បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ១ ផ. ១-៣
  • ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ បំពេញ​តួនាទី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ
  • ២ គិត​អំពី​អារម្មណ៍​គូ​ជា​និច្ច
  • ៣ ជួយ​គំនិត​គ្នា
  • ចូរស្មោះត្រង់ចំពោះគ្នា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ដំណោះស្រាយចំការត្អូញត្អែររបស់គូស្វាមីភរិយា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • របៀបដោះស្រាយបញ្ហា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
មើលបន្ថែមទៀត
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ១ ផ. ១-៣
ប្ដីប្រពន្ធមួយគូនៅថ្ងៃរៀបការរបស់ពួកគេ

មេរៀន​ទី១

ព្រះ​អាច​ជួយ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

​«​លោក​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី​»។—ម៉ាថាយ ១៩:៤

ព្រះ​យេហូវ៉ាa ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍។ គម្ពីរ​បរិសុទ្ធ​ប្រាប់​យើង​ថា ព្រះ​បាន​បង្កើត​បុរស​ដំបូង​ឈ្មោះ​អាដាម រួច​មក​បង្កើត​ស្ត្រី​ដំបូង ហើយ​«​នាំ​ទៅ​ឯ​»​គាត់។ អាដាម​សប្បាយ​ចិត្ត​ណាស់ រហូត​ដល់​និយាយ​ថា​៖ ‹នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ›។ (​លោកុប្បត្តិ ២:២២, ២៣​) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​មាន​សុភមង្គល។

ពេល​ដែល​អ្នក​រៀប​ការ​ហើយ ប្រហែល​ជា​អ្នក​សង្ឃឹម​ថា​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​តាម​ការ​ពិត សូម្បី​តែ​ប្ដី​ប្រពន្ធ​ដែល​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង ក៏​គង់​តែ​នឹង​ជួប​បញ្ហា​ខ្លះ​ជា​មិន​ខាន។ (​កូរិនថូស​ទី១ ៧:២៨​) នៅ​ក្នុង​សៀវភៅ​នេះ អ្នក​នឹង​រក​ឃើញ​គោល​ការណ៍​ល្អ​ៗ​ក្នុង​គម្ពីរ។ បើ​អ្នក​ធ្វើ​តាម នោះ​អ្នក​អាច​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​និង​ក្នុង​ក្រុម​គ្រួសារ។—ទំនុក​តម្កើង ១៩:៨​-​១១

១ បំពេញ​តួនាទី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ

គម្ពីរ​រៀប​រាប់​ថា: ប្ដី​ជា​ប្រមុខ​ក្នុង​ក្រុម​គ្រួសារ។—អេភេសូរ ៥:២៣

បើ​អ្នក​ជា​ប្ដី​ម្នាក់ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រពន្ធ ហើយ​ថ្នាក់​ថ្នម​នាង។ (​ពេត្រុស​ទី១ ៣:៧​) លោក​បាន​បង្កើត​នាង​ដើម្បី​ជួយ​ជ្រោម​ជ្រែង​អ្នក ដូច្នេះ លោក​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ថ្លៃ​ថ្នូរ​និង​ដោយ​សេចក្ដី​ស្រឡាញ់។ (​លោកុប្បត្តិ ២:១៨​) អ្នក​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​យ៉ាង​ខ្លាំង រហូត​ដល់​ចាត់​ទុក​ប្រយោជន៍​របស់​នាង​ថា​សំខាន់​ជាង​ប្រយោជន៍​របស់​អ្នក។—អេភេសូរ ៥:២៥​-​២៩

បើ​អ្នក​ជា​ប្រពន្ធ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ជួយ​ជ្រោម​ជ្រែង​គាត់​ក្នុង​ការ​ធ្វើ​ជា​ប្រមុខ​ក្រុម​គ្រួសារ។ (​កូរិនថូស​ទី១ ១១:៣; អេភេសូរ ៥:៣៣​) ពេល​ដែល​ប្ដី​របស់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ សូម​គាំ​ទ្រ​គាត់ ហើយ​សហការ​ជា​មួយ​នឹង​គាត់​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ (​កូឡុស ៣:១៨​) ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ប្ដី​និង​ព្រះ​យេហូវ៉ា។—ពេត្រុស​ទី១ ៣:១​-​៦

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​សួរ​គូ​របស់​អ្នក​ថា តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​ក្លាយ​ទៅ​ជា​ប្ដី​ឬ​ប្រពន្ធ​ដែល​ល្អ​ជាង។ រួច​មក សូម​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង

  • សូម​អត់​ធ្មត់។ ព្រោះ​នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​យូរ ដើម្បី​អ្នក​ទាំង​ពីរ​រៀន​ឲ្យ​ស្គាល់​ចិត្ត​គ្នា ហើយ​មាន​សុភមង្គល

២ គិត​អំពី​អារម្មណ៍​គូ​ជា​និច្ច

គម្ពីរ​រៀប​រាប់​ថា: អ្នក​ត្រូវ​គិត​អំពី​ប្រយោជន៍​គូ​របស់​អ្នក​ជា​មុន។ (​ភីលីព ២:៣, ៤​) សូម​ចាំ​ថា ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ដែល​បម្រើ​លោក ​«​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់​»។ ដូច្នេះ អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គូ​អ្នក​ដោយ​ចាត់​ទុក​គាត់​ថា​មាន​តម្លៃ។ (​ធីម៉ូថេ​ទី២ ២:២៤​) គម្ពីរ​ប្រាប់​ថា​៖ ​«​មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំ​ដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ​»។ ហេតុ​នេះ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ។ (​សុភាសិត ១២:១៨​) សកម្មពល​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​និយាយ​ដោយ​សប្បុរស​និង​ដោយ​សេចក្ដី​ស្រឡាញ់។—កាឡាទី ៥:២២, ២៣; កូឡុស ៤:៦

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​អធិដ្ឋាន​ទៅ​ព្រះ​ឲ្យ​លោក​ជួយ​អ្នក​មាន​ចិត្ត​ស្ងប់ និង​មាន​ទស្សនៈ​ទូលាយ​ជា​និច្ច មុន​ដែល​អ្នក​ពិភាក្សា​អំពី​រឿង​ធំ​ណា​មួយ​ជា​មួយ​នឹង​គូ​របស់​អ្នក

  • សូម​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ ហើយ​អំពី​របៀប​ដែល​អ្នក​នឹង​និយាយ

៣ ជួយ​គំនិត​គ្នា

គម្ពីរ​រៀប​រាប់​ថា: ពេល​ដែល​អ្នក​រៀប​ការ អ្នក​និង​គូ​របស់​អ្នក​ក្លាយ​ទៅ​ជា​«​សាច់​ឈាម​តែ​មួយ​»។ (​ម៉ាថាយ ១៩:៥​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ទាំង​ពីរ​នៅ​តែ​ជា​បុគ្គល​ពីរ​ផ្សេង​គ្នា ហើយ​ក៏​អាច​មាន​ទស្សនៈ​ខុស​គ្នា​ដែរ។ ដូច្នេះ អ្នក​ត្រូវ​រៀន​ឲ្យ​ចេះ​រួម​ចិត្ត​រួម​គំនិត​គ្នា។ (​ភីលីព ២:២​) ការ​រួម​ចិត្ត​រួម​គំនិត​គ្នា គឺ​សំខាន់​ចាំ​បាច់​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​រឿង​ណា​មួយ។ គម្ពីរ​ចែង​ថា​៖ ​«​អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំ​រេច​មែនទែន ដោយ​សារ​ការ​ប្រឹក្សា​គ្នា​»។ (​សុភាសិត ២០:១៨​) កាល​ដែល​អ្នក​និង​គូ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់​ណា​មួយ សូម​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។—សុភាសិត ៨:៣២, ៣៣

គូប្ដីប្រពន្ធដែលបានរៀបការហើយជួយគ្នាធ្វើកិច្ចការផ្ទះ ដូចជាបោកគក់និងលាងចានជាដើម

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ប្រាប់​អារម្មណ៍​របស់​អ្នក មិន​គ្រាន់​តែ​ប្រាប់​ព័ត៌មាន​ឬ​ទស្សនៈ​របស់​ខ្លួន​នោះ​ទេ

  • សូម​ពិភាក្សា​ជា​មួយ​នឹង​គូ​អ្នក​សិន មុន​នឹង​សន្យា​រឿង​អ្វី​មួយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត

a ក្នុង​គម្ពីរ​ប្រាប់​ថា​នាម​របស់​ព្រះ គឺ​យេហូវ៉ា។

កុំ​សង្ឃឹម​ហួស​ហេតុ​ពេក ហើយ​កុំ​រិះ​គន់​ដែរ

កុំ​តម្រូវ​ឲ្យ​ខ្លួន​អ្នក​និង​គូ​ប្រព្រឹត្ត​ល្អ​ឥត​ខ្ចោះ​ឡើយ។ (​ទំនុក​តម្កើង ១០៣:១៤; យ៉ាកុប ៣:២​) សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​គូ​អ្នក ដោយ​ជឿ​ជាក់​ថា​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​មាន​ប្រសិទ្ធភាព។ សូម​មាន​ចិត្ត​អត់​ធ្មត់។ (​ធីម៉ូថេ​ទី២ ៣:១៦​) កាល​ដែល​អ្នក​ខំ​ព្យាយាម​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ឲ្យ​ពរ​អ្នក។ ជា​លទ្ធផល ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។—កាឡាទី ៦:៩

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​គូ​របស់​ខ្ញុំ​ដឹង​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​ច្រើន​ជាង​ខ្លួន​ខ្ញុំ​ឬ​ទេ?

  • ថ្មី​ៗ​នេះ តើ​ខ្ញុំ​បាន​បង្ហាញ​ថា​ខ្ញុំ​គោរព ហើយ​ស្រឡាញ់​គូ​របស់​ខ្ញុំ​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក