បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៥ ទំ. ១៧-២២
  • ទ្រព្យសម្បត្ដិរបស់យើងនៅក្នុងភាជនៈដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទ្រព្យសម្បត្ដិរបស់យើងនៅក្នុងភាជនៈដី
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បំពាក់​បំប៉ន​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ពី​បុរាណ
  • ការ​បំពាក់​បំប៉ន​សាសន៍​ខាង​វិញ្ញាណ
  • ការ​បំពាក់​បំប៉ន​អ៊ីស្រាអែល​នៃ​ព្រះ​សព្វ​ថ្ងៃ​នេះ
  • «ឃើញ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ»
  • ជាងស្មូនដ៏ឧត្តមនិងកិច្ចការរបស់ទ្រង់
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ការចាត់ចែងដោយព្រះក្នុងសម័យគ្រីស្ទាន
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរឲ្យការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចូរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៥ ទំ. ១៧-២២

ទ្រព្យ​សម្បត្ដិ​របស់​យើង​នៅ​ក្នុង​ភាជនៈ​ដី

«យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ»។—កូរិនថូស​ទី​២ ៤:៧

១. តើ​គំរូ​របស់​ព្រះ​យេស៊ូ​គួរ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

ក្នុង​កាល​ដែល​បាន​ត្រូវ​បំពាក់​បំប៉ន​ដោយ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី នោះ​ព្រះ​យេស៊ូ​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នូវ​ភាព​ទន់​ខ្សោយ​របស់​មនុស្ស​លោក។ គំរូ​នៃ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ គួរ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា​ទៅ​ហ្ន៎! សាវ័ក​ម្នាក់​ប្រាប់​យើង​ថា៖ «ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុស​ទី​១ ២:២១) ដោយ​ចុះ​ចូល​នឹង​ការ​បំពាក់​បំប៉ន​បែប​នេះ នោះ​ព្រះ​យេស៊ូ​បាន​ឈ្នះ​លើ​លោកីយ៍។ ហើយ​ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ពួក​សាវ័ក​មាន​ចិត្ត​ក្លាហាន ឲ្យ​បាន​ក្លាយ​ទៅ​ជា​ពួក​អ្នក​ឈ្នះ​នោះ​ដែរ។ (កិច្ច​ការ ៤:១៣, ៣១; ៩:២៧, ២៨; ១៤:៣; ១៩:៨) ហើយ​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​នៃ​អត្ថាធិប្បាយ​ចុង​ក្រោយ ដែល​ទ្រង់​បាន​ជូន​ឲ្យ​ពួក​គេ នោះ​ទ្រង់​បាន​ប្រទាន​នូវ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​មែន! ទ្រង់​បាន​ប្រកាស​ថា៖ «ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្ដី​សុខ​សាន្ត ដោយ​សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។—យ៉ូហាន ១៦:៣៣

២. ផ្ទុយ​នឹង​ភាព​ខ្វាក់​របស់​លោកីយ៍​នេះ តើ​យើង​មាន​រស្មី​ពន្លឺ​អ្វី?

២ តាម​របៀប​ស្រដៀង​នេះ ក្រោយ​ពី​បាន​ប្រៀប​ធៀប​ភាព​ខ្វាក់ ដែល​មាន​មក​ដោយ«ព្រះ​របស់​លោកីយ​នេះ» ជា​មួយ​នឹង«រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ» នោះ​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​អំពី​កិច្ច​បំរើ​ផ្សាយ​ដ៏​មាន​តម្លៃ​របស់​យើង​ថា៖ «យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល​វល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ»។ (កូរិនថូស​ទី​២ ៤:៤, ៧​-​៩) ទោះ​បី​យើង​ជា«ភាជនៈ​ដី»ដ៏​ទន់​ខ្សោយ​ក៏​ដោយ តែ​ព្រះ​បាន​ត្រូវ​បំពាក់​បំប៉ន​យើង​ដោយ​វិញ្ញាណ​របស់​ទ្រង់ ឲ្យ​យើង​អាច​ឈ្នះ​ទាំង​ស្រុង​លើ​លោកីយ៍​របស់​សាតាំង។—រ៉ូម ៨:៣៥​-​៣៩; កូរិនថូស​ទី​១ ១៥:៥៧

ការ​បំពាក់​បំប៉ន​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ពី​បុរាណ

៣. តើ​តាម​របៀប​ណា​ដែល​អេសាយ​បាន​រៀប​រាប់​អំពី​ការ​បំពាក់​បំប៉ន​នៃ​សាសន៍​យូដា?

៣ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បំពាក់​បំប៉ន​បុគ្គល​ម្នាក់​ៗ​ប៉ុណ្ណោះ តែ​ដល់​សាសន៍​ទាំង​មូល​ផង។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​ចុះ​ចូល​តាម​ការ​បំពាក់​បំប៉ន​របស់​ព្រះ​យេហូវ៉ា សាសន៍​នេះ​ក៏​បាន​រីក​ចំរើន។ ប៉ុន្តែ​នៅ​ទី​បំផុត​នេះ សាសន៍​នេះ​បាន​ត្រូវ​ពង្រឹង​ចិត្ត​ខ្លួន ដែល​ធ្វើ​តាម​ដំណើរ​នៃ​ការ​មិន​គោរព​តាម។ ជា​លទ្ធផល​នោះ ស្ថា​ប​និករ​ប​ស់​សាសន៍​អ៊ីស្រាអែល ក៏​បាន​នាំ‹សេចក្ដី​វេទនា›មាន​មក​លើ​វិញ។ (អេសាយ ៤៥:៩) នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បី ម.​ស.យ. នោះ​អេសាយ​បាន​ទូល​ទៅ​ព្រះ​យេហូវ៉ា អំពី​សេចក្ដី​បាប​ដ៏​ធំ​របស់​អ៊ីស្រាអែល ដោយ​មាន​ប្រសាសន៍​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ជា​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់​ទាំង​អស់​គ្នា។ . . . អស់​ទាំង​កន្លែង ជា​ទី​ពេញ​ចិត្ត​របស់​យើង​ខ្ញុំ ក៏​ត្រូវ​ខូច​អស់​ទៅ​ដែរ»។ (អេសាយ ៦៤:៨​-​១១) សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​បំពាក់​បំប៉ន​ទៅ​ជា​ប្រដាប់ ដែល​សម​សំរាប់​តែ​សេចក្ដី​ហិន​វិនាស​ប៉ុណ្ណោះ។

៤. តើ​ឧទាហរណ៍និទស្សន៍​អ្វី​ដែល​យេរេមា​បាន​សម្ដែង​ឲ្យ​ឃើញ​នោះ?

៤ មួយ​សតវត្ស​ក្រោយ​មក កាល​ដែល​ថ្ងៃ​នៃ​ការ​ជំនុំ​ជំរះ​បាន​ជិត​មក​ដល់ នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​យេរេមា ឲ្យ​យក​ក្អម​និង​យក​ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុង​យេរូសាឡិម​ទៅ​ជា​មួយ ទៅ​ឯ​ជ្រលង​ភ្នំ​ហ៊ីនណំម រួច​បង្គាប់​លោក​ថា៖ «ត្រូវ​ឲ្យ​ឯង​បំបែក​ក្អមនោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង។ ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ‹ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ «គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជន​ជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ»›»។—យេរេមា ១៩:១០, ១១

៥. តើ​ដល់​កំរិត​ណា​ដែល​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​មាន​លើ​សាសន៍​អ៊ីស្រាអែល?

៥ នៅ​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ. នោះ​នេប៊ូក្នេសា​បាន​កំទេច​ចោល​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ ហើយ​ក៏​ចាប់​យក​ពួក​យូដា​ដែល​នៅ​រស់​ឲ្យ​ជាប់​ឃុំ​ឃាំង​នៅ​បាប៊ីឡូន។ ប៉ុន្តែ ក្រោយ​ពី​៧០​ឆ្នាំ​ជា​និរទេស​ជន នោះ​ពួក​យូដា​ដែល​បាន​ប្រែ​ចិត្ត អាច​ត្រឡប់​មក​សង់​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​វិញ។ (យេរេមា ២៥:១១) ប៉ុន្តែ មក​ដល់​សតវត្ស​ទី​មួយ ស.យ. សាសន៍​នេះ​បាន​បោះ​បង់​ចោល​ជាង​ស្មូន​ដ៏​ឧត្តម​ម្ដង​ទៀត។ ហើយ​នៅ​ទី​បំផុត សាសន៍​នេះ​បាន​ធ្លាក់​ខ្លួន​រហូត​ដល់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​សាហាវ នៃ​ការ​ធ្វើ​ឃាត​ដល់​បុត្រ​របស់​ព្រះ​ផ្ទាល់។ នៅ​ក្នុង​ឆ្នាំ​៧០ ស.យ. នោះ​ព្រះ​បាន​ប្រើ​មហា​អំណាច​ប្រទេស​រ៉ូម ឲ្យ​ធ្វើ​ជា​អ្នក​ប្រហារ​ជីវិត ក្នុង​ការ​កំទេច​ចោល​សាសន៍​យូដា ព្រម​ទាំង​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ដែរ។ សាសន៍​អ៊ីស្រាអែល​នឹង​លែង​បាន​ត្រូវ​បំពាក់​បំប៉ន​ដោយ​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា ឲ្យ​បាន​ដូច​អ្វី«ដ៏​បរិសុទ្ធ ហើយ​រុង​រឿង»ទៀត​ឡើយ។a

ការ​បំពាក់​បំប៉ន​សាសន៍​ខាង​វិញ្ញាណ

៦, ៧. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​រៀប​រាប់​អំពី​ការ​បំពាក់​បំប៉ន​នៃ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ? (ខ) តើ«ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា»មាន​ចំនួន​ប៉ុន្មាន​នាក់ និង​តើ​បាន​ត្រូវ​បង្គ្រប់​យ៉ាង​ដូច​ម្ដេច?

៦ ពួក​យូដា​ដែល​បាន​ទទួល​យក​ព្រះ​យេស៊ូ បាន​ត្រូវ​បំពាក់​បំប៉ន​ជា​សមាជិក​ដ៏​ជា​គ្រឹះ​នៃ​សាសន៍​ថ្មី​នេះ គឺ​ជា«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»ខាង​វិញ្ញាណ។ (កាឡាទី ៦:១៦) ដូច្នេះ ពាក្យ​សំដី​របស់​ប៉ុល​គឺ​មាន​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ នឹង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី? . . . ព្រះ​ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ​ចេស្ដា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី​ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ»។—រ៉ូម ៩:២១​-​២៣

៧ ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក្រោយ​មក​បាន​ស​ឲ្យ​ដឹង​ថា «ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា»ទាំង​នេះ មាន​ចំនួន​១៤៤.០០០​នាក់។ (វិវរណៈ ៧:៤; ១៤:១) ដោយ​ព្រោះ​អ៊ីស្រាអែល​ខាង​សាច់​ឈាម​មិន​បាន​ផ្ដល់​ចំនួន​គ្រប់ នោះ​ព្រះ​យេហូវ៉ា​បាន​ពង្រីក​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​ដល់​សាសន៍​ឯ​ទៀត។ (រ៉ូម ១១:២៥, ២៦) ក្រុម​ជំនុំ​គ្រីស្ទាន​ថ្មី​នេះ​បាន​រីក​ចំរើន​យ៉ាង​លឿន។ ក្នុង​រយៈ​៣០​ឆ្នាំ នោះ​ដំណឹង​ល្អ​បាន​ត្រូវ«ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ (កូល៉ុស ១:២៣) នេះ​បាន​តម្រូវ​ឲ្យ​គេ​ប្រមូល​ក្រុម​ជំនុំ​នៅ​កន្លែង​ផ្សេង​ៗ មក​ក្រោម​ការ​មើល​ត្រួត​ពិនិត្យ​ដ៏​ត្រឹម​ត្រូវ។

៨. តើ​អ្នក​ណា​បាន​រួម​ចំណែក​គណៈ​អភិបាល​ដំបូង ហើយ​តើ​តាម​របៀប​ណា​ដែល​គណៈ​នេះ​មាន​ឡើង​នោះ?

៨ ព្រះ​យេស៊ូ​បាន​រៀបចំ​ពួក​សាវ័ក​១២​នាក់​របស់​ទ្រង់ ឲ្យ​ក្លាយ​ទៅ​ជា​គណៈ​អភិបាល​ដំបូង ដោយ​អប់រំ​គេ ព្រម​ទាំង​អ្នក​ឯ​ទៀត​សំរាប់​កិច្ច​បំរើ​ផ្សាយ​នេះ។ (លូកា ៨:១; ៩:១, ២; ១០:១, ២) នៅ​ឯ​បុណ្យ​ភិន្ដាកុស​ក្នុង​ឆ្នាំ​៣៣ ស.យ. នោះ​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ត្រូវ​ស្ថាបនា​ឡើង និង​ជា​បន្ទាប់​នោះ​គណៈ​អភិបាល​នេះ​បាន​ត្រូវ​ពង្រីក ដើម្បី​រួម​បញ្ចូល«ពួក​សាវ័ក នឹង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូសាឡិម»។ សំរាប់​មួយ​រយៈ នោះ​យ៉ាកុប ដែល​ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូ​ខាង​ម្ដាយ ថ្វី​បើ​គាត់​មិន​មែន​ជា​សាវ័ក​ម្នាក់​ក៏​ដោយ បាន​បំរើ​ជា​អធិការី។ (កិច្ច​ការ ១២:១៧; ១៥:២, ៦, ១៣; ២១:១៨) យោង​ទៅ​តាម​អ្នក​ប្រវត្ដិសាស្ត្រ​យូស៊ីប៊ាស នោះ​ពួក​សាវ័ក​បាន​ត្រូវ​គេ​រក​ជា​ពិសេស​ដើម្បី​បៀត​បៀន និង​បាន​បែក​ដាច់​ពី​គ្នា​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ៗ។ ការ​រៀប​រៀង​នៃ​គណៈ​អភិបាល​បាន​ត្រូវ​រៀបចំ​ស្រប​ទៅ​តាម​នោះ។

៩. តើ​ព្រឹត្ដិការណ៍​ដ៏​សោក​ស្ដាយ​អ្វី​ដែល​ព្រះ​យេស៊ូ​ទាយ​ប្រាប់​ថា​នឹង​កើត​ឡើង?

៩ ឆ្ពោះ​ទៅ​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​មួយ ‹ខ្មាំង​សត្រូវ​ដែល​ជា​អារក្ស› បាន​ចាប់​ផ្ដើម‹ព្រោះ​ស្រងែ›ក្នុង​ចំណោម​ពួក​ទទួល​មរតក​ដែល​មាន​សភាព​ដូច​ស្រូវ​នៃ«នគរ​ស្ថាន​សួគ៌»។ ព្រះ​យេស៊ូ​បាន​ទាយ​ថា ព្រឹត្ដិការណ៍​ដ៏​សោក​ស្ដាយ​នេះ​នឹង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន រហូត​ដល់​ពេល​ច្រូត​នៅ​ឯ‹គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍›។ បន្ទាប់​មក ម្ដង​នេះ​ទៀត ‹ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​វរបិតា​នៃ​គេ›។ (ម៉ាថាយ ១៣:២៤, ២៥, ៣៧​-​៤៣) តើ​នៅ​ពេល​ណា​នឹង​កើត​ឡើង​ទៅ?

ការ​បំពាក់​បំប៉ន​អ៊ីស្រាអែល​នៃ​ព្រះ​សព្វ​ថ្ងៃ​នេះ

១០, ១១. (ក) តើ​តាម​របៀប​ណា​ដែល​ការ​បំពាក់​បំប៉ន​អ៊ីស្រាអែល​នៃ​ព្រះ​នៅ​សម័យ​នេះ បាន​ចាប់​ផ្ដើម​ឡើង? (ខ) តើ​សេចក្ដី​បង្រៀន​ដែល​ផ្ទុយ​គ្នា​ណា ដែល​មាន​រវាង​ពិភព​គ្រីស្ទ​សាសនា និង​ក្នុង​ចំណោម​ពួក​សិស្ស​ព្រះ​គម្ពីរ?

១០ នៅ​ក្នុង​ឆ្នាំ​១៨៧០ បង​ប្រុស​ឆាល្ស ថេហ្ស រ៉ាសិល​បាន​បង្កើត​ក្រុម​សិស្ស​ព្រះ​គម្ពីរ​នៅ​ក្នុង​ក្រុង​ភិតបឺក រដ្ឋ​ប៉ិនស៊ីវ៉ានី ស.រ.អ​.។ នៅ​ក្នុង​ឆ្នាំ​១៨៧៩ គាត់​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​ដែល​ចេញ​រាល់​ខែ ដែល​សព្វ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ជា ប៉ម​យាម។ ពួក​សិស្ស​ព្រះ​គម្ពីរ​ទាំង​នេះ ដែល​គេ​បាន​ត្រូវ​ស្គាល់​តាម​ឈ្មោះ​នេះ មិន​យូរ​ប៉ុន្មាន​បាន​យល់​ដឹង​ថា ពិភព​គ្រីស្ទ​សាសនា​បាន​ប្រើ​សេចក្ដី​បង្រៀន​ពាហិរជន ដែល​ឥត​ស្រប​តាម​បទ​គម្ពីរ ដូច​ជា​ព្រលឹង​អមតៈ ភ្លើង​នរក ភ្លើង​សំ​រាំង​បាប និង​ព្រះ​ត្រី​ឯកភាព និង​ពិធី​ជ្រមុជ​ទឹក​កូន​ង៉ា។

១១ ប៉ុន្តែ អ្វី​ដែល​សំខាន់​ទៅ​ទៀត ពួក​អ្នក​ស្រឡាញ់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ បាន​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដី​បង្រៀន​បឋម​របស់​ព្រះ​គម្ពីរ ដូច​ជា​ការ​រំដោះ​តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ និង​ដំណើរ​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច នៅ​លើ​ផែនដី​មនោរម្យ​ដ៏​សុខ​សាន្ត នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ អ្វី​ដែល​សំខាន់​បំផុត គឺ​មាន​ការ​បញ្ជាក់​ទៅ​លើ​ការ​ធ្វើ​យុត្ដិកម្ម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកល​លោក។ ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ជឿ​ថា សេចក្ដី​ដែល​ព្រះ​អម្ចាស់​បាន​អធិស្ឋាន ជិត​នឹង​សំរេច​ហើយ៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:៩, ១០) ពួក​គេ​បាន​ត្រូវ​បំពាក់​បំប៉ន​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ឲ្យ​បាន​ទៅ​ជា​សមាគម​គ្រីស្ទាន​ទូទាំង​ពិភព​លោក​ដែល​ស្រឡាញ់​សន្ដិសុខ។

១២. តើ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​អំពី​ឆ្នាំ​សំខាន់​មួយ ដោយ​ដូច​ម្ដេច?

១២ ការ​សិក្សា​ដ៏​ជ្រៅ​ជ្រះ​ក្នុង​ដានីយ៉ែល ជំពូក​៤​និង​ទំនាយ​ឯទៀត បាន​ធ្វើ​ឲ្យ​ពួក​សិស្ស​ព្រះ​គម្ពីរ​ជឿ​ស៊ប់​ថា វត្តមាន​របស់​ព្រះ​យេស៊ូ​ជា​ស្តេច​ដ៏​ជា​ព្រះ​មេស្ស៊ី ច្បាស់​ជា​ជិត​ណាស់​ទៅ​ហើយ។ ពួក​គេ​បាន​យល់​ថា​ឆ្នាំ​១៩១៤ នឹង​ជា​ឆ្នាំ​បញ្ចប់​នូវ«គ្រា​របស់​សាសន៍​ដទៃ»។ (លូកា ២១:២៤; អេសេគាល ២១:២៦, ២៧) ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ពង្រីក​យ៉ាង​លឿន​នូវ​សកម្មភាព​របស់​គេ ដោយ​ស្ថាបនា«ក្រុម​អ្នក​រៀន​ព្រះ​គម្ពីរ» (ដែល​ក្រោយ​មក​បាន​ហៅ​ជា ក្រុម​ជំនុំ) ទូទាំង​សហរដ្ឋ​អាមេរិក។ មក​ដល់​ដើម​ទសវត្ស​នៃ​ឆ្នាំ​១៩០០ កិច្ច​ការ​បង្ហាត់​ខាង​ព្រះ​គម្ពីរ​របស់​គេ​បាន​ត្រូវ​ពង្រីក​ទៅ​ទ្វីប​អឺរ៉ុប អូស្ដ្រាលី និង​អាស៊ី​ភាគ​អាគ្នេយ៍។ នេះ​គឺ​ត្រូវ​ការ​របៀប​រៀបចំ​ជា​ចាំ​បាច់។

១៣. តើ​ឋានៈ​តាម​ច្បាប់​អ្វី​ដែល​សិស្ស​ព្រះ​គម្ពីរ​បាន​ទទួល ហើយ​តើ​មាន​កិច្ច​បំរើ​ដ៏​អស្ចារ្យ​អ្វី ដែល​ប្រធាន​ដំបូង​ក្នុង​សមាគម​នេះ​បាន​ប្រគល់​ឲ្យ​នោះ?

១៣ ដើម្បី​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​មាន​ឋានៈ​ពេញ​ច្បាប់ នោះ​សមាគម​ប៉ម​យាម​ខាង​ខិត្តប័ណ្ណ​នៃ​ភ្នំ​ស៊ីយ៉ូន​បាន​ត្រូវ​ចុះ​បញ្ជី​នៅ​ឆ្នាំ​១៨៨៤ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​មន្ទីរ​ចាត់​ការ​នៅ​ឯ​ទី​ក្រុង​ផិ​ត្ស​ប៊ើ​គ រដ្ឋ​ប៉ិនស៊ីវ៉ានី។ ពួក​អ្នក​ដឹក​នាំ​បាន​ត្រូវ​បំរើ​ជា​គណៈ​អភិបាល​កណ្ដាល ដែល​មើល​ខុស​ត្រូវ​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ទូទាំង​ពិភព​លោក។ ឆាល្ស ថេហ្ស រ៉ាសិល ជា​ប្រធាន​ទី​មួយ​នៃ​សមាគម​នេះ បាន​សរសេរ​សៀវភៅ​ប្រាំ​មួយ​ក្បាល​ជា​ការ​សិក្សា​ក្នុង​ព្រះ​គម្ពីរ ហើយ​បាន​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ពាស​ពេញ។ គាត់​ក៏​បាន​ផ្ដល់​ជា​វិភាគទាន​ដល់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​ទូទាំង​ពិភព​លោក នូវ​សម្បត្ដិ​ជា​ច្រើន ដែល​គាត់​បាន​ប្រមូល​ពី​មុន​នឹង​គាត់​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ នៅ​ក្នុង​ឆ្នាំ​១៩១៦ កាល​ដែល​សង្គ្រាម​ដ៏​ឧត្តម​កំពុង​ប្រយុទ្ធ​ឡើង​នៅ​ទ្វីប​អឺរ៉ុប នោះ​បង​ប្រុស​រ៉ាសិល​ដ៏​នឿយ​ហត់​នេះ​បាន​ស្លាប់ ក្នុង​កំឡុង​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ។ គាត់​បាន​ផ្ដល់​ជូន​អ្វី​ៗ​ទាំង​អស់​របស់​គាត់ ដើម្បី​ពង្រីក​នូវ​កិច្ច​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។

១៤. តើ​តាម​របៀប​ណា​ដែល​បង​ប្រុស​រ៉ូធើហ្វឺត​បាន«ត​យុទ្ធ​យ៉ាង​ល្អ»? (ធីម៉ូថេ​ទី​២ ៤:៧)

១៤ យ៉ូសែប រ៉ូធើហ្វឺត ដែល​ជា​ចៅ​ក្រម​ក្នុង​កំឡុង​ពេល​មួយ​រយៈ​ខ្លី​នៅ​រដ្ឋ​មីហ្សូរី បាន​ទទួល​តំណែង​ជា​ប្រធាន​ជា​បន្ទាប់។ ដោយ​សារ​ការ​គាំទ្រ​ដ៏​ឥត​ខ្លាច​របស់​គាត់​ចំពោះ​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ នោះ​ពួក​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​ចូល​ដៃ​ជា​មួយ​ពួក​នយោបាយ ក្នុង​ការ«បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់»។ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​១៩១៨ បង​ប្រុស​រ៉ូធើហ្វឺត និង​សិស្ស​ព្រះ​គម្ពីរ​ប្រាំ​ពីរ​នាក់​ទៀត​ដ៏​ជា​អ្នក​នាំ​មុខ បាន​ត្រូវ​ជាប់​គុក ដោយ​មាន​ទោស​ដែល​រួប​រួម​គ្នា​ជា​ច្រើន​រហូត​ដល់​១០ ឬ​២០​ឆ្នាំ។ ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ត​យុទ្ធ​វិញ។ (ទំនុកដំកើង ៩៤:២០; ភីលីព ១:៧) ក្រោយ​ពី​បណ្ដឹង​សើរើ នោះ​ពួក​គេ​បាន​ត្រូវ​លែង​ពី​គុក នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​១៩១៩ ហើយ​ក្រោយ​មក​បាន​ត្រូវ​រួច​ពី​ទោស​ទាំង​អស់ ដែល​បាន​ចោទ​យ៉ាង​ក្លែង​ក្លាយ​ថា ពួក​គេ​ជា​អ្នក​បំបះ​បំបោរ។b បទ​ពិសោធន៍​នេះ​បាន​ប្រើ​សំរាប់​បំពាក់​បំប៉ន​ពួក​គេ ឲ្យ​ទៅ​ជា​អ្នក​គាំទ្រ​យ៉ាង​មាំ​មួន​នូវ​សេចក្ដី​ពិត ដែល​បាន​តាំង​ចិត្ត ថា​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នឹង​ខំ​ប្រឹង​រក​គ្រប់​ផ្លូវ ដើម្បី​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​ការ​ត​យុទ្ធ​ខាង​វិញ្ញាណ ដើម្បី​ប្រកាស​ដំណឹង​ល្អ ថ្វី​បើ​មាន​ការ​ប្រឆាំង​ពី​បាប៊ីឡូន​ដ៏​ធំ​ក៏​ដោយ។ ការ​ត​យុទ្ធ​នោះ​នៅ​មាន​រហូត​ដល់​ឆ្នាំ​១៩៩៩​នេះ។—ប្រៀប​មើល ម៉ាថាយ ជំពូក​២៣; យ៉ូហាន ៨:៣៨​-​៤៧

១៥. ហេតុ​អ្វី​ក៏​ឆ្នាំ​១៩៣១ គឺ​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ម្ល៉េះ?

១៥ ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩២០ និង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ នោះ​ពួក​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​បាន​ចាក់​ប្រេង​តាំង បាន​ត្រូវ​បំពាក់​បំប៉ន​ជា​បន្ត​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ជាង​ស្មូន​ដ៏​ឧត្តម។ ពន្លឺ​ខាង​ទំនាយ​ពី​បទ​គម្ពីរ​បាន​រះ​ឡើង ដែល​ផ្ដល់​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា និង​សំដៅ​ទៅ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ នៅ​ក្នុង​ឆ្នាំ​១៩៣១ នោះ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​សប្បាយ​ចិត្ត ដើម្បី​ទទួល​ឈ្មោះ​ថ្មី​របស់​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—អេសាយ ៤៣:១០​-​១២; ម៉ាថាយ ៦:៩, ១០; ២៤:១៤

១៦. និង​ប្រអប់​នៅ​លើ​ទំព័រ—តើ​នៅ​ពេល​ណា​ដែល​ចំនួន​គ្រប់​នៃ​១៤៤.០០០​នាក់​បាន​ត្រូវ​បំពេញ ហើយ​តើ​មាន​ភស្តុ​តាង​ណា​ខ្លះ​ចំពោះ​រឿង​នេះ?

១៦ នៅ​ក្នុង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ ចំនួន​នៃ«អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​គ្នា» គឺ​១៤៤.០០០​នាក់ បាន​ឃើញ​ដូច​ជា​បាន​ត្រូវ​បំពេញ​គ្រប់​ហើយ។ (វិវរណៈ ១៧:១៤; សូម​មើល​ប្រអប់​នៅ​ទំព័រ​១៩) យើង​មិន​ដឹង​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​នាក់​នៃ​ពួក​ចាក់​ប្រេង​តាំង បាន​ត្រូវ​ប្រមូល​នៅ​ក្នុង​សតវត្ស​ទី​មួយ​ទេ ឬ​តើ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែល​បាន​ត្រូវ​ប្រមូល​ឲ្យ​ចេញ​ពី​ចំណោម«ស្រងែ» ក្នុង​កំឡុង​សតវត្ស​ដ៏​ងងឹត​នៃ​សេចក្ដី​ក្បត់​ជំនឿ​ដ៏​ធំ​ពី​ពិភព​គ្រីស្ទ​សាសនា ដែល​មាន​ជា​ច្រើន​សតវត្ស​នោះ។ ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​១៩៣៥ ពី​ចំណោម​ពួក​អ្នក​ផ្សាយ​ទូទាំង​ពិភព​លោក ដែល​មាន​ចំនួន​ជា​អតិ​បរិ​មា​ដល់​៥៦.១៥៣​នាក់ នោះ​មាន​៥២.៤៦៥​នាក់​ដែល​បាន​បង្ហាញ​ថា​គេ​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌ ដោយ​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​បុណ្យ​រំឭក។ តើ​មនុស្ស​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ប្រមូល នឹង​មាន​ទិស​ដៅ​យ៉ាង​ណា?

«ឃើញ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ»

១៧. តើ​ព្រឹត្ដិការណ៍​អ្វី​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៥?

១៧ នៅ​ឯ​មហា​សន្និបាត​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ទៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​១៩៣៥ នៅ​វ៉ាសីនតោន ឌី. ស៊ី. ស.រ.អ​ នោះ​បង​ប្រុស​រ៉ូធើហ្វឺត​បាន​ថ្លែង​អត្ថាធិប្បាយ​ដ៏​សំខាន់​មួយ ដែល​បាន​ត្រូវ​ដាក់​ចំណង​ជើង​ថា «មនុស្ស​ជា​ច្រើន​អនេក»។c ក្រុម​នេះ «ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន» នឹង​បង្ហាញ​ខ្លួន កាល​ដែល​ការ​បោះ​ត្រា​ចុង​បំផុត​នៃ​ពួក​១៤៤.០០០​នាក់ នៃ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ បាន​មក​ដល់​ទី​បញ្ចប់។ ពួក​ទាំង​នេះ​ក៏​នឹង​អនុវត្ត​ជំនឿ​លើ​អំណាច​លោះ ដោយ​សារ«ឈាម​របស់​កូន​ចៀម» គឺ​ជា​ព្រះ​យេស៊ូ ហើយ​នឹង​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​នៅ​ក្នុង​របៀប​រៀបចំ​នៃ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា សំរាប់​ការ​ថ្វាយ​បង្គំ។ ជា​ក្រុម​មួយ នោះ​ពួក​គេ​នឹង«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក»ទាំង​រស់ ដើម្បី​ទទួល​ផែនដី​មនោរម្យ​ជា​មរតក ដែល​នឹង«គ្មាន​សេចក្ដី​ស្លាប់»។ ប៉ុន្មាន​ឆ្នាំ​មុន​នឹង​មហា​សន្និបាត​នោះ ក្រុម​នេះ​បាន​ត្រូវ​ហៅ​ជា​ពួក​យ៉ូណាដាប។—វិវរណៈ ៧:៩​-​១៧; ២១:៤; យេរេមា ៣៥:១០

១៨. តើ​តាម​របៀប​ណា​ដែល​ឆ្នាំ​១៩៣៨ ជា​ឆ្នាំ​ដ៏​សំខាន់?

១៨ ឆ្នាំ​១៩៣៨ គឺ​សំខាន់​ក្នុង​ការ​សម្គាល់​យ៉ាង​ច្បាស់​នូវ​ក្រុម​ពីរ​នេះ។ ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១៥ ខែ​មីនា និង​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​១៩៣៨ បាន​មាន​អត្ថបទ​សិក្សា​ជា​ពីរ​ផ្នែក គឺ«ហ្វូង​របស់​ទ្រង់» ហើយ​បាន​ពន្យល់​យ៉ាង​ច្បាស់​នូវ​គោល​ជំហរ​និមួយ​ៗ នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ និង​គូកន​របស់​គេ គឺ​ពួក​ហ្វូង​ធំ។ រួច​មក ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១ ខែ​មិថុនា និង​ថ្ងៃ​ទី​១៥ ខែ​មិថុនា មាន​អត្ថបទ​សិក្សា​អំពី «អង្គការ» ដែល​មាន​មូលដ្ឋាន​លើ​អេសាយ ៦០:១៧។ ក្រុម​ជំនុំ​ទាំង​អស់​បាន​ត្រូវ​ប្រាប់​ឲ្យ​ស្នើ​សុំ​គណៈ​អភិបាល ឲ្យ​តែង​តាំង​ពួក​អ្នក​បំរើ​ក្នុង​តំបន់​និមួយ​ៗ ដែល​ដោយ​ធ្វើ​នេះ នឹង​មាន​ការ​រៀបចំ​ជា​ព្រះ​ធិបតេយ្យ ដែល​ល្អ​ជាង​មុន។ ក្រុម​ទាំង​ឡាយ​បាន​ធ្វើ​ដូច្នេះ​មែន។

១៩. និង​កំណត់​ចំណាំ។ តើ​ហេតុ​ការណ៍​អ្វី​ដែល​បញ្ជាក់​ថា ការ​ហៅ​ទូទៅ​នូវ«ពួក​ចៀម​ឯ​ទៀត» បាន​ធ្វើ​ឡើង​ជាង​៦០​ឆ្នាំ​មក​ហើយ?

១៩ របាយការណ៍​នៅ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សំរាប់​ឆ្នាំ​១៩៣៩ បាន​ចែង​ថា៖ «ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ព្រះ​គ្រីស្ទ​យេស៊ូ ដែល​មាន​នៅ​លើ​ផែនដី​ឥឡូវ​គឺ​មាន​ចំនួន​តិច និង​ក៏​មិន​ដែល​ត្រូវ​បង្កើន​ចំនួន​ឡើយ។ ពួក​ទាំង​នេះ​បាន​ត្រូវ​សំដៅ​ទៅ​លើ​ក្នុង​បទ​គម្ពីរ ជា‹ពួក​សំណល់›នៃ​កូន​របស់​ភ្នំ​ស៊ីយ៉ូន ដែល​ជា​អង្គការ​របស់​ព្រះ។ (វិវរណៈ ១២:១៧) ឥឡូវ​នេះ ព្រះ​អម្ចាស់​កំពុង​តែ​ប្រមូល‹ពួក​ចៀម​ឯ​ទៀត› ដែល​នឹង​បង្កើត​បាន‹មនុស្ស​ជា​ច្រើន​អនេក›។ (យ៉ូហាន ១០:១៦) អស់​អ្នក​ដែល​កំពុង​តែ​បាន​ប្រមូល​ឲ្យ​ចូល គឺ​ជា​គូកន​នៃ​ពួក​សំណល់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​សំណល់​នោះ។ តាំង​ពី​ពេល​នេះ​ត​ទៅ​មុខ ពួក​អ្នក​ដែល​នឹង​រួប​រួម‹ពួក​ចៀម​ឯ​ទៀត›នឹង​បង្កើន​ចំនួន រហូត​ដល់‹មនុស្ស​ជា​ច្រើន​អនេក›បាន​ត្រូវ​ប្រមូល»។ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​បាន​ត្រូវ​បំពាក់​បំប៉ន ឲ្យ​ទទួល​ខុស​ត្រូវ​នឹង​កិច្ច​ការ​ប្រមូល​ពួក​ហ្វូង​ធំ​នេះ។ ពួក​ទាំង​នេះ​ឥឡូវ​ក៏​ត្រូវ​បាន​បំពាក់​បំប៉ន​ដែរ។d

២០. តើ​ការ​ប្រែ​ប្រួល​អ្វី​ក្នុង​អង្គការ ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤២?

២០ នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៤២ ក្នុង​កាល​ដែល​សង្គ្រាម​លោក​លើក​ទី​២​មាន​សកម្មភាព​ខ្លាំង នោះ​យ៉ូសែប រ៉ូធើហ្វឺត​បាន​ទទួល​មរណភាព ហើយ​ណេថិន ន័រ បាន​ទទួល​តំណែង​ជា​ប្រធាន។ ប្រធាន​ទី​បី​នៃ​សមាគម​បាន​ត្រូវ​គេ​នឹក​ចាំ​យ៉ាង​ល្អ ដោយ​ព្រោះ​បាន​ស្ថាបនា​សាលា​ព្រះ​ធិបតេយ្យ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ និង​សាលា​គីលាត​សំរាប់​អប់រំ​ពួក​សាសនទូត។ នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​សមាគម​នៅ​ក្នុង​ឆ្នាំ​១៩៤៤ នោះ​គាត់​បាន​ប្រកាស​ថា ធម្មនុញ្ញ​របស់​សមាគម កំពុង​បាន​ត្រូវ​សើរើ​ឡើង​វិញ ដើម្បី​ភាព​ជា​សមាជិក​នឹង​មាន​មូលដ្ឋាន​លើ​ភាព​វិញ្ញាណ មិន​មែន​លើ​វិភាគទាន​ខាង​វត្ថុ​នោះ​ទេ។ ក្នុង​កំឡុង​៣០​ឆ្នាំ​បន្ទាប់​មក ចំនួន​ពួក​អ្នក​ផ្សាយ​បាន​កើន​ពី​១៥៦.២៩៩​នាក់ ទៅ​២.១៧៩.២៥៦​នាក់​ទូទាំង​ពិភព​លោក។ ក្នុង​កំឡុង​ឆ្នាំ​១៩៧១​-​១៩៧៥ ការ​ប្រែ​ប្រួល​ក្នុង​អង្គការ​បាន​ត្រូវ​ការ​បន្ថែម​ទៅ​ទៀត។ បុរស​តែ​ម្នាក់​ដែល​បំរើ​ជា​ប្រធាន ឥឡូវ​មិន​អាច​មើល​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ទេ លើ​កិច្ច​ការ​ព្រះ​រាជាណាចក្រ​ទូទាំង​ពិភព​លោក។ គណៈ​អភិបាល ដែល​មាន​ភារៈ​ជា​អធិការី​ឆ្លាស់​គ្នា បាន​ត្រូវ​ពង្រីក​ដើម្បី​មាន​សមាជិក​ចាក់​ប្រេង​តាំង​១៨​នាក់ ដែល​ឥឡូវ​នេះ​សឹង​តែ​ពាក់​កណ្ដាល​ចំនួន​នេះ បាន​បញ្ចប់​ដំណើរ​របស់​គេ​នៅ​លើ​ផែនដី។

២១. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សមាជិក​នៃ​ហ្វូង​តូច មាន​សមត្ថភាព​ចូល​ព្រះ​រាជាណាចក្រ?

២១ ពួក​សមាជិក​ដែល​នៅ​សល់​នៃ​ហ្វូង​តូច បាន​ត្រូវ​បំពាក់​បំប៉ន ដោយ​មាន​ការ​សាក​ល្បង​ជា​ច្រើន​ទសវត្ស។ ពួក​គេ​មាន​ចិត្ត​រីករាយ​ណាស់ ដោយ​បាន​ទទួល​យ៉ាង​ប្រាកដ​នូវ‹ការ​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ›។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង»។—រ៉ូម ៨:១៦, ១៧; លូកា ១២:៣២; ២២:២៨​-​៣០

២២, ២៣. តើ​ពួក​ហ្វូង​តូច​និង​ពួក​ចៀម​ឯ​ទៀត​កំពុង​តែ​ត្រូវ​បំពាក់​បំប៉ន​យ៉ាង​ដូច​ម្ដេច?

២២ កាល​ដែល​ចំនួន​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ នៅ​លើ​ផែនដី​បាន​ចុះ​ថយ នោះ​បង​ប្អូន​ពី​ពួក​ហ្វូង​ធំ​ដែល​មាន​គំនិត​ចាស់​ទុំ បាន​ត្រូវ​ប្រគល់​ឲ្យ​ទទួល​ភារកិច្ច​ត្រួត​ពិនិត្យ​មើល​ខាង​វិញ្ញាណ លើ​ក្រុម​ជំនុំ​សឹង​តែ​ទាំង​អស់​ទូទាំង​ពិភព​លោក។ ហើយ​កាល​ដែល​ស្មរបន្ទាល់​ចាក់​ប្រេង​តាំង​ចុង​ក្រោយ​ដែល​ចាស់​ហើយ ចប់​ដំណើរ​របស់​គេ​នៅ​លើ​ផែនដី នោះ​សា​រិម​ដ៏​ជា​ចៅហ្វាយ​របស់​ចៀម​ឯ​ទៀត នឹង​បាន​ត្រូវ​អប់រំ​បាន​ល្អ ដើម្បី​ប្រកប​ភារកិច្ច​ជា​អភិបាល ជា‹គណៈ​នៃ​ពួក​ចៅហ្វាយ›នៅ​លើ​ផែនដី។—អេសេគាល ៤៤:៣; អេសាយ ៣២:១

២៣ ពួក​ហ្វូង​តូច​និង​ពួក​ចៀម​ឯ​ទៀត បន្ត​ឲ្យ​បាន​បំពាក់​បំប៉ន​ទៅ​ជា​ប្រដាប់​សំរាប់​ការ​ល្អ។ (យ៉ូហាន ១០:១៤​-​១៦) ទោះ​ជា​សេចក្ដី​សង្ឃឹម​របស់​យើង មាន​នៅ​ក្នុង«ផ្ទៃ​មេឃ​ថ្មី» ឬ​ក៏​នៅ​លើ«ផែនដី​ថ្មី» សូម​ឲ្យ​យើង​តប​ឆ្លើយ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ដល់​សេចក្ដី​អញ្ជើញ​នេះ​របស់​ព្រះ​យេហូវ៉ា ដែល​ថា៖ «ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​បាន​ជា​ទី​រីករាយ ហើយ​ប្រជាជន​ទាំង​ឡាយ​ជា​សេចក្ដី​អំណរ»។ (អេសាយ ៦៥:១៧, ១៨) សូម​ឲ្យ​យើង​ជា​មនុស្ស​ដ៏​ទន់​ខ្សោយ បំរើ​ដោយ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច ដែល​កំពុង​បំពាក់​បំប៉ន​ដោយ«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់» គឺ​ជា​ព្រះ​ចេស្ដា​នៃ​វិញ្ញាណ​បរិសុទ្ធ!—កូរិនថូស​ទី​២ ៤:៧; យ៉ូហាន ១៦:១៣

[កំណត់​សម្គាល់]

a ចូរ​ឲ្យ​ពិភព​គ្រីស្ទ​សាសនា​ដ៏​ឥត​ស្មោះ​ត្រង់ ដែល​បាន​ត្រូវ​តំណាង​ដោយ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បាន​ជ្រាប​នូវ​ការ​ជំនុំ​ជំរះ​ស្រដៀង​នេះ​ពី​ព្រះ​យេហូវ៉ា។—ពេត្រុស​ទី​១ ៤:១៧, ១៨

b ចៅ​ក្រម​ម៉ាថុន ដែល​កាន់​សាសនា​កាតូលិក​រ៉ូម៉ាំង ដែល​បាន​បដិសេធ​លែង​ពួក​សិស្ស​ព្រះ​គម្ពីរ ក្រោយ​ពី​អនុញ្ញាត​ឲ្យ​ធានា​ខ្លួន ក្រោយ​មក​ក៏​បាន​ត្រូវ​ជាប់​គុក ដោយ​បាន​ត្រូវ​ជាប់​ទោស​ពី​ការ​ស៊ី​សំណូក។

c សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ដែល​បាន​បោះ​ពុម្ព​ចេញ​នៅ​ក្នុង​ឆ្នាំ​១៩៥០ នោះ​បាន​ប្រើ​ពាក្យ«ហ្វូង​ធំ» ជា​សេចក្ដី​បក​ប្រែ​ប្រសើរ​ជាង​ពី​ពាក្យ​ភាសា​ក្រិក​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង​នេះ។

d នៅ​ក្នុង​ឆ្នាំ​១៩៣៨ ចំនួន​មនុស្ស​ទូទាំង​ពិភព​លោក​នេះ ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​គឺ​៧៣.៤២០​នាក់ ដែល​មាន​៣៩.២២៥​នាក់ ឬ​ក៏​៥៣​ភាគ​រយ​នៃ​ពួក​អ្នក​នៅ​ទី​នោះ បាន​ទទួល​យក​វត្ថុ​តំណាង។ មក​ដល់​ឆ្នាំ​១៩៩៨ ចំនួន​មនុស្ស​បាន​កើន​ដល់​១១៣.៨៩៦.៣១២​នាក់ ដែល​មាន​តែ​៨៧៥៦​នាក់​ទេ​ដែល​ទទួល​ទាន​វត្ថុ​តំណាង ដែល​ជា​មធ្យម​ក្នុង​១០​ក្រុម​ជំនុំ មាន​តិច​ជាង​មួយ​នាក់​ទេ ដែល​បាន​ទទួល​ទាន​នោះ។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

◻ ក្នុង​ការ​ចុះ​ចូល​នឹង​ការ​បំពាក់​បំប៉ន​ពី​ព្រះ​វរបិតា​ទ្រង់ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ជា​គំរូ​ចំពោះ​យើង?

◻ តើ​មាន​ការ​បំពាក់​បំប៉ន​អ្វី​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ?

◻ តើ«អ៊ីស្រាអែល​នៃ​ព្រះ»បាន​ត្រូវ​បំពាក់​បំប៉ន​យ៉ាង​ណា​មក​ដល់​ឥឡូវ​នេះ?

◻ តើ«ពួក​ចៀម​ឯ​ទៀត»បាន​បំពាក់​បំប៉ន​សំរាប់​គោល​បំណង​អ្វី?

[ប្រអប់​នៅ​ទំព័រ​២១]

ការ​បំពាក់​បំប៉ន​ថែម​ទៀត​ក្នុង​ពិភព​គ្រីស្ទ​សាសនា

សារ​ពត៌មាន​ភ្ជាប់​ដែល​បញ្ជូន​ពី​ទី​ក្រុង​អាថែន ប្រទេស​ក្រិក បាន​រាយ​ការណ៍​ដូច​ត​ទៅ​នេះ លើ​ការ​តែង​តាំង​ប្រធាន​សាសនា​ក្រិក​អូធូដុក្ស ថា៖ «លោក​ត្រូវ​ធ្វើ​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព។ ប៉ុន្តែ មេ​ដឹក​នាំ​សាសនា​ក្រិក​អូធូដុក្ស គឺ​មាន​ឫក​ដូច​ជា​ឧត្តមសេនីយ ដែល​កំពុង​រៀបចំ​ចម្បាំង​ទៅ​វិញ។»

«នៅ​ថ្ងៃ​ធ្វើ​បុណ្យ​រំឭក​ស្រី​ក្រមុំ​សុទ្ធ​ម៉ារា ក៏​ជា​ថ្ងៃ​បុណ្យ​នៃ​កង​ទ័ព​នៅ​ប្រទេស​ក្រិក​ដែរ នោះ​មេ​អេវ៉ែក គ្រីស្ទស្តូដូឡុស បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ ថា៖ ‹យើង​បាន​ប្រុង​ប្រៀប បើ​ត្រូវ​ការ ដើម្បី​បង្ហូរ​ឈាម​និង​ធ្វើ​យញ្ញ​បូជា។ យើង ជា​សាសនា​មួយ អធិស្ឋាន​រក​សន្ដិភាព . . . ប៉ុន្តែ​យើង​ឲ្យ​ពរ​ដល់​សាស្ដ្រាវុធ​ដ៏​ពិសិដ្ឋ ពេល​ណា​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​នោះ›»។

[ប្រអប់​នៅ​ទំព័រ​២២]

«ឥត​មាន​ការ​បន្ថែម​ទៀត»!

នៅ​ឯ​ពិធី​ចែក​សញ្ញាប័ត្រ​គីលាត​នៅ​ក្នុង​ឆ្នាំ​១៩៧០ ហ្វ្រីឌីរិក ហ្វ្រេន្ស ដែល​បាន​ជា​អនុប្រធាន​នៃ​សមាគម​ប៉ម​យាម​នៅ​ពេល​នោះ បាន​ប្រាប់​ពួក​សិស្ស​នូវ​លទ្ធភាព​ថា​គេ ដែល​ជា​ពួក​ចៀម​ឯ​ទៀត ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី ប្រហែល​ជា​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​បុគ្គល​ណា​ម្នាក់ ដែល​ប្រហែល​ជា​នឹង​អះអាង​ថា​ខ្លួន​រួម​ចំណែក​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់។ តើ​នេះ​អាច​កើត​ឡើង​បាន​ទេ? គាត់​បាន​ពន្យល់​ថា យ៉ូហាន​-​បាទីស្ទ​គឺ​នៅ​ខាង​ពួក​ចៀម​ឯ​ទៀត ហើយ​គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូ និង​ធ្វើ​ឲ្យ​ពួក​សាវ័ក​ខ្លះ​ដែរ។ រួច​មក គាត់​បាន​សួរ​ថា តើ​នៅ​មាន​ការ​ប្រមូល​ពួក​សំណល់​ថែម​ទៀត​ទេ? គាត់​មាន​ប្រសាសន៍​ថា៖ «អត់​ទេ ឥត​មាន​ការ​បន្ថែម​ទៀត​ទេ! ការ​ត្រាស់​ហៅ​នោះ​បាន​ចប់​តាំង​ពី​ឆ្នាំ​១៩៣១​-​១៩៣៥​ម្ល៉េះ! គឺ​ឥត​មាន​ការ​ប្រមូល​បន្ថែម​ទៀត​ទេ។ ដូច្នេះ តើ​អ្នក​ណា​ដែល​ជា​ពួក​ចូល​រួម​ថ្មី​ៗ ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​បុណ្យ​រំឭក​នោះ? ប្រសិន​បើ​ពួក​គេ​ជា​ពួក​អ្នក​សំណល់ នោះ​ពួក​គេ​ជា​មនុស្ស​ជំនួស! ពួក​គេ​មិន​មែន​ជា​ចំនួន​បន្ថែម​ចូល​ក្នុង​ចំណោម​ពួក​ចាក់​ប្រេង​តាំង​ទេ ប៉ុន្តែ​ជា​មនុស្ស​ជំនួស​អស់​អ្នក​ដែល​ប្រហែល​ជា​បាន​បោះ​បង់​សេចក្ដី​ជំនឿ​ខ្លួន»។

[រូប​ភាព​នៅ​ទំព័រ​១៨]

យើង​អបអរ​នឹង​កិច្ច​បំរើ​របស់​យើង​ជា​ទី​បំផុត​ណាស់​ហ្ន៎!

[រូប​ភាព​នៅ​ទំព័រ​១៩]

សាសន៍​អ៊ីស្រាអែល​ពី​បុរាណ បាន​ក្លាយ​ទៅ​ជា​ប្រដាប់​ដែល​សម​តែ​ទទួល​សេចក្ដី​ហិន​វិនាស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក