បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១២ ទំ. ៣-៤
  • តើអ្នកសុខចិត្តអត់ឱនទោសទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកសុខចិត្តអត់ឱនទោសទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​អត់​ឱន​ទោស​ជា​ការ​ដ៏​ពិបាក​មួយ
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរអត់ឱនទោសដោយស្ម័គ្រពីចិត្តអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១២ ទំ. ៣-៤

តើ​អ្នក​សុខ​ចិត្ត​អត់​ឱន​ទោស​ទេ?

ប៊ី​ល​និង​កូន​ស្រី​របស់​គាត់​ឈ្មោះ​ល៉ីសា​អាយុ​១៦​ឆ្នាំ មាន​ការ​ពិបាក​នឹង​ស្រុះ​ស្រួល​គ្នា​ណាស់។ ការ​ខ្វែង​គំនិត​គ្នា​តូច​តាច​រវាង​គេ​ទាំង​ពីរ​តែង​តែ​លូត​លាស់​ឡើង​រហូត​ដល់​ការ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ទី​បំផុត ការ​តាន​តឹង​នេះ​មាន​សភាព​រឹត​តែ​ខ្លាំង​ឡើង រហូត​ដល់​ថ្នាក់​ដែល​ឪពុក​បាន​សុំ​ល៉ីសា​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់។a

មួយ​រយៈ​ក្រោយ​មក ល៉ីសា​បាន​ទទួល​ស្គាល់​ថា​នាង​ជា​អ្នក​មាន​កំហុស ហើយ​ក៏​ខំ​សូម​ការ​អត់​ឱន​ទោស​ពី​ឪពុក​របស់​នាង​វិញ។ ប៉ុន្តែ​ជា​ជាង​បំភ្លេច​អតីត​កំហុស​របស់​ល៉ីសា ឪពុក​របស់​នាង​ដែល​មាន​ចិត្ត​ដ៏​ជូរ​ចត់​បាន​បដិសេធ​ការ​ខ្នះ​ខ្នែង​របស់​នាង​ក្នុង​ការ​ស្វែង​រក​មេត្រី​ភាព។ សូម​គិត​មើល​ចុះ! គាត់​មិន​សុខ​ចិត្ត​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ដល់​កូន​ស្រី​របស់​គាត់​ឡើយ!

រាប់​រយ​សតវត្ស​កន្លង​ទៅ​នេះ បុរស​ដែល​ឥត​មាន​ទោស​ម្នាក់ ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គាត់​មិន​បាន​ប្រព្រឹត្ត​សោះ។ ពួក​សាក្សី​បាន​ផ្ដល់​នូវ​ភស្តុ​តាង​មិន​ពិត ហើយ​ពួក​ឥស្សរជន​ខាង​នយោបាយ​បាន​បែរ​មុខ​ចេញ ហើយ​ឥត​រក​យុត្ដិធម៌​ឲ្យ​ទេ។ បុរស​និរទោស​នេះ​ជា​ព្រះ​យេស៊ូ​វ​គ្រីស្ទ។ មុន​នឹង​ទ្រង់​បាន​ទទួល​មរណភាព ទ្រង់​បាន​អធិស្ឋាន​សូម​ព្រះ​ថា៖ «ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ឱន​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ»។—លូកា ២៣:៣៤

ព្រះ​យេស៊ូ​វ​បាន​អត់​ឱន​ទោស​ដោយ​ឥត​រួញ​រា​ពី​ព្រះ​ទ័យ​របស់​ទ្រង់ ហើយ​អ្នក​កាន់​តាម​ទ្រង់​ក៏​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​ធ្វើ​តាម​ទ្រង់​ចំពោះ​រឿង​នេះ​ដែរ។ (អេភេសូរ ៤:៣២) ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដូច​ប៊ី​ល​គ្មាន​ចិត្ត​មេត្ដា​ករុណា​និង​សុខ​ចិត្ត​អត់​ឱន​ទោស​ទេ។ តើ​អ្នក​ធ្វើ​បាន​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ? តើ​អ្នក​សុខ​ចិត្ត​អត់​ឱន​ទោស​ដល់​អ្នក​ដទៃ នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទេ? ហើយ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​នោះ? តើ​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ​ត្រូវ​អត់​ឱន​ទោស​ឲ្យ​ដែរ​ឬ?

ការ​អត់​ឱន​ទោស​ជា​ការ​ដ៏​ពិបាក​មួយ

ការ​អត់​ឱន​ទោស មិន​មែន​ជា​ការ​ស្រួល​ទេ។ ហើយ​នៅ​ក្នុង​គ្រា​ដ៏​ពិបាក​នេះ ទំនាក់​ទំនង​រវាង​មនុស្ស​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង។ ជា​ពិសេស ជីវភាព​គ្រួសារ​គឺ​តែង​តែ​ពោរ​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង​និង​ការ​បង្ខិត​បង្ខំ​ជា​ច្រើន។ សាវក​ប៉ុល​ជា​ជន​គ្រីស្ទាន​ពី​ដើម​ម្នាក់​បាន​ថ្លែង​ថា ស្ថានភាព​ដូច​នេះ​នឹង​មាន​ឡើង«នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់»។ គាត់​មាន​ប្រសាសន៍​ថា៖ «មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ . . . មិនចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ»។—ធីម៉ូថេ​ទី​២ ៣:១​-​៤

ដូច្នេះ​ហើយ យើង​ទាំង​អស់​គ្នា​ចៀស​វាង​មិន​រួច​ពី​ការ​ជួប​ប្រទះ​នឹង​អានុភាព​ខាង​ក្រៅ ដែល​សាក​ល្បង​នឹង​សមត្ថភាព​របស់​យើង​ក្នុង​ការ​អត់​ឱន​ទោស​ដល់​អ្នក​ដទៃ​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត​នោះ យើង​ក៏​ប្រយុទ្ធ​នឹង​អានុភាព​នៅ​ខាង​ក្នុង​ខ្លួន​យើង​ដែរ។ ប៉ុល​បាន​សម្ដែង​ការ​សោក​ស្ដាយ​នេះ​ថា៖ «ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ»។ (រ៉ូម ៧:១៩, ២០) ជា​លទ្ធផល យើង​ជា​ច្រើន​ក៏​មិន​សូវ​សុខ​ចិត្ត​អត់​ឱន​ទោស ដូច​ជា​យើង​ប្រាថ្នា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អំពើ​បាប​ដែល​មាន​ពី​កំណើត បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​យើង​រាល់​គ្នា ហើយ​ជួន​កាល​ក៏​ធ្វើ​ឲ្យ​យើង​លែង​មាន​សេចក្ដី​មេត្ដា​ចំពោះ​មនុស្ស​គ្នី​គ្នា​ផង។

នៅ​ពេល​ដែល​គេ​បាន​ណែនាំ​ឲ្យ​អត់​ឱន​ទោស​ដល់​អ្នក​ដទៃ ចំពោះ​ទោស​កម្ម​បន្ដិច​បន្តួច​នោះ ស្ត្រី​ម្នាក់​បាន​តប​ឆ្លើយ​ថា៖ «ក្នុង​ការ​ខំ​ខ្នះ​ខ្នែង​ដើម្បី​អត់​ឱន​ទោស​ឲ្យ​នោះ គ្មាន​អ្នក​ណា​ម្នាក់​សម​នឹង​ទទួល​ទេ»។ បើ​មើល​ពី​ខាង​ក្រៅ ការ​និយាយ​បែប​នេះ​ហាក់​បី​ដូច​ជា​សោះ​កក្រោះ ឥត​មាន​មេត្ដា ព្រម​ទាំង​មើល​ឃើញ​តែ​អាក្រក់​ផង។ តែ​បើ​មើល​ឲ្យ​ជ្រៅ​ទៅ​ទៀត​នោះ យើង​ឃើញ​ថា ការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​អន្ទះអន្ទែង នៅ​ពេល​ដែល​គេ​ប្រឈម​មុខ​នឹង​លោកីយ៍​ដែល​គេ​គិត​ថា​ជា​អាត្មា​និយម ឥត​ខ្វល់​ខ្វាយ និង​ឃោរ​ឃៅ។ បុរស​ម្នាក់​និយាយ​ថា៖ «មនុស្ស​នឹង​យក​ប្រយោជន៍​ពី​អ្នក បើ​កាល​ណា​អ្នក​អត់​ឱន​ទោស​ឲ្យ​គេ​នោះ។ នេះ​គឺ​ហាក់​បី​ដូច​ជា​គេ​ដើរ​ជាន់​លើ​អញ្ចឹង»។

បើ​ដូច្នេះ មិន​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​ការ​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​ចេះ​អត់​ឱន​ទោស ជា​ការ​ពិបាក​ណាស់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ តែ​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អត់​ឱន​ទោស​ដោយ​ស្មោះ​ពី​ចិត្ត។ (ប្រៀប​ធៀប កូរិនថូស​ទី​២ ២:៧) ហេតុ​អ្វី​ក៏​យើង​ត្រូវ​អត់​ឱន​ទោស​ឲ្យ​ដូច្នេះ?

[កំណត់​សម្គាល់]

a ឈ្មោះ​ខ្លះ​ត្រូវ​បាន​ផ្លាស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក