បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៩ ទំ. ៣
  • ព្រះគម្ពី—រសៀវភៅដ៏អស្ចារ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះគម្ពី—រសៀវភៅដ៏អស្ចារ្យ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អត្ថបទស្រដៀងគ្នា
  • ព្រះមានបន្ទូលប្រាប់យើងអំពីបំណងព្រះហឫទ័យរបស់ទ្រង់
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • «សកម្មពលបរិសុទ្ធដឹកនាំពួកគេ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ប្រភពល្អឯកនៃប្រាជ្ញាដ៏ប្រសើរឧត្ដម
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ហេតុអ្វីគួរតែអានព្រះគម្ពីរ?
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៩ ទំ. ៣

ព្រះ​គម្ពីរ—សៀវ​ភៅ​ដ៏​អស្ចារ្យ

ព្រះ​គម្ពីរ​បាន​ត្រូវ​ហៅ​ថា ជា​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ ហើយ​នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​មែន។ មនុស្ស​អាន​ហើយ​ស្រឡាញ់​ព្រះ​គម្ពីរ​ជាង​សៀវភៅ​ឯ​ណា​ទៅ​ទៀត។ មក​ដល់​ឥឡូវ​នេះ ការ​ចែក​ចាយ​ព្រះ​គម្ពីរ (ទាំង​មូល​ឬ​ជា​ផ្នែក) គឺ​បាន​ត្រូវ​ស្មានថា​មាន​ជាង​បួន​រយ​កោដិ​ក្បាល ក្នុង​ជាង​២.០០០​ភាសា។

ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​ចែក​ចាយ​ព្រះ​គម្ពីរ​នោះ គឺ​ការ​អះអាង​ថា​ព្រះ​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ។ គ្រីស្ទាន​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ»។ (ធីម៉ូថេ​ទី​២ ៣:១៦) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ឃ្លា​ដែល​ថា«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​ឲ្យ​តែង» (ភាសា​ក្រិក, the·o​ʹ​pneu·stos) ន័យ​ចំ​ៗ​គឺ «ព្រះ​បាន​បញ្ចេញ​ដង្ហើម»។ ពាក្យ​ក្រិក​ដែល​ទាក់​ទង​មួយ pneu’ma គឺ​មាន​ន័យ​ថា«វិញ្ញាណ»។ ដូច្នេះ ការ​អះអាង​ថា វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បាន​បណ្ដាល​អ្នក​និពន្ធ​ជាតិ​មនុស្ស ដោយ​បញ្ចេញ​ដង្ហើម​លើ​គេ បើ​និយាយ​ជា​ប្រៀប​ធៀប ដើម្បី​ឲ្យ​លទ្ធផល​ចុង​បញ្ចប់​អាច​មាន​ឈ្មោះ​ត្រឹម​ត្រូវ​ថា ជា​ពាក្យ​បន្ទូល​របស់​ព្រះ មិន​មែន​ជា​ពាក្យ​របស់​មនុស្ស។ ប្រាកដ​ហើយ មនុស្ស​ជា​ច្រើន​ដែល​បាន​សិក្សា​ព្រះ​គម្ពីរ គឺ​មាន​ចិត្ត​អស្ចារ្យ​នឹង​ភាព​ចុះ​សម្រុង​គ្នា​ទាំង​មូល ភាព​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ ភាព​ស្មោះ​ត្រង់​និង​ភាព​ត្រង់​នៃ​ពួក​អ្នក​សរសេរ ហើយ​អ្វី​ដែល​សំខាន់​ជាង​គេ​បង្អស់ គឺ​ការ​សម្រេច​បទ​ទំនាយ​ទាំង​ឡាយ—ដែល​ការ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​អាន​រាប់​លាន​នាក់​ដែល​ចេះ​គិត ជឿ​ថា​សៀវភៅ​នេះ​គឺ​មក​ពី​ប្រភព​ខ្ពស់​ជាង​មនុស្ស។a

ប៉ុន្តែ តើ​ព្រះ​ទ្រង់​បាន​ដឹក​នាំ​ការ​សរសេរ​ព្រះ​គម្ពីរ​ដ៏​ជិត​ដិត​យ៉ាង​ណា? អ្នក​ខ្លះ​និយាយ​ថា ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​សរសេរ​ព្រះ​គម្ពីរ​តាម​ពាក្យ​របស់​ទ្រង់​ត្រង់​ៗ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ទ្រង់​គ្រាន់​តែ​បាន​បញ្ចេញ​គំនិត​ក្នុង​ព្រះ​គម្ពីរ មិន​មែន​ឲ្យ​ពាក្យ​ត្រង់​ៗ​ទេ។ ប៉ុន្តែ ក្នុង​ការ​ពិត ការ​បណ្ដាល​ឲ្យ​តែង​មិន​មែន​មាន​តែ​របៀប​មួយ​ប៉ុណ្ណោះ​ទេ ដ្បិត​ព្រះ​អង្គ​បាន​មាន​បន្ទូល«នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប»។ (ហេព្រើរ ១:១; ប្រៀប​ធៀប កូរិនថូស​ទី​១ ១២:៦) ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិចារណា​មើល​របៀប​ដែល​ព្រះ​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​និពន្ធ​មនុស្ស​៤០​នាក់ ដែល​បាន​សរសេរ​ព្រះ​គម្ពីរ។

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ពត៌មាន​ថែម​ទៀត សូម​មើល​ទំព័រ ៥៣​-​៤, និង ៩៨​-​១៦១ នៃ​សៀវភៅ The Bible—God’s Word or Man’s? បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ជា​សាជីវកម្ម។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក