បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ៩
  • យល់អារម្មណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យល់អារម្មណ៍
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • បង្ហាញសេចក្ដីអាណិតអាសូរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • សប្បុរស
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • តើព្រះមានក្ដីអាណិតអាសូរឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • តើលោកយេស៊ូជាបុគ្គលបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ៩

ត្រឡប់​ទៅ​ជួប

លោកយេស៊ូនិងពួកអ្នកកាន់តាមលោកដើរចេញពីទូកឆ្ពោះទៅកាន់មនុស្សមួយក្រុមធំដែលកំពុងរង់ចាំលោកនៅឯឆ្នេរ។

ម៉ាក. ៦:៣០​-​៣៤

មេ​រៀន​ទី ៩

យល់​អារម្មណ៍

គោល​ការណ៍​៖ ​«​ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​អរ​សប្បាយ។ ចូរ​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។—រ៉ូម ១២:១៥

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូនិងពួកអ្នកកាន់តាមលោកដើរចេញពីទូកឆ្ពោះទៅកាន់មនុស្សមួយក្រុមធំដែលកំពុងរង់ចាំលោកនៅឯឆ្នេរ។

វីដេអូ​៖ លោក​យេស៊ូ​អាណិត​បណ្ដា​ជន

១. សូម​មើល វីដេអូ ឬ​អាន​ម៉ាកុស ៦:៣០​-​៣៤។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. ហេតុ​អ្វី​លោក​យេស៊ូ​និង​ពួក​សាវ័ក​ចង់​«​ចេញ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ​»​?

  2. ខ. តើ​អ្វី​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​បង្រៀន​បណ្ដា​ជន?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​មិន​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​យល់​អារម្មណ៍​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែរ។

ធ្វើ​តាម​លោក​យេស៊ូ

៣. ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ចូរ​ទុក​ឲ្យ​គាត់​ប្រាប់​អំពី​គំនិត​ផ្ទាល់​ខ្លួន។ កុំ​កាត់​សម្ដី កុំ​និយាយ​ជំទាស់ ឬ​មិន​ខ្វល់​អំពី​អារម្មណ៍​របស់​គាត់​ឡើយ។ សូម​ផ្ចង់​ស្ដាប់​គាត់​និយាយ ហើយ​បង្ហាញ​ថា​គំនិត​របស់​គាត់​គឺ​សំខាន់​ចំពោះ​អ្នក។

៤. សូម​គិត​អំពី​ចំណាប់​អារម្មណ៍​របស់​គាត់។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​សន្ទនា​ជា​មួយ​នឹង​គាត់ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1. ក. ‹ហេតុ​អ្វី​គាត់​ត្រូវ​ការ​ស្ដាប់​សេចក្ដី​ពិត?›។

  2. ខ. ‹តើ​ការ​រៀន​គម្ពីរ​នឹង​ជួយ​គាត់​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ណា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​ពេល​អនាគត?›។

៥. ប្រាប់​អំពី​អ្វី​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​គាត់។ បើ​មាន​ឱកាស សូម​ពន្យល់​គាត់​ថា​ការ​រៀន​គម្ពីរ​អាច​ជួយ​គាត់​ឲ្យ​រក​ឃើញ​ចម្លើយ​ដែល​គាត់​ចង់​ដឹង និង​អាច​ជួយ​គាត់​ឲ្យ​ទទួល​ប្រយោជន៍​ជា​ច្រើន​ទៀត។

សូម​មើល​ដែរ

រ៉ូម ១០:១៣, ១៤; ភី. ២:៣, ៤; ១ពេ. ៣:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក