មេរៀនទី៦
តើការសេពគប់គ្រិស្តសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?
ម៉ាដាហ្គាស្កា
ន័រវ៉េ
លីបង់
អ៊ីតាលី
សូម្បីតែមានអាកាសធាតុមិនល្អ ឬត្រូវធ្វើដំណើរកាត់ព្រៃស្តុកក៏ដោយ ក៏យើងមកប្រជុំជាទៀតទាត់ដែរ។ ទោះជាមានបញ្ហាក្នុងជីវិត និងអស់កម្លាំងក្រោយពីធ្វើការពេញមួយថ្ងៃក្ដី ហេតុអ្វីសាក្សីព្រះយេហូវ៉ាខំព្យាយាមចូលរួមប្រជុំដើម្បីសេពគប់បងប្អូនរួមជំនឿ?
ជួយយើងឲ្យមានសេចក្ដីសុខសាន្តទាំងផ្លូវកាយទាំងផ្លូវចិត្ត។ ពេលប៉ូលនិយាយអំពីពួកអ្នកដែលយើងសេពគប់ក្នុងក្រុមជំនុំ នោះគាត់បានសរសេរថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក»។ (ហេប្រឺ ១០:២៤) ពាក្យនេះបង្កប់អត្ថន័យថាយើងត្រូវព្យាយាមស្គាល់គ្នាទៅវិញទៅមកឲ្យបានច្បាស់ជាង។ ដូច្នេះ ពាក្យរបស់សាវ័កប៉ូលលើកទឹកចិត្តយើងឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ក្រុមគ្រួសារគ្រិស្តសាសនិកខ្លះក៏មានបញ្ហាស្រដៀងនឹងយើងដែរ ហើយពួកគាត់បានយកឈ្នះបញ្ហានោះ។ ដូច្នេះ កាលដែលយើងសេពគប់ពួកគាត់ នោះពួកគាត់ក៏អាចជួយយើងបានដែរ។
ជួយយើងឲ្យមានចំណងមិត្តភាពរឹងមាំ។ នៅកិច្ចប្រជុំ ពួកអ្នកដែលយើងជួបមិនគ្រាន់តែជាអ្នកដែលយើងស្គាល់ប៉ុណ្ណោះទេ តែជាមិត្តសំឡាញ់របស់យើង។ ម្យ៉ាងទៀត យើងក៏ចំណាយពេលជាមួយគ្នាក្នុងការសម្រាកលំហែកាយដែរ។ តើការសេពគប់ដូចនេះជួយយើងយ៉ាងដូចម្ដេច? ជួយយើងឲ្យចេះឲ្យតម្លៃចំពោះគ្នាទៅវិញទៅមកច្រើនជាងមុន ហើយនោះក៏ពង្រឹងចំណងនៃសេចក្ដីស្រឡាញ់របស់យើងដែរ។ ដោយសារយើងមានចំណងមិត្តភាពរឹងមាំរួចហើយ នោះយើងត្រៀមខ្លួនជាស្រេចដើម្បីជួយបងប្អូនយើង ពេលដែលពួកគាត់មានបញ្ហា។ (សុភាសិត ១៧:១៧) កាលដែលយើងសេពគប់សមាជិកទាំងអស់ក្នុងក្រុមជំនុំ នោះបង្ហាញថាយើង«យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក»។—កូរិនថូសទី១ ១២:២៥, ២៦
យើងសូមលើកទឹកចិត្តលោកអ្នកឲ្យជ្រើសរើសមិត្តសម្លាញ់ដែលជាអ្នកធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ លោកអ្នកអាចរកឃើញមិត្តភក្ដិបែបនេះក្នុងចំណោមសាក្សីព្រះយេហូវ៉ា។ សូមកុំឲ្យមានអ្វីមករារាំងលោកអ្នកពីការសេពគប់យើងឡើយ។
ហេតុអ្វីការសេពគប់គ្នានៅឯកិច្ចប្រជុំនាំឲ្យមានប្រយោជន៍?
តើពេលណាលោកអ្នកចង់ចូលរួមកិច្ចប្រជុំជាមួយយើង?