បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ២ ផ. ១-២
  • ចូរស្មោះត្រង់ចំពោះគ្នា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្មោះត្រង់ចំពោះគ្នា
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​អ្នក​សំខាន់​បំផុត
  • ២ ការពារ​ចិត្ត​របស់​អ្នក
  • ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍
    ទស្សនាវដ្ដីប៉មយាម: សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍
  • របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • របៀបដោះស្រាយបញ្ហា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
មើលបន្ថែមទៀត
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ២ ផ. ១-២
ប្ដីម្នាក់បាំងឆ័ត្រឲ្យប្រពន្ធពេលជួយបើកទ្វារឡានឲ្យនាងចូល

មេរៀន​ទី២

ចូរ​ស្មោះ​ត្រង់​ចំពោះ​គ្នា

​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។—ម៉ាកុស ១០:៩

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ភក្ដី​ភាព​និង​ចិត្ត​ស្មោះ​ត្រង់។ (​ទំនុក​តម្កើង ៣១:២៣​) ក្នុង​អាពាហ៍ពិពាហ៍ គុណ​សម្បត្ដិ​នេះ​គឺ​សំខាន់​ណាស់ ព្រោះ​បើ​ប្ដី​ប្រពន្ធ​គ្មាន​ភាព​ស្មោះ​ត្រង់​ទេ នោះ​ពួក​គេ​មិន​អាច​ទុក​ចិត្ត​គ្នា​បាន​ឡើយ។ ម្យ៉ាង​ទៀត ការ​ទុក​ចិត្ត​គ្នា​នេះ​គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​គូ​អាពាហ៍ពិពាហ៍​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង។

នៅ​សព្វ​ថ្ងៃ​នេះ មាន​អ្វី​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក​ដែល​អាច​បំផ្លាញ​ភាព​ស្មោះ​ត្រង់​របស់​គូ​អាពាហ៍ពិពាហ៍។ ដូច្នេះ ដើម្បី​ការពារ​អាពាហ៍ពិពាហ៍​របស់​អ្នក អ្នក​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី​ទាំង​ពីរ​យ៉ាង​ដូច​ខាង​ក្រោម​នេះ។

១ ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​អ្នក​សំខាន់​បំផុត

គម្ពីរ​រៀប​រាប់​ថា: ចូរ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) អាពាហ៍ពិពាហ៍​របស់​អ្នក​គឺ​ជា​អ្វី​មួយ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ ដូច្នេះ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាពាហ៍ពិពាហ៍​របស់​អ្នក​មុន​អ្វី​ផ្សេង​ទៀត។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​គូ​របស់​អ្នក ហើយ​«​រស់​នៅ​ដោយ​អំណរ​»​ជា​មួយ​គ្នា។ (​សាស្ដា ៩:៩​) លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​មិន​គួរ​ភ្លេច​គូ​របស់​អ្នក​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​ពីរ​គួរ​រក​វិធី​ផ្សេង​ៗ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​សប្បាយ។ (​កូរិនថូស​ទី១ ១០:២៤​) សូម​ធ្វើ​ឲ្យ​គូ​ដឹង​ថា​អ្នក​ត្រូវ​ការ​គាត់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​គាត់។

ប្ដីម្នាក់លើកតែក្ដៅឲ្យប្រពន្ធ; ប្ដីម្នាក់មកផ្ទះវិញឃើញប្រពន្ធកំពុងដាំស្ល

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​នឹង​គូ ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​គាត់​ទាំង​ស្រុង​នៅ​ពេល​នោះ

  • សូម​ចាំ​ថា​អ្នក​ត្រូវ​គិត​អំពី​គូ​របស់​អ្នក​ជា​និច្ច មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ កុំ​គិត​តែ​អំពី​ខ្លួន​អ្នក​ឡើយ

ប្ដីប្រពន្ធមួយគូទៅដើរលេងនៅសួនច្បារដោយយកអាហារទៅជាមួយ

២ ការពារ​ចិត្ត​របស់​អ្នក

គម្ពីរ​រៀប​រាប់​ថា: ​«​អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ (​ម៉ាថាយ ៥:២៨​) ដូច្នេះ បើ​អ្នក​ណា​ម្នាក់​មមៃ​គិត​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ នោះ​គាត់​កំពុង​តែ​មិន​ស្មោះ​ត្រង់​នឹង​គូ​របស់​គាត់​ហើយ។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា អ្នក​ត្រូវ​«​រក្សា​ចិត្ត​»​ឬ​ការពារ​ចិត្ត​របស់​អ្នក។ (​សុភាសិត ៤:២៣; យេរេមា ១៧:៩​) ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ដែល​អ្នក​មើល។ (​ម៉ាថាយ ៥:២៩, ៣០​) សូម​ធ្វើ​តាម​គំរូ​របស់​យ៉ូប​ដែល​ជា​បុរស​ម្នាក់​រស់​នៅ​សម័យ​បុរាណ។ គាត់​បាន​ធ្វើ​កិច្ច​សន្យា​នឹង​ភ្នែក​របស់​គាត់​ថា គាត់​នឹង​មិន​សម្លឹង​មើល​ស្ត្រី​ឯ​ទៀត​ដោយ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទេ។ (​យ៉ូប ៣១:១​) សូម​តាំង​ចិត្ត​មិន​មើល​រូប​អាសអាភាស​ជា​ដាច់​ខាត។ ណា​មួយ​ទៀត សូម​តាំង​ចិត្ត​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អ្នក​ណា​ម្នាក់​ក្រៅ​ពី​គូ​របស់​អ្នក​ឡើយ។

ប្ដីម្នាក់ដាក់តាំងរូបថតរបស់ប្រពន្ធនៅលើតុធ្វើការរបស់គាត់

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ច្បាស់​ថា អ្នក​ស្មោះ​ប្ដូរផ្ដាច់​នឹង​គូ​របស់​អ្នក

  • សូម​គិត​អំពី​អារម្មណ៍​របស់​គូ​អ្នក ហើយ​ប្រញាប់​បញ្ឈប់​រាល់​ទំនាក់​ទំនង​ណា​ដែល​ធ្វើ​ឲ្យ​គូ​មាន​អារម្មណ៍​មិន​ស្រួល

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ

ចូរ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​អ្នក ហើយ​ចេះ​សម្គាល់​ចំណុច​ខ្សោយ​របស់​អ្នក។ (​ទំនុក​តម្កើង ១៥:២​) កុំ​ខ្មាស​សុំ​យោបល់​ពី​អ្នក​ឯ​ទៀត។ (​សុភាសិត ១:៥​) បើ​អ្នក​គិត​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ សូម​ខំ​បំបាត់​គំនិត​នោះ​ចោល។ កុំ​ធ្លាក់​ទឹក​ចិត្ត បើ​ត្រូវ​ខំ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​បំបាត់​គំនិត​នោះ។ (​សុភាសិត ២៤:១៦​) ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក កាល​ដែល​អ្នក​ខំ​ព្យាយាម​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​អ្នក។

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​ពេល​ថែម​ទៀត​នៅ​ជា​មួយ​នឹង​គូ​របស់​ខ្ញុំ?

  • តើ​គូ​របស់​ខ្ញុំ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក