បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ៣ ផ. ១-៣
  • របៀបដោះស្រាយបញ្ហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដោះស្រាយបញ្ហា
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ និយាយ​គ្នា​អំពី​បញ្ហា
  • ២ ស្ដាប់​ហើយ​ព្យាយាម​ស្វែង​យល់
  • ៣ ធ្វើ​តាម​ការ​សម្រេច​ចិត្ត
  • ចូរស្មោះត្រង់ចំពោះគ្នា
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងឪពុកម្ដាយ
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍
    ទស្សនាវដ្ដីប៉មយាម: សូម​តាំង​ចិត្ត​ស្មោះ​ចំពោះ​គូ​អាពាហ៍ពិពាហ៍
មើលបន្ថែមទៀត
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ៣ ផ. ១-៣
ប្ដីម្នាក់កំពុងស្ដាប់ប្រពន្ធរៀបរាប់អារម្មណ៍នាង

មេរៀន​ទី៣

របៀប​ដោះ​ស្រាយ​បញ្ហា

​«​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។—ពេត្រុស​ទី១ ៤:៨

កាល​ដែល​ចាប់​ផ្ដើម​រួម​រស់​ជា​ប្ដី​ប្រពន្ធ អ្នក​នឹង​ឃើញ​ថា​មាន​បញ្ហា​ផ្សេង​ៗ​កើត​ឡើង។ បញ្ហា​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​អ្នក​ទាំង​ពីរ​មាន​របៀប​គិត​គូរ របៀប​បង្ហាញ​អារម្មណ៍ និង​របៀប​ដោះ​ស្រាយ​បញ្ហា​ខុស​ពី​គ្នា។ ម្យ៉ាង​ទៀត បញ្ហា​ខ្លះ​អាច​មក​ពី​អ្នក​ខាង​ក្រៅ​រង្វង់​គ្រួសារ និង​ព្រឹត្ដិការណ៍​ដែល​មិន​ដឹង​ទុក​ជា​មុន។

ពេល​មាន​បញ្ហា យើង​ប្រហែល​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​បញ្ហា​នោះ។ ប៉ុន្តែ គម្ពីរ​ចែង​ថា​យើង​ត្រូវ​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ (​ម៉ាថាយ ៥:២៣, ២៤​) ដូច្នេះ បើ​អ្នក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ នោះ​អ្នក​នឹង​រក​ឃើញ​ដំណោះ​ស្រាយ​ល្អ​បំផុត​ចំពោះ​បញ្ហា​របស់​អ្នក។

១ និយាយ​គ្នា​អំពី​បញ្ហា

គម្ពីរ​រៀប​រាប់​ថា: ​«​មាន . . . ពេល​សំ​រាប់​និយាយ​»។ (​សាស្ដា ៣:១, ៧​) សូម​ប្រាកដ​ថា​អ្នក​ចំណាយ​ពេល​និយាយ​អំពី​បញ្ហា​ជា​មួយ​នឹង​គូ​របស់​អ្នក។ សូម​ប្រាប់​គូ​ដោយ​ត្រង់​អំពី​អារម្មណ៍​និង​គំនិត​របស់​អ្នក​ចំពោះ​បញ្ហា​នោះ។ អ្នក​ត្រូវ​«​និយាយ​សេចក្ដី​ពិត​»​ជា​មួយ​នឹង​គូ​ជា​និច្ច។ (​អេភេសូរ ៤:២៥​) ទោះ​ជា​អ្នក​មាន​អារម្មណ៍​ចង់​ឈ្នះ​ចង់​ចាញ់​ក៏​ដោយ សូម​ខំ​ទប់​ចិត្ត​កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​តប​ឆ្លើយ​ដោយ​ស្រទន់ នេះ​នឹង​ជួយ​អ្នក​ព្រម​ទាំង​គូ​ឲ្យ​និយាយ​គ្នា​តាម​សម្រួល មិន​មែន​និយាយ​ដោយ​ទាស់​ទែង​គ្នា​ទេ។—សុភាសិត ១៥:៤; ២៦:២០

ទោះ​ជា​ពេល​ដែល​អ្នក​មិន​យល់​ស្រប​គ្នា​ក្ដី សូម​បន្ត​និយាយ​ដោយ​សប្បុរស ហើយ​កុំ​ភ្លេច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​គូ​របស់​អ្នក​ឲ្យ​សោះ។ (​កូឡុស ៤:៦​) សូម​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​បំផុត ហើយ​កុំ​ឈប់​និយាយ​រក​គ្នា​ឡើយ។—អេភេសូរ ៤:២៦

ប្ដីប្រពន្ធមួយគូកំពុងនិយាយគ្នាអំពីបញ្ហាមួយ

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​រក​ពេល​សមរម្យ​ដើម្បី​ពិគ្រោះ​អំពី​បញ្ហា​ជា​មួយ​នឹង​គូ

  • សូម​ស្ដាប់​គូ​របស់​អ្នក ពេល​ដែល​គាត់​និយាយ ហើយ​កុំ​និយាយ​កាត់​គាត់។ ក្រោយ​មក​អ្នក​នឹង​មាន​ឱកាស​និយាយ​ម្ដង

២ ស្ដាប់​ហើយ​ព្យាយាម​ស្វែង​យល់

គម្ពីរ​រៀប​រាប់​ថា: ​«​ចូរ​ស្រឡាញ់​គ្នា . . . ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន​»។ (​រ៉ូម ១២:១០​) របៀប​ដែល​អ្នក​ស្ដាប់​គូ​គឺ​សំខាន់​ណាស់។ ដូច្នេះ សូម​ព្យាយាម​យល់​មូលហេតុ​ដែល​គាត់​គិត​ដូច្នោះ ហើយ​សូម​«​មាន​ចិត្ត​រាប​ទាប​»។ (​ពេត្រុស​ទី១ ៣:៨; យ៉ាកុប ១:១៩​) កុំ​ពុត​ធ្វើ​ជា​ស្ដាប់​ឡើយ។ បើ​អាច​ធ្វើ​បាន សូម​ទុក​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​មួយ​ឡែក​សិន ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គូ​របស់​អ្នក ឬ​ក៏​អ្នក​អាច​សុំ​ពិភាក្សា​អំពី​រឿង​នោះ​នៅ​ពេល​ក្រោយ។ បើ​អ្នក​ចាត់​ទុក​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ដូច​ជា​មិត្ត មិន​មែន​ជា​សត្រូវ នោះ​អ្នក​នឹង‹មិន​រហ័ស​ខឹង​ឡើយ›។—សាស្ដា ៧:៩

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ស្ដាប់​ដោយ​មាន​ទស្សនៈ​ទូលំ​ទូលាយ ទោះ​ជា​គូ​និយាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​ក៏​ដោយ

  • សូម​ខំ​យល់​អ្វី​ដែល​គូ​ចង់​និយាយ មិន​មែន​ស្ដាប់​តែ​ពាក្យ​របស់​គាត់​ប៉ុណ្ណោះ​ទេ។ សូម​ចេះ​សម្គាល់​កាយ​វិការ​និង​ទំហំ​សំឡេង​របស់​គាត់

៣ ធ្វើ​តាម​ការ​សម្រេច​ចិត្ត

គម្ពីរ​រៀប​រាប់​ថា: ​«​អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធតែ​មាន[​«​ផល​ប្រយោជន៍​»​] តែ​សំ​ដី​ទទេ​ៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ​»។ (​សុភាសិត ១៤:២៣; ព.ថ.​) ការ​យល់​ស្រប​គ្នា​អំពី​ដំណោះ​ស្រាយ​ណា​មួយ​គឺ​មិន​គ្រប់​គ្រាន់​ទេ តែ​អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​សម្រេច​គ្នា។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ប្រហែល​ជា​ត្រូវ​ខំ​ព្យាយាម​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​នឹង​ទទួល​ផល​សម​នឹង​ការ​ខំ​ប្រឹង​របស់​អ្នក។ (​សុភាសិត ១០:៤​) បើ​អ្នក​និង​គូ​ខំ​ព្យាយាម​សហការ​គ្នា នោះ​អ្នក​ទាំង​ពីរ​នឹង​«​មាន​រង្វាន់​យ៉ាង​ល្អ​»។—សាស្ដា ៤:៩

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • ត្រូវ​សម្រេច​គ្នា​ថា​អ្នក​និង​គូ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដោះ​ស្រាយ​បញ្ហា

  • សូម​ពិនិត្យ​មើល​ម្ដង​ម្កាល​ថា តើ​អ្នក​បាន​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ដល់​ណា​ហើយ

ដោះ​ស្រាយ​បញ្ហា​រួម​គ្នា

បើ​អ្នក​និង​គូ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា នោះ​អ្នក​អាច​ប្រាកដ​ថា​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​រឹង​មាំ ហើយ​មាន​សុភមង្គល មិន​មែន​ជា​ចំណង​ដែល​ងាយ​ដាច់​និង​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​នោះ​ទេ។ (​សុភាសិត ២៤:៣​) សូម​គិត​ទៅ​អនាគត ហើយ​កុំ​រំលើក​អំពី​បញ្ហា​ដែល​កន្លង​ហួស​នោះ​ឡើយ។ (​សុភាសិត ១៧:៩​) ពេល​ដែល​អ្នក​ទាំង​ពីរ​ចេះ​សហការ​គ្នា ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ មិន​ថា​អ្នក​ទាំង​ពីរ​មាន​បញ្ហា​ណា​ក្ដី នោះ​អ្នក​ទាំង​ពីរ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទាំង​អស់។

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​អ្វី​ជា​បញ្ហា​បន្ទាន់​បំផុត​ដែល​ខ្ញុំ​ចង់​ពិភាក្សា​ជា​មួយ​នឹង​គូ​របស់​ខ្ញុំ?

  • ដើម្បី​ដឹង​ថា​គូ​របស់​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​បញ្ហា​នោះ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក