បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ៥ ផ. ១-២
  • របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ឪពុក​ម្ដាយ
  • ២ ត្រូវ​និយាយ​ម៉ឺង​ម៉ាត់​នៅ​ពេល​ដែល​ចាំ​បាច់
  • ចូរស្មោះត្រង់ចំពោះគ្នា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • សេចក្ដីពិតនាំឲ្យមាន‹ទំនាស់ មិនមែននាំឲ្យមានសន្ដិភាពទេ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបដោះស្រាយបញ្ហា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
មើលបន្ថែមទៀត
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ៥ ផ. ១-២
ម្ដាយក្មេកម្នាក់កំពុងមើលទៅមិនសូវពេញចិត្ដនឹងរបៀបធ្វើម្ហូបរបស់កូនប្រសាស្រី

មេរៀន​ទី​៥

របៀប​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ឪពុក​ម្ដាយ

​«​ចូរ​បំពាក់​ខ្លួន​ដោយ . . . សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប ចិត្ត​ស្លូតបូត និង​ចិត្ត​ធ្ងន់​»។—កូឡុស ៣:១២

អាពាហ៍ពិពាហ៍​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ​ថ្មី។ ទោះ​ជា​អ្នក​តែង​តែ​គោរព​ស្រឡាញ់​ឪពុក​ម្ដាយ​របស់​អ្នក​ក្ដី តែ​ក្រោយ​ពេល​អ្នក​រៀប​ការ​ហើយ គូ​របស់​អ្នក​ត្រូវ​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​អ្នក​ទាំង​ពីរ​ពិបាក​ទទួល​ស្គាល់។ ប៉ុន្តែ គោល​ការណ៍​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​មាន​តុល្យ​ភាព ពោល​គឺ​អ្នក​អាច​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​ផង និង​ពង្រឹង​ក្រុម​គ្រួសារ​ថ្មី​របស់​អ្នក​ផង។ គោល​ការណ៍​ក្នុង​អត្ថបទ​នេះ សំដៅ​ទៅ​លើ​សាច់​ញាតិ​ទាំង​អស់​របស់​ប្ដី​ប្រពន្ធ។

១ រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ឪពុក​ម្ដាយ

ប្ដីប្រពន្ធមួយគូចំណាយពេលជាមួយឪពុកម្ដាយ

គម្ពីរ​រៀប​រាប់​ថា: ​«​ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក​»។ (​អេភេសូរ ៦:២​) មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ អ្នក​ត្រូវ​គោរព​និង​ឲ្យ​កិត្ដិយស​ឪពុក​ម្ដាយ​អ្នក​ជា​និច្ច។ សូម​ទទួល​ស្គាល់​ថា គូ​របស់​អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ឪពុក​ម្ដាយ​គាត់​ដូច​គ្នា​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន​»។ ដូច្នេះ សូម​កុំ​បារម្ភ​ថា បើ​គូ​របស់​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ឪពុក​ម្ដាយ​របស់​គាត់ នោះ​គាត់​នឹង​ភ្លេច​អ្នក​ឡើយ។—កូរិនថូស​ទី១ ១៣:៤; កាឡាទី ៥:២៦

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ជៀស​វាង​ពី​ការ​និយាយ​បំផ្លើស​ថា​«​ក្រុម​គ្រួសារ​របស់​បង​តែង​តែ​មើល​ងាយ​អូន​»​ ឬ​«​បង​ធ្វើ​អ្វី​ក៏​មិន​ដែល​ត្រូវ​ចិត្ត​ម្ដាយ​អូន​ដែរ​»​

  • សូម​ព្យាយាម​យល់​ទស្សនៈ​របស់​គូ​អ្នក

២ ត្រូវ​និយាយ​ម៉ឺង​ម៉ាត់​នៅ​ពេល​ដែល​ចាំ​បាច់

គម្ពីរ​រៀប​រាប់​ថា: ​«​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២ នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ​»។ (​លោកុប្បត្តិ ២:២៤​) ពេល​ដែល​អ្នក​រៀប​ការ ឪពុក​ម្ដាយ​របស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពួក​គាត់​នៅ​តែ​មាន​ភារកិច្ច​ណែនាំ​អ្នក ហើយ​ពួក​គាត់​ក៏​ប្រហែល​ជា​ចង់​ជ្រៀត​ជ្រែក​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​លើស​ពី​អ្វី​ដែល​ពួក​គាត់​គួរ​ធ្វើ។

នេះ​អាស្រ័យ​ទៅ​លើ​អ្នក​និង​គូ​អ្នក​និយាយ​គ្នា​ថា គួរ​ឲ្យ​ឪពុក​ម្ដាយ​ចូល​មក​ពាក់​ព័ន្ធ​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​ត្រឹម​កម្រិត​ណា រួច​មក​សូម​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​អំពី​រឿង​នោះ​ដោយ​សេចក្ដី​ស្រឡាញ់។ អ្នក​អាច​និយាយ​ដោយ​ឥត​លាក់​លៀម​ហើយ​ចំ​ៗ តែ​តាម​របៀប​គួរ​សម។ (​សុភាសិត ១៥:១​) បើ​អ្នក​មាន​ចិត្ត​រាប​ទាប ចិត្ត​ស្លូតបូត និង​ចិត្ត​អត់​ធ្មត់ នោះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ឪពុក​ម្ដាយ ហើយ​ថែម​ទាំង​បន្ត​«​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​»។—អេភេសូរ ៤:២

ប្ដីប្រពន្ធមួយគូកំពុងនិយាយគ្នា; ប្ដីប្រពន្ធមួយគូកំពុងជូនអំណោយដល់ឪពុកម្ដាយ

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • បើ​អ្នក​បារម្ភ​ថា ឪពុក​ម្ដាយ​លូក​ដៃ​ខ្លាំង​ពេក​ក្នុង​រឿង​ជីវិត​គ្រួសារ​របស់​អ្នក សូម​ពិគ្រោះ​រឿង​នោះ​ជា​មួយ​នឹង​គូ​អ្នក ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រួល

  • សូម​រក​ដំណោះ​ស្រាយ​ដែល​អ្នក​ទាំង​ពីរ​យល់​ស្រប​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ

ព្យាយាម​យល់​អារម្មណ៍

ជា​ការ​សំខាន់​ដែល​អ្នក​យល់​អារម្មណ៍​និង​ទស្សនៈ​របស់​ឪពុក​ម្ដាយ​អ្នក។ កាល​ដែល​ពួក​គាត់​ចូល​ទៅ​ជ្រៀត​ជ្រែក​ក្នុង​រឿង​គ្រួសារ​របស់​អ្នក នោះ​មិន​មាន​ន័យ​ថា​ពួក​គាត់​ចង់​បង្ក​បញ្ហា​ណា​មួយ​ក្នុង​គ្រួសារ​របស់​អ្នក​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក។ ម្យ៉ាង​ទៀត ពួក​គាត់​ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​ដែរ​ថា ឥឡូវ​អ្នក​និង​គូ​អ្នក​លែង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​គាត់​ទៀត​ហើយ។ បន្ថែម​ទៅ​ទៀត ពួក​គាត់​អាច​រហូត​ដល់​គិត​ថា​អ្នក​បាន​បោះ​បង់​ចោល​ពួក​គាត់​ទៀត​ផង។ ប៉ុន្តែ បើ​អ្នក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ហើយ​និយាយ​ដោយ​ឥត​លាក់​លៀម អ្នក​នៅ​តែ​អាច​គោរព​ឪពុក​ម្ដាយ ហើយ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ឲ្យ​បាន​រឹង​មាំ។

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • ហេតុ​អ្វី​ជា​ការ​ធម្មតា​ដែល​ឪពុក​ម្ដាយក្មេក​ចាប់​អារម្មណ៍​នឹង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង?

  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ចាត់​ទុក​គូ​របស់​ខ្ញុំ​ថា​សំខាន់​បំផុត​ផង ហើយ​ក៏​នៅ​តែ​គោរព​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ផង​ដែរ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក