក​ចង់​រស់​នៅ​ជា​និរន្តរ៍ ក្នុង​សួន​មនោរម្យ​ក្នុង​ពិភពលោក​ថ្មី​ដែល​ជិត​មក​ដល់​ហើយ​នោះ​ទេ? អ្នក​ប្រហែល​ជា​សួរ​ថា⁠៖ ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ព្រះ​សង្គ្រោះ​ខ្ញុំ​នៅ​ពេល​ចុង​បញ្ចប់​នៃ​លោកីយ៍​នេះ ហើយ​ឲ្យ​រស់​ផុត​ត​ទៅ​ទៀត ក្នុង​ពិភពលោក​ថ្មី​នៃ​ទ្រង់​នោះ›? អ្នក​ត្រូវ​តែ​ធ្វើ​តាម​បន្ទូល​នៃ​ព្រះ​យេស៊ូ ដូច​ពេល​ដែល​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ថា⁠៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។​—⁠យ៉ូហាន ១៧:៣

២៧​. តើ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​ចំណែក​ក្នុង​គោល​បំណង​របស់​ព្រះ​ដែរ?

២៧ ដូច្នេះ សូម​យក​ព្រះ​គម្ពីរ​មួយ​ក្បាល ហើយ​បញ្ជាក់​មើល​អ្វី⁠ៗដែល​អ្នក​បាន​អាន​ក្នុង​សៀវភៅ​ស្តើង​នេះ។ សូម​សួរ​រក​ពួក​អ្នក​ឯ​ទៀត ដែល​រៀន​និង​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ពី​ព្រះ​គម្ពីរ។ សូម​ដក​ខ្លួន​ចេញ​ពី​សាសនា​ដែល​មាន​ពុត ដែល​បង្រៀន​និង​ប្រព្រឹត្ត​ការ​ដែល​ខុស​ផ្ទុយ​ពី​ព្រះ​គម្ពីរ។ សូម​រៀន​អំពី​របៀប ដែល​អ្នក ព្រម​ទាំង​ពួក​រាប់​លាន​នាក់​ឯ​ទៀត ដែល​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ហើយ​នោះ អាច​រស់​នៅ​ជា​និរន្តរ៍​បាន​ក្នុង​សួន​មនោរម្យ​លើ​ផែនដី ដូច​ព្រះ​មាន​បំណង​សំរាប់​មនុស្ស។ ហើយ​សូម​ឲ្យ​ចាំ​ក្នុង​ចិត្ត​នូវ​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ ដែល​ថ្លែង​ប្រាប់​អំពី​អនាគត​ឆាប់⁠ៗខាង​មុខ​ថា⁠៖ «ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។​—⁠យ៉ូហានទី១ ២:⁠១៧

[រូបភាព​នៅ​ទំព័រ​៣១]

គោល​បំណង​នៃ​ព្រះ ដើម្បី​តាំង​​សួនមនោរម្យ​លើ​ផែនដី​វិញ នឹង​បាន​សម្រេច​ក្នុង​ពេល​ឆាប់⁠ៗនេះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក