បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yp1 ទំ. ២១៥
  • គំរូដែលគួរធ្វើតាម រូថ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គំរូដែលគួរធ្វើតាម រូថ
  • សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • អត្ថបទស្រដៀងគ្នា
  • គោលសំខាន់ៗពីសៀវភៅនាងរស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • រូថនិងណាអូមី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • នាងរស់និងន៉ាអូមី
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
yp1 ទំ. ២១៥

គំរូ​ដែល​គួរ​ធ្វើ​តាម រូថ

រូថ​ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​ភក្ដី​ភាព។ នាង​សម្រេច​ចិត្ត​រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​វ័យ​ចំណាស់​ឈ្មោះ​ណាអូមី ជា​ជាង​ត្រឡប់​ទៅ​មាន​ជីវិត​ស្រួល​ក្នុង​ស្រុក​កំណើត​របស់​នាង។ ទោះ​ជា​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឲ្យ​នាង​ពិបាក​រើស​គូ​ជីវិត​ក្ដី នាង​នៅ​តែ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង។ នាង​ស្រឡាញ់​ណាអូមី ហើយ​ចង់​រស់​នៅ​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ខ្លាំង​ជាង​ការ​បំពេញ​តាម​បំណង​ប្រាថ្នា​ក្នុង​ការ​រៀប​ការ​ម្ដង​ទៀត។—រូថ ១:៨​-​១៧

តើ​ប្អូន​កំពុង​គិត​អំពី​ការ​រៀប​ការ​ឬ​ទេ? បើ​មែន សូម​ធ្វើ​តាម​គំរូ​របស់​រូថ។ កុំ​គិត​តែ​ពី​អារម្មណ៍​របស់​ប្អូន សូម​មើល​ថា តើ​ប្អូន​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​គូ​អនាគត​របស់​ប្អូន​មាន​សុភមង្គល? ជា​ឧទាហរណ៍ តើ​ប្អូន​ជា​មនុស្ស​ស្មោះ​ត្រង់​និង​លះ​បង់​ប្រយោជន៍​ខ្លួន​ឬ​ទេ? សូម្បី​តែ​ពេល​ប្អូន​ចង់​ធ្វើ​តាម​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន តើ​ប្អូន​នៅ​តែ​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​ឬ​ទេ? ទោះ​ជា​រូថ​មិន​ខ្វល់​អំពី​ការ​រក​គូ​ថ្មី​ក៏​ដោយ ទី​បំផុត​នាង​បាន​រៀប​ការ​ជា​មួយ​បុរស​ដែល​មាន​ភាព​ចាស់​ទុំ និង​មាន​គុណ​សម្បត្តិ​ស្រដៀង​នឹង​នាង ហើយ​សំខាន់​បំផុត​បុរស​នោះ ស្រឡាញ់​ព្រះ។ ប្អូន​ក៏​អាច​ជួប​គូ​ជីវិត​ដូច​រូថ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក