បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៨៨ ទំ. ២០៦
  • លោកយេស៊ូបានត្រូវចាប់ខ្លួន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូបានត្រូវចាប់ខ្លួន
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • គ្រិស្តត្រូវគេក្បត់ហើយចាប់ខ្លួន
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ការក្បត់និងការចាប់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ព្រះយេស៊ូវនៅក្នុងសួនច្បារ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • វិធីយកឈ្នះអារម្មណ៍ភ័យខ្លាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៨៨ ទំ. ២០៦
យូដាសក្បត់លោកយេស៊ូនៅសួនកេតសេម៉ានី

មេ​រៀន​ទី​៨៨

លោក​យេស៊ូ​បាន​ត្រូវ​ចាប់​ខ្លួន

លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ដើរ​ឆ្លង​ជ្រលង​គីដ្រុន ទៅ​ឯ​ភ្នំ​ដើម​អូលីវ។ ពេល​នោះ​ម៉ោង​រំលង​អធ្រាត្រ ហើយ​មាន​ដួង​ចន្ទ​ពេញ​វង់។ កាល​ទៅ​ដល់​សួន​កេតសេម៉ានី លោក​យេស៊ូ​ប្រាប់​ពួក​សាវ័ក​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន ហើយ​ចាំ​យាម›។ បន្ទាប់​មក លោក​ចូល​ក្នុង​សួន​ឆ្ងាយ​បន្តិច​ពី​ពួក​គាត់ ហើយ​ក្រាប​ខ្លួន​ដល់​ដី។ លោក​យេស៊ូ​កើត​ទុក្ខ​ខ្លាំង​ណាស់ លោក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​លើក​ទឹក​ចិត្ត​លោក​យេស៊ូ។ រួច​លោក​ដើរ​ទៅ​ឯ​សាវ័ក​បី​នាក់ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់ លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ភ្ញាក់​ឡើង! នេះ​មិន​មែន​ជា​ពេល​ត្រូវ​ដេក​ទេ! ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ពួក​សត្រូវ​ហើយ›។

យូដាសទទួលប្រាក់មួយកូនថង់

ភ្លាម​ៗ យូដាស​ក៏​មក​ដល់ ទាំង​នាំ​មនុស្ស​មួយ​ក្រុម​ធំ​ប្រដាប់​ដោយ​ដាវ​និង​ដំបង​មក​ជា​មួយ។ យូដាស​ដឹង​ថា​លោក​យេស៊ូ​នៅ​ទី​នេះ ដោយ​សារ​ពួក​គាត់​មក​សួន​នេះ​ជា​ញឹក​ញាប់។ យូដាស​ប្រាប់​ពួក​ទាហាន​ថា គាត់​នឹង​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​លោក​យេស៊ូ។ ដូច្នេះ គាត់​បាន​ដើរ​ទៅ​ជិត​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ‹ជម្រាប​សួរ​លោក​គ្រូ› ហើយ​ថើប​លោក។ លោក​យេស៊ូ​តប​ថា​៖ ‹យូដាស តើ​អ្នក​ក្បត់​ខ្ញុំ​ដោយ​ថើប​ឬ?›។

លោក​យេស៊ូ​បាន​ចេញ​មក​ឈរ​នៅ​ខាង​មុខ​មនុស្ស​ទាំង​នោះ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។ លោក​តប​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​»។ ឮ​ដូច្នេះ ពួក​គេ​បាន​ថយ​ក្រោយ ហើយ​ដួល​ទៅ​ដី។ លោក​យេស៊ូ​សួរ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។ លោក​យេស៊ូ​តប​ថា​៖ ‹ខ្ញុំ​បាន​ប្រាប់​ថា គឺ​ខ្ញុំ។ ចូរ​ឲ្យ​ពួក​អ្នក​កាន់​តាម​ខ្ញុំ​ទៅ​ចុះ›។

ពេល​ពេត្រុស​យល់​អំពី​រឿង​ដែល​កំពុង​កើត​ឡើង គាត់​ក៏​ហូត​ដាវ ហើយ​កាប់​ដាច់​ស្លឹក​ត្រចៀក​ម្ខាង​របស់​ម៉ាលឃូស​ដែល​ជា​ខ្ញុំ​បម្រើ​សម្ដេច​សង្ឃ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ពាល់​ស្លឹក​ត្រចៀក​គាត់ ហើយ​គាត់​ក៏​បាន​ជា។ រួច​លោក​ប្រាប់​ពេត្រុស​ថា​៖ ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។ ពួក​ទាហាន​បាន​ចាប់​លោក​យេស៊ូ ហើយ​ចង​ដៃ​លោក ឯ​ពួក​សាវ័ក​បាន​រត់​គេច​ខ្លួន។ បន្ទាប់​មក ក្រុម​មនុស្ស​នាំ​ខ្លួន​លោក​យេស៊ូ​ទៅ​ផ្ទះ​អេណាស​ដែល​ជា​សង្ឃ​នាយក។ អេណាស​បាន​សួរ​ចម្លើយ​លោក​យេស៊ូ ហើយ​បញ្ជូន​លោក​ទៅ​ឯ​ផ្ទះ​កៃផាស​ដែល​ជា​សម្ដេច​សង្ឃ។ ចុះ​ពួក​សាវ័ក​វិញ?

​«​ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។—យ៉ូហាន ១៦:៣៣

សំណួរ​៖ តើ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​សួន​កេតសេម៉ានី? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​នៅ​យប់​នោះ?

ម៉ាថាយ ២៦:៣៦​-​៥៧; ម៉ាកុស ១៤:៣២​-​៥០; លូកា ២២:៣៩​-​៥៤; យ៉ូហាន ១៨:១​-​១៤, ១៩​-​២៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក