បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥
  • ការចាប់ផ្ដើមជីវិតដ៏ពិបាក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការចាប់ផ្ដើមជីវិតដ៏ពិបាក
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥

៥

ការ​ចាប់​ផ្ដើម​ជីវិត​ដ៏​ពិបាក

នៅ​ខាង​ក្រៅ​សួន​ច្បារ​អេដែន អ័ដាម​និង​នាង​អេវ៉ា​មាន​បញ្ហា​ច្រើន​ណាស់។ ពួក​គេ​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ឲ្យ​បាន​ម្ហូប​អាហារ​បរិភោគ។ ជា​ជាង​ដើម​ឈើ​មាន​ផ្លែ​ដ៏​ល្អ​នោះ គេ​បាន​ឃើញ​តែ​រុក្ខជាតិ​មាន​បន្លា​ជា​ច្រើន​ដុះ​ជុំ​វិញ​គេ​ទៅ​វិញ។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ដែល​អ័ដាម​និង​នាង​អេវ៉ា​មិន​បាន​គោរព​តាម​ព្រះ ហើយ​បាន​ឈប់​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​នោះ។

ប៉ុន្តែ ជា​លទ្ធផល​ដ៏​អាក្រក់​ជាង​នោះ​ទៅ​ទៀត អ័ដាម​និង​នាង​អេវ៉ា​បាន​ចាប់​ផ្ដើម​ស្លាប់។ នៅ​ចាំ​ទេ ព្រះ​បាន​ព្រមាន​ពួក​គេ​ថា គេ​នឹង​ត្រូវ​ស្លាប់​បើ​គេ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​មួយ​នោះ។ មែន​ហើយ ពី​ថ្ងៃ​ដែល​គេ​បាន​បរិភោគ​នោះ គេ​ក៏​ចាប់​ផ្ដើម​ស្លាប់។ តើ​ជា​ការ​ឥត​ប្រាជ្ញា​ម្ល៉េះ​ហ្ន៎ ដែល​ពួក​គេ​មិន​បាន​គោរព​តាម​ព្រះ​នោះ!

កូន​ចៅ​របស់​អ័ដាម​និង​នាង​អេវ៉ា​បាន​កើត​មក ក្រោយ​ពី​ព្រះ​បាន​បណ្ដេញ​ឪពុក​ម្ដាយ​របស់​គេ​ចេញ​ពី​សួន​ច្បារ​អេដែន។ ហើយ​នេះ​បាន​សេចក្ដី​ថា កូន​ចៅ​របស់​គេ​ក៏​នឹង​ទៅ​ជា​ចាស់​ជរា​ហើយ​ត្រូវ​ស្លាប់​ដែរ។

បើ​អ័ដាម​និង​នាង​អេវ៉ា​បាន​គោរព​តាម​ព្រះ​យេហូវ៉ា​នោះ ជីវិត​ច្បាស់​ជា​បាន​សប្បាយ​រីករាយ​ណាស់ ចំពោះ​គេ​និង​កូន​ចៅ​របស់​គេ។ ពួក​គេ​នឹង​អាច​រស់​នៅ​ជា​និរន្តរ៍​ដោយ​សុភមង្គល​នៅ​លើ​ផែនដី​បាន។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ចាស់​ជរា ឈឺ​និង​ស្លាប់​ឡើយ។

ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​មនុស្ស​រស់​នៅ​ជា​និរន្តរ៍​ដោយ​សុភមង្គល ហើយ​ទ្រង់​បាន​សន្យា​ថា នៅ​ថ្ងៃ​មួយ​ពួក​គេ​នឹង​មាន​ជីវិត​រស់​នៅ​ដូច​នេះ​មែន។ ផែនដី​ទាំង​មូល​នឹង​ទៅ​ជា​ល្អ​បំព្រង ប៉ុន្តែ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​មនុស្ស​ទាំង​អស់​ក៏​នឹង​មាន​សុខភាព​ដ៏​ប្រសើរ​ដែរ។ ហើយ​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​នឹង​ទៅ​ជា​មិត្ត​ដ៏​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​និង​ព្រះ​ដែរ។

ប៉ុន្តែ នាង​អេវ៉ា​មិន​មែន​ជា​មិត្ត​របស់​ព្រះ​ទៀត​ទេ។ ដូច្នេះ កាល​ដែល​នាង​សម្រាល​កូន នោះ​មិន​ជា​ការ​ស្រួល​សំរាប់​នាង​ឡើយ។ នាង​មាន​ការ​ឈឺ​ចាប់។ ការ​មិន​បាន​គោរព​តាម​ព្រះ​យេហូវ៉ា ពិត​ជា​បាន​ធ្វើ​ឲ្យ​នាង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តើ​អ្នក​មិន​យល់​ស្រប​ទេ​ឬ?

អ័ដាម​និង​នាង​អេវ៉ា​មាន​កូន​ប្រុស​ស្រី​ជា​ច្រើន។ នៅ​ពេល​ដែល​កូន​ប្រុស​ទី​មួយ​របស់​គេ​បាន​កើត​មក គេ​បាន​ដាក់​ឈ្មោះ​វា កាអ៊ីន។ គេ​បាន​ដាក់​ឈ្មោះ​កូន​ទី​ពីរ​ជា អេបិល។ តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​គេ? តើ​អ្នក​ដឹង​ទេ?

លោកុប្បត្តិ ៣:១៦​-​២៣; ៤:១, ២; វិវរណៈ ២១:៣, ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក