បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៦៧ ទំ. ១៥៨-ទំ. ១៥៩ វ. ១
  • កំពែងក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កំពែងក្រុងយេរូសាឡិម
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • កំផែងក្រុងយេរូសាឡិម
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គោលសំខាន់ៗពីសៀវភៅនេហេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ‹ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ក្រុងយេរូសាឡិម—ជាទីគោរព‹ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់អ្នក›ឬទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៦៧ ទំ. ១៥៨-ទំ. ១៥៩ វ. ១
នេហេមាដឹកនាំការសង់កំពែងក្រុងយេរូសាឡិមឡើងវិញ ព្រមទាំងដាក់ឲ្យមានអ្នកយាមការពារផងដែរ

មេ​រៀន​ទី​៦៧

កំពែង​ក្រុង​យេរូសាឡិម

នៅ​ដំណាល​គ្នា​នឹង​សម័យ​អែសរ៉ា មាន​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​នេហេមា រស់​នៅ​ក្រុង​ស៊ូសាន​ស្រុក​ពើស៊ី។ គាត់​ធ្វើ​ការ​ក្នុង​វិមាន​ស្ដេច​អើថាស៊ើកសេស។ នៅ​ថ្ងៃ​មួយ បង​ប្អូន​របស់​នេហេមា​បាន​មក​ពី​ស្រុក​យូដា ហើយ​ប្រាប់​គាត់​នូវ​ដំណឹង​អាក្រក់​ថា​៖ ‹បណ្ដា​ជន​ដែល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ កំពុង​រស់​នៅ​ដោយ​គ្មាន​សុវត្ថិភាព ពីព្រោះ​កំពែង​និង​ទ្វារ​ក្រុង​ដែល​ពួក​បាប៊ីឡូន​បាន​បំផ្លាញ មិន​ទាន់​សង់​ឡើង​វិញ​នៅ​ឡើយ›។ ឮ​ដូច្នេះ នេហេមា​ពិបាក​ចិត្ត​ណាស់។ គាត់​ចង់​ទៅ​ជួយ​ពួក​គេ ដូច្នេះ​គាត់​បាន​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា សូម​ឲ្យ​ស្ដេច​អនុញ្ញាត​ឲ្យ​គាត់​ទៅ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​សង្កេត​ឃើញ​នេហេមា​មាន​ទឹក​មុខ​ព្រួយ។ ស្ដេច​សួរ​ថា​៖ ‹ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​បែប​នេះ​ទេ។ តើ​មាន​រឿង​អ្វី?›។ នេហេមា​ឆ្លើយ​ថា​៖ ‹តើ​មិន​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច​ម្ដេច​បាន បើ​ក្រុង​យេរូសាឡិម​ដែល​ជា​ក្រុង​របស់​ខ្ញុំ នៅ​បាក់​បែក​នៅ​ឡើយ?›។ ស្ដេច​សួរ​ទៀត​ថា​៖ ‹តើ​ចង់​ឲ្យ​ខ្ញុំ​ជួយ​អ្វី?›។ ភ្លាម​នោះ នេហេមា​បាន​អធិដ្ឋាន​នៅ​ក្នុង​ចិត្ត រួច​ឆ្លើយ​ថា​៖ ‹សូម​ស្ដេច​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ›។ ស្ដេច​យល់​ព្រម​ឲ្យ​នេហេមា​ទៅ ហើយ​បាន​រៀប​ចំ​ឲ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​យេរូសាឡិម​ដោយ​សុវត្ថិភាព។ ស្ដេច​ក៏​បាន​តែង​តាំង​នេហេមា​ឲ្យ​ធ្វើ​ជា​អភិបាល​ស្រុក​យូដា និង​ផ្ដល់​ឈើ​សម្រាប់​សង់​ទ្វារ​កំពែង​ក្រុង​ដែរ។

ពេល​ទៅ​ដល់​ក្រុង​យេរូសាឡិម នេហេមា​បាន​ត្រួត​ពិនិត្យ​កំពែង​ក្រុង។ បន្ទាប់​មក គាត់​ហៅ​ពួក​សង្ឃ​និង​ពួក​អ្នក​គ្រប់​គ្រង​ឲ្យ​មក ហើយ​ប្រាប់​ថា​៖ ‹ស្ថានភាព​នេះ​ពិបាក​ខ្លាំង​ណាស់។ យើង​ត្រូវ​ប្រញាប់​ធ្វើ​ការ​ភ្លាម›។ បណ្ដា​ជន​យល់​ព្រម ហើយ​ចាប់​ផ្ដើម​សង់​កំពែង​ក្រុង​ឡើង​វិញ។

ពេល​ពួក​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឮ​ដំណឹង​នេះ ពួក​គេ​ចំអក​ថា​៖ ‹សូម្បី​តែ​កញ្ជ្រោង​មួយ​ក្បាល ក៏​អាច​រំលំ​កំពែង​ដែល​ពួក​អ្នក​កំពុង​សង់​បាន​ដែរ›។ ប៉ុន្តែ បណ្ដា​ជន​មិន​អើពើ​នឹង​សម្ដី​ពួក​សត្រូវ​ទេ ពួក​គេ​បន្ត​សាង​សង់​ត​ទៅ​ទៀត។ កំពែង​ក្រុង​កាន់​តែ​ខ្ពស់​និង​កាន់​តែ​មាំ។

ពួក​សត្រូវ​គ្រោង​នឹង​វាយ​ប្រហារ​ក្រុង​យេរូសាឡិម​ពី​ទិស​ផ្សេង​ៗ។ ពេល​ពួក​យូដា​ឮ​អំពី​រឿង​នេះ ពួក​គេ​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ នេហេមា​និយាយ​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង›។ រួច​មក គាត់​បាន​រៀប​ចំ​ឆ្មាំ​ឲ្យ​ការ​ពារ​ពួក​អ្នក​សាង​សង់ ដើម្បី​កុំ​ឲ្យ​សត្រូវ​វាយ​លុក​បាន។

ត្រឹម​រយៈ​ពេល​៥២​ថ្ងៃ​ប៉ុណ្ណោះ កំពែង​និង​ទ្វារ​ក្រុង​បាន​ត្រូវ​សង់​រួច​រាល់។ ដើម្បី​ធ្វើ​ពិធី​សម្ពោធ នេហេមា​បាន​ហៅ​ពួក​លេវី​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ គាត់​បាន​ចែក​ពួក​គេ​ជា​ពីរ​ក្រុម​ដើម្បី​ច្រៀង​ជូន​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ឡើង​តាម​ជណ្ដើរ​ទៅ​លើ​កំពែង​ក្រុង ហើយ​ដើរ​ដង្ហែ​បញ្ច្រាស​គ្នា​ព័ទ្ធ​ជុំ​វិញ​ក្រុង។ ពួក​គេ​ផ្លុំ​ត្រែ គោះ​ឆាប លេង​ពិណ ហើយ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា។ អែសរ៉ា​ដើរ​ជា​មួយ​នឹង​ក្រុម​មួយ ចំណែក​នេហេមា​ដើរ​ជា​មួយ​នឹង​ក្រុម​មួយ​ទៀត ហើយ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​ឯ​វិហារ​របស់​ព្រះ។ បន្ទាប់​មក ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង​ៗ​បាន​យក​គ្រឿង​បូជា​មក​ជូន​ព្រះ​យេហូវ៉ា ហើយ​នាំ​គ្នា​អបអរ​ដោយ​សំឡេង​សប្បាយ​រីករាយ​ជា​ខ្លាំង រហូត​លាន់​ឮ​ទៅ​ដល់​ក្រៅ​ក្រុង។

​«​ឯ​គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​អ្នក នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​»។—អេសាយ ៥៤:១៧

សំណួរ​៖ ហេតុ​អ្វី​នេហេមា​ទៅ​ក្រុង​យេរូសាឡិម? តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​សង់​កំពែង​ក្រុង​ឡើង​វិញ?

នេហេមា ១:១​-​១១; ២:១​-​២០; ៤:១​-​២៣; ៥:១៤; ៦:១​-​១៩; ១២:២៧​-​៤៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក