បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ៣ ទំ. ៨-៩
  • រ៉ាហាបបានជឿព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រ៉ាហាបបានជឿព្រះយេហូវ៉ា
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • នាងរ៉ាហាបលាក់ពួកឈ្លប
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • កំផែងក្រុងយេរីខូរ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណាន
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ៣ ទំ. ៨-៩
រ៉ាហាបឡើងលើដំបូលផ្ទះជាកន្លែងដែលពួកអ្នកស៊ើបការណ៍សម្ងាត់កំពុងលាក់ខ្លួន

មេរៀន​ទី៣

រ៉ាហាប​បាន​ជឿ​ព្រះ​យេហូវ៉ា

សូម​គិត​ថា​យើង​កំពុង​នៅ​ទី​ក្រុង​យេរីខូ។ ទី​ក្រុង​នេះ​នៅ​ក្នុង​ស្រុក​កាណាន ហើយ​មនុស្ស​នៅ​ទី​នេះ​មិន​ជឿ​ព្រះ​យេហូវ៉ា​ទេ។ ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ាហាប​ក៏​រស់​នៅ​ទី​នេះ​ដែរ។

ពេល​រ៉ាហាប​នៅ​ក្មេង នាង​បាន​ឮ​អំពី​របៀប​ដែល​ម៉ូសេ​ញែក​សមុទ្រ​ក្រហម និង​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។ នាង​ក៏​បាន​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ច្បាំង​ឈ្នះ​សត្រូវ​របស់​ពួក​គេ​ដែរ។ ឥឡូវ​នាង​ឮ​ថា បណ្ដា​ជន​អ៊ីស្រាអែល​កំពុង​បោះជំរំ​នៅ​ជិត​ទី​ក្រុង​យេរីខូ!

រ៉ាហាប​បាន​ការពារ​អ្នក​ស៊ើបការណ៍​សម្ងាត់ ដោយ​សារ​នាង​ជឿ​ព្រះ​យេហូវ៉ា

នៅ​យប់​មួយ ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​បាន​បន្លំ​ចូល​ជា​សម្ងាត់​ដើម្បី​មើល​ទី​ក្រុង​នេះ។ ពួក​គាត់​បាន​ត្រូវ​ហៅ​ថា អ្នក​ស៊ើបការណ៍​សម្ងាត់។ ពួក​គាត់​បាន​មក​ឯ​ផ្ទះ​របស់​រ៉ាហាប។ នាង​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ដើម្បី​សម្រាក។ នៅ​យប់​នោះ ស្តេច​ក្រុង​យេរីខូ​បាន​ដឹង​ថា មាន​អ្នក​ស៊ើបការណ៍​សម្ងាត់​នៅ​ក្នុង​ទី​ក្រុង ហើយ​ពួក​គេ​បាន​ទៅ​ផ្ទះ​របស់​រ៉ាហាប។ ដូច្នេះ ស្តេច​បាន​ចាត់​បុរស​មួយ​ចំនួន​ឲ្យ​ទៅ​ចាប់​ពួក​គេ។ រ៉ាហាប​បាន​លាក់​អ្នក​ស៊ើបការណ៍​សម្ងាត់​ពីរ​នាក់​នោះ​នៅ​ដំបូល​រាបស្មើ​លើ​ផ្ទះ​របស់​នាង ហើយ​នាង​បាន​ប្រាប់​បុរស​ដែល​ស្តេច​ចាត់​ឲ្យ​មក​ថា​៖ ‹អ្នក​ស៊ើបការណ៍​សម្ងាត់​នោះ​នៅ​ទី​នេះ​មែន តែ​ពួក​គេ​បាន​ចេញ​ពី​ទី​ក្រុង​ហើយ។ បើ​អ្នក​ដេញ​តាម​ឥឡូវ អ្នក​អាច​តាម​ពួក​គេ​ទាន់!›។ ហេតុ​អ្វី​រ៉ាហាប​ការពារ​អ្នក​ស៊ើបការណ៍​សម្ងាត់​នេះ? តើ​កូន​ដឹង​ទេ?— ពី​ព្រោះ​នាង​ជឿ​ព្រះ​យេហូវ៉ា ហើយ​នាង​ដឹង​ថា លោក​នឹង​ឲ្យ​ទឹក​ដី​ស្រុក​កាណាន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។

មុន​អ្នក​ស៊ើបការណ៍​ចេញ​ពី​ផ្ទះ​របស់​រ៉ាហាប ពួក​គាត់​បាន​សន្យា​ថា ពេល​ទី​ក្រុង​យេរីខូ​បាន​ត្រូវ​បំផ្លាញ នាង​និង​ក្រុម​គ្រួសារ​របស់​នាង​នឹង​រួច​ជីវិត។ តើ​ពួក​គាត់​បាន​ប្រាប់​នាង​ឲ្យ​ធ្វើ​អ្វី? តើ​កូន​ដឹង​ទេ?— ពួក​គាត់​និយាយ​ថា​៖ ‹សូម​យក​ខ្សែ​ក្រហម​នេះ ហើយ​ត្រូវ​ចង​នៅ​ខាង​ក្រៅ​បង្អួច​របស់​អ្នក។ បើ​អ្នក​ធ្វើ​ដូច្នេះ មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នឹង​រួច​ជីវិត›។ រ៉ាហាប​បាន​ធ្វើ​តាម​ដូច​អ្វី​ដែល​អ្នក​ស៊ើបការណ៍​នោះ​ប្រាប់។ តើ​កូន​ដឹង​ថា មាន​អ្វី​កើត​ឡើង​ក្រោយ​មក​ទេ?—

ខ្សែក្រហមព្យួរពីបង្អួចផ្ទះរ៉ាហាបនៅលើកំពែងក្រុងយេរីខូ

ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​ដើរ​ជុំ​វិញ​ទី​ក្រុង​ដោយ​ស្ងៀម​ស្ងាត់។ អស់​៦​ថ្ងៃ​ពួក​គេ​បាន​ដើរ​ជុំ​វិញ​ទី​ក្រុង មួយ​ថ្ងៃ​មួយ​ជុំ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ ពួក​គេ​បាន​ដើរ​ជុំ​វិញ​ទី​ក្រុង​អស់​៧​ជុំ។ ក្រោម​មក ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កំពែង​ជុំ​វិញ​ទី​ក្រុង​រលំ។ ប៉ុន្តែ ផ្ទះ​នៅ​ជាប់​កំពែង​ទី​ក្រុង​ដែល​មាន​ខ្សែ​ក្រហម​ចង​នៅ​ខាង​ក្រៅ​បង្អួច​នោះ មិន​បាន​រលំ​ឡើយ! តើ​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ​ទេ?— រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​រួច​ជីវិត!

តើ​កូន​អាច​រៀន​មេរៀន​អ្វី​ពី​រ៉ាហាប?— រ៉ាហាប​បាន​ជឿ​ព្រះ​យេហូវ៉ា ដោយ​សារ​នាង​បាន​រៀន​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​លោក។ កូន​ក៏​កំពុង​រៀន​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះ​យេហូវ៉ា​ដែរ។ តើ​កូន​ជឿ​ព្រះ​យេហូវ៉ា​ដូច​រ៉ាហាប​ទេ?— កូន​ប្រាកដជា​ជឿ​មែន!

សូម​អាន​ពី​គម្ពីរ

  • យ៉ូស្វេ ២:១​-​២៤; ៦:១​-​៥, ១៤, ១៥, ២០​-​២៥

  • ហេប្រឺ ១១:៣១

សំណួរ:

  • ពេល​រ៉ាហាប​នៅ​ក្មេង តើ​នាង​ធ្លាប់​ឮ​រឿង​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​នាង​បាន​ជួយ​អ្នក​ស៊ើបការណ៍​សម្ងាត់​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល? ហេតុ​អ្វី​នាង​ជួយ​ពួក​គាត់?

  • តើ​អ្នក​ស៊ើបការណ៍​សម្ងាត់​នោះ​បាន​សន្យា​អ្វី​ជា​មួយ​រ៉ាហាប?

  • តើ​កូន​រៀន​មេរៀន​អ្វី​ពី​រ៉ាហាប?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក