បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១០ ទំ. ៣
  • ហេតុអ្វីក៏គួរជឿលើព្រះយេស៊ូគ្រីស្ទ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីក៏គួរជឿលើព្រះយេស៊ូគ្រីស្ទ?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូគ្រីស្ទ តើទ្រង់ជាអ្នកណា?
    ព្រះយេស៊ូគ្រីស្ទ តើទ្រង់ជាអ្នកណា?
  • តើនេះពិតជាបានកើតឡើងមែនឬ?
    ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
  • ចម្លើយចំសំណួររបស់យើងស្ដីអំពីលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • «សញ្ញាថ្មី»—ជាប្រវត្ដិសាស្ត្រឬក៏ជារឿងតាមប្រពៃណី?
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១០ ទំ. ៣

ហេតុ​អ្វី​ក៏​គួរ​ជឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ?

«សូម្បី​តែ​មនុស្ស​ជា​ច្រើន ដែល​មិន​មែន​ជា​គ្រីស្ទាន ក៏​ជឿ​ថា ទ្រង់​ជា​គ្រូ​ដ៏​ឧត្តម​និង​ប្រកប​ដោយ​ប្រាជ្ញា​ដែរ។ ទ្រង់​ប្រាកដ​ជា​បុគ្គល​ម្នាក់ ដែល​ធ្លាប់​រស់​នៅ ហើយ​មាន​អានុភាព​យ៉ាង​ខ្លាំង​លើ​គេ»។ (សព្វវចនាធិប្បាយ​សៀវភៅ​ពិភព​លោក) តើ«ទ្រង់»ជា​អ្នក​ណា? គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​ដែល​បង្កើត​សាសនា​គ្រីស្ទាន។

ក៏​ប៉ុន្តែ ទោះ​ជា​សព្វវចនាធិប្បាយ​ចែង​យ៉ាង​ណា​ក៏​ដោយ ចំពោះ​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​បូព៌ា​ប្រទេស និង​កន្លែង​ផ្សេង​ៗ​ទៀត នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុគ្គល​ដែល​គេ​មិន​ស្គាល់​ទេ គឺ​គ្រាន់​តែ​ជា​ឈ្មោះ​ដែល​គេ​ប្រហែល​ជា​នឹក​ចាំ​ពី​សៀវភៅ​សិក្សា​នៅ​វិទ្យាល័យ​ប៉ុណ្ណោះ។ សូម្បី​តែ​នៅ​ក្នុង​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា នោះ​ក៏​មាន​សាសនវិទូ​និង​បព្វជិត ដែល​មាន​ប្រសាសន៍​ថា យើង​ពិត​ជា​មិន​ស្គាល់​ព្រះ​យេស៊ូ​ទេ ហើយ​សម្ដែង​ការ​សង្ស័យ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ឯកសារ​បួន​ច្បាប់(សៀវភៅ​ដំណឹង​ល្អ) ដែល​នៅ​មាន​នៅ​ឡើយ ជា​ប្រវត្ដិរូប​ទ្រង់​ដែល​ត្រូវ​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។

តើ​ពួក​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ អាច​ប្រឌិត​រឿង​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​បាន​ទេ? មិន​អាច​ទាល់​តែ​សោះ! ក្រោយ​ពី​បាន​ពិនិត្យ​មើល​សៀវភៅ​ទាំង​នេះ នោះ​អ្នក​ប្រវត្ដិសាស្ត្រ​ដ៏​ល្បី​ម្នាក់​ឈ្មោះ វិល ដូរេន បាន​សរសេរ​ថា៖ «ដែល​មនុស្ស​ដ៏​តូច​តាច​បី​បួន​នាក់ នោះ​ក្នុង​តំណ​តែ​មួយ​អាច​បង្កើត​បាន បុគ្គលិក​លក្ខណៈ​មួយ​ដ៏​ខ្លាំង​ក្លា​និង​ដ៏​ចូល​ចិត្ត​ទៀត​ផង ហើយ​ការ​ប្រព្រឹត្ត​ដែល​ថ្លៃ​ថ្នូរ​ដ៏​ខ្ពង់​ខ្ពស់ ព្រម​ទាំង​មាន​មតិ​ដែល​នាំ​ឲ្យ​ផុស​គំនិត​ខាង​ឯ​ភាតរភាព​មនុស្ស នោះ​នឹង​ជា​អព្ភូតហេតុ ដ៏​អស្ចារ្យ​ជាង​អព្ភូតហេតុ​ណា ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទៅ​ទៀត។ ក្រោយ​ពី​ពីរ​សតវត្ស​នៃ​វិវេចនា​ជាន់​ខ្ពស់ នោះ​ទម្រង់​នៃ​ជីវិត ចរិត​លក្ខណៈ និង​ការ​បង្រៀន​របស់​ព្រះ​គ្រីស្ទ គឺ​នៅ​មាន​ច្បាស់​គួរ​សម ហើយ​ទុក​សំរាប់​ជា​អំពើ​ប្រពៃ​ដ៏​អស្ចារ្យ​បំផុត នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​បស្ចិម​ប្រទេស»។

ក៏​ប៉ុន្តែ​ពួក​អ្នក​ឯ​ទៀត​ចាត់​ទុក​ព្រះ​យេស៊ូ ថា​មិន​គួរ​នឹង​គេ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ដោយ​ព្រោះ​នូវ​អ្វី​ដែល​ពួក​អ្នក​ដែល​អះអាង​ថា​កាន់​តាម​ទ្រង់​បាន​ធ្វើ​នោះ។ មនុស្ស​ខ្លះ​នៅ​ប្រទេស​ជប៉ុន​នឹង​និយាយ​ថា៖ ‹ពួក​គ្រីស្ទាន​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​ទៅ​លើ​ក្រុង​ណាហ្កាសាគី ដែល​ជា​ទី​ក្រុង​មួយ ដែល​មាន​ពួក​អ្នក​កាន់​សាសនា​គ្រីស្ទាន​ច្រើន​ជាង ទី​ក្រុង​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ជប៉ុន›។ ប៉ុន្តែ​តើ​អ្នក​នឹង​បន្ទោស​គ្រូ​ពេទ្យ​ចំពោះ​ការ​ឈឺ​ថ្កាត់​របស់​អ្នក​ជម្ងឺ​ឬ បើ​សិន​ជា​អ្នក​ជម្ងឺ​ឥត​បាន​ធ្វើ​តាម​សំបុត្រ​ទិញ​ថ្នាំ​នោះ? មនុស្ស​ភាគ​ច្រើន​ដែល​បាន​អះអាង​ជា​គ្រីស្ទាន បាន​ឥត​អើពើ​យ៉ាង​យូរ​នូវ​សំបុត្រ​ទិញ​ថ្នាំ​របស់​ព្រះ​យេស៊ូ ដើម្បី​ឲ្យ​ដោះ​ស្រាយ​នឹង​ជម្ងឺ​របស់​មនុស្ស​លោក​នោះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​វិធី​ដោះ​ស្រាយ​នឹង​បញ្ហា​ដែល​យើង​មាន​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​មនុស្ស​ទូទាំង​ពិភព​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អញ្ជើញ​លោក​អ្នក​ឲ្យ​អាន​អត្ថបទ​ជា​បន្ទាប់ ហើយ​មើល​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ថា​តើ​ព្រះ​យេស៊ូ​ពិត​ជា​អ្នក​ណា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក