បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ២១ ទំ. ៥៤-ទំ. ៥៥ វ. ២
  • សេចក្ដីវេទនាទី១០

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីវេទនាទី១០
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ម៉ូសេនិងអើរ៉ុនទៅជួបស្ដេចផារ៉ោន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សេចក្តីវេទនាបីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ស្ដេចអាក្រក់មួយអង្គគ្រប់គ្រងស្រុកអេព្ទ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ២១ ទំ. ៥៤-ទំ. ៥៥ វ. ២
បុរសជនជាតិអ៊ីស្រាអែលលាបឈាមនៅលើទ្វារផ្ទះរបស់ខ្លួន

មេ​រៀន​ទី​២១

សេចក្ដី​វេទនា​ទី​១០

ម៉ូសេ​បាន​សន្យា​នឹង​ផារ៉ូ​ថា គាត់​គ្មាន​ថ្ងៃ​មក​ជួប​មុខ​ផារ៉ូ​ទៀត​ទេ។ ប៉ុន្តែ មុន​ពេល​ចេញ​ទៅ គាត់​ប្រាប់​ផារ៉ូ​ថា​៖ ‹នៅ​ពាក់​កណ្ដាល​អធ្រាត្រ​នេះ កូន​ប្រុស​ច្បង​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប​នឹង​ស្លាប់ ចាប់​ពី​កូន​ច្បង​របស់​ផារ៉ូ រហូត​ដល់​កូន​ច្បង​របស់​អ្នក​បម្រើ›។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រៀប​ចំ​អាហារ​ពិសេស។ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​សម្លាប់​ចៀម​ឬ​ពពែ​ឈ្មោល​មួយ​ក្បាល​អាយុ​មួយ​ខួប ហើយ​យក​ឈាម​វា​ទៅ​លាប​លើ​ទ្វារ​ផ្ទះ។ ចូរ​ដុត​សត្វ​នោះ រួច​បរិភោគ​ជា​មួយ​នឹង​នំប៉័ង​ឥត​ដំបែ។ ចូរ​ពាក់​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ឲ្យ​រួច​ជា​ស្រេច។ នៅ​យប់​នេះ ខ្ញុំ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព›។ តើ​អ្នក​អាច​ស្រមៃ​ឃើញ ជន​ជាតិ​អ៊ីស្រាអែល​រំភើប​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទេ?

លុះ​ពាក់​កណ្ដាល​អធ្រាត្រ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ហោះ​ទៅ​គ្រប់​ផ្ទះ​ក្នុង​ស្រុក​អេហ្ស៊ីប។ ផ្ទះ​ណា​ដែល​គ្មាន​ឈាម​នៅ​មាត់​ទ្វារ កូន​ប្រុស​ច្បង​ក្នុង​ផ្ទះ​នោះ​ក៏​ត្រូវ​ស្លាប់។ ប៉ុន្តែ ផ្ទះ​ណា​ដែល​មាន​ឈាម​នៅ​មាត់​ទ្វារ ទេវតា​ក៏​រំលង​ផ្ទះ​នោះ។ គ្រប់​ក្រុម​គ្រួសារ​របស់​ជន​ជាតិ​អេហ្ស៊ីប មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​ទេ គឺ​បាត់​បង់​កូន​ប្រុស​ម្នាក់។ ប៉ុន្តែ គ្មាន​កូន​ចៅ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​ស្លាប់​ឡើយ។

សូម្បី​តែ​កូន​ប្រុស​របស់​ផារ៉ូ​ក៏​ស្លាប់​ដែរ។ ឥឡូវ ផារ៉ូ​ទ្រាំ​មិន​បាន​ទៀត​ទេ។ ដូច្នេះ ភ្លាម​ៗ​គាត់​ហៅ​ម៉ូសេ​និង​អេរ៉ុន ហើយ​ប្រាប់​ថា​៖ ‹ទៅ! ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ ហើយ​គោរព​ប្រណិប័តន៍​ព្រះ​របស់​អ្នក​ចុះ។ ចូរ​នាំ​ទាំង​សត្វ​របស់​អ្នក​ទៅ​ផង!›។

នៅ​ក្រោម​ដួង​ខែ​ពេញ​វង់ ជន​ជាតិ​អ៊ីស្រាអែល​បាន​នាំ​គ្នា​ចេញ​ដំណើរ​តាម​វង្ស​ត្រកូល និង​តាម​កុលសម្ព័ន្ធ។ ពេល​នោះ មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៦០០.០០០​នាក់ ព្រម​ទាំង​ស្ត្រី​និង​កូន​ក្មេង​ជា​ច្រើន​នាក់​ទៀត។ ជន​បរទេស​ជា​ច្រើន​ក៏​បាន​ទៅ​ជា​មួយ​ដែរ ពីព្រោះ​ពួក​គេ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នៅ​ទី​បំផុត ជន​ជាតិ​អ៊ីស្រាអែល​មាន​សេរី​ភាព!

ជា​រៀង​រាល់​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​តែង​បរិភោគ​អាហារ​ពិសេស​នោះ​ដើម្បី​រំលឹក​ថា ព្រះ​យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ពួក​គេ។ អាហារ​នោះ​ហៅ​ថា បុណ្យ​រំលង។

ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប

​«​ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​រស់​ដើម្បី​ការ​នេះ​ឯង គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បង្ហាញ​ឫទ្ធានុភាព​របស់​ខ្ញុំ​ដោយ​សារ​អ្នក និង​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​ប្រកាស​ពាស​ពេញ​ផែនដី​ទាំង​មូល​»។—រ៉ូម ៩:១៧

សំណួរ​៖ តើ​សេចក្ដី​វេទនា​ទី​១០​ជា​អ្វី? តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួច​ផុត​ពី​សេចក្ដី​វេទនា​នោះ?

ដំណើរ​ចាក​ចេញ ១១:១–១២:៤២; ១៣:៣​-​១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក