បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៣ ទំ. ១៤-ទំ. ១៥ វ. ៣
  • អាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • បុគ្គលដែលមានឋានៈខ្ពស់ជាងយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • ការចាប់ផ្ដើមជីវិតដ៏ពិបាក
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៣ ទំ. ១៤-ទំ. ១៥ វ. ៣
អាដាមនិងអេវ៉ាចាកចេញពីសួនអេដែន

មេ​រៀន​ទី​៣

អាដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់​ព្រះ

អាដាមកាន់ផ្លែឈើដែលព្រះបានហាម ជាផ្លែដែលអេវ៉ាឲ្យគាត់

ថ្ងៃ​មួយ ពេល​អេវ៉ា​នៅ​តែ​ម្នាក់​ឯង សត្វ​ពស់​មួយ​បាន​មក​និយាយ​ជា​មួយ​នឹង​នាង។ វា​សួរ​នាង​ថា​៖ ‹តើ​ព្រះ​ពិត​ជា​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ពី​គ្រប់​ដើម​ឈើ​ទាំង​អស់​ឬ?›។ អេវ៉ា​ឆ្លើយ​ថា​៖ ‹យើង​អាច​បរិភោគ​ផ្លែ​ពី​គ្រប់​ដើម​ឈើ​ទាំង​អស់​បាន លើក​លែង​តែ​ផ្លែ​ពី​ដើម​ឈើ​មួយ​ប៉ុណ្ណោះ។ បើ​យើង​បរិភោគ នោះ​យើង​នឹង​ស្លាប់›។ សត្វ​ពស់​និយាយ​ទៅ​នាង​ថា​៖ ‹អ្នក​ប្រាកដ​ជា​មិន​ស្លាប់​ទេ។ បើ​អ្នក​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ អ្នក​នឹង​បាន​ដូច​ព្រះ​ដែរ›។ តើ​នោះ​ជា​ពាក្យ​ពិត​ទេ? អត់​ទេ នោះ​ជា​ពាក្យ​កុហក។ ប៉ុន្តែ អេវ៉ា​បាន​ជឿ​ពាក្យ​នោះ។ នាង​សម្លឹង​មើល​ផ្លែ​ឈើ​នោះ​កាន់​តែ​យូរ ធ្វើ​ឲ្យ​នាង​កាន់​តែ​ចង់​បរិភោគ។ នៅ​ទី​បំផុត នាង​ក៏​បរិភោគ​ផ្លែ​ឈើ​នោះ ហើយ​ឲ្យ​អាដាម​បរិភោគ​ដែរ។ អាដាម​ដឹង​ច្បាស់​ថា បើ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​នឹង​ស្លាប់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អាដាម​នៅ​តែ​បរិភោគ​ផ្លែ​ឈើ​នោះ។

ពេលអាដាមនិងអេវ៉ាចាកចេញពីសួនអេដែន ព្រះបានដាក់ដាវនិងទេវតាឲ្យឈរយាមនៅច្រកចូលសួននោះ

នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អាដាម​និង​អេវ៉ា។ លោក​បាន​សួរ​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​មិន​ស្ដាប់​បង្គាប់​លោក។ អេវ៉ា​បន្ទោស​ថា​មក​ពី​សត្វ​ពស់ ហើយ​អាដាម​បន្ទោស​ថា​មក​ពី​អេវ៉ា។ ដោយ​សារ​អាដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់ នោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​សួន​អេដែន។ ម្យ៉ាង​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ លោក​បាន​ដាក់​ដាវ​និង​ឲ្យ​ទេវតា​ឈរ​យាម​នៅ​ច្រក​ចូល​សួន​អេដែន។

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា អ្នក​ដែល​បាន​កុហក​អេវ៉ា​ក៏​ត្រូវ​ដាក់​ទោស​ដែរ។ តាម​ពិត មិន​មែន​សត្វ​ពស់​ទេ​ដែល​និយាយ​ជា​មួយ​នឹង​អេវ៉ា ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​សត្វ​ពស់​ឲ្យ​ចេះ​និយាយ​ឡើយ។ អ្នក​ដែល​ធ្វើ​ឲ្យ​សត្វ​ពស់​និយាយ​ជា​មួយ​អេវ៉ា គឺ​ជា​ទេវតា​អាក្រក់​មួយ​រូប។ វា​ធ្វើ​ដូច្នេះ​ដើម្បី​បោក​បញ្ឆោត​អេវ៉ា។ ទេវតា​អាក្រក់​នោះ​ហៅ​ថា មេ​កំណាច​សាថាន។ នៅ​អនាគត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​សាថាន ដើម្បី​កុំ​ឲ្យ​វា​អាច​បោក​បញ្ឆោត​មនុស្ស​ធ្វើ​អំពើ​អាក្រក់​ទៀត។

​«​មេ​កំណាច​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពីព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​»។—យ៉ូហាន ៨:៤៤, កំណត់​សម្គាល់

សំណួរ​៖ ហេតុ​អ្វី​អេវ៉ា​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​ព្រះ​បាន​ហាម? ក្រោយ​ពី​អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​គេ? តើ​មេ​កំណាច​សាថាន​ជា​អ្នក​ណា?

ដើម​កំណើត ៣:១​-​២៤; យ៉ូហាន ៨:៤៤; យ៉ូហាន​ទី១ ៣:៨; ការ​បើក​បង្ហាញ ១២:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក