បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១១ ទំ. ៣-៤
  • តើចាំបាច់ខ្វល់ពីថ្ងៃស្អែកឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើចាំបាច់ខ្វល់ពីថ្ងៃស្អែកឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​គួរ​គិត​ពី​ថ្ងៃ​ស្អែក​ឬ?
  • ចាំបាច់គិតពីថ្ងៃស្អែក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អស់សង្ឃឹម គ្មានចិត្ដស្ងប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • សូមឲ្យលោកធ្វើឲ្យគ្រប់ទាំងគម្រោងរបស់អ្នកបានសម្រេច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • រៀបចំជាមុន!
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១១ ទំ. ៣-៤

តើ​ចាំបាច់​ខ្វល់​ពី​ថ្ងៃ​ស្អែក​ឬ?

​«ខ្ញុំ​មិន​ដែល​គិត​ពី​ថ្ងៃ​អនាគត​ទេ ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់»។ លោក​អាលប៊ឺត អាំងស្ដាំង អ្នក​វិទ្យាសាស្ត្រ​ល្បី​ល្បាញ​ម្នាក់​បាន​ពោល​ពាក្យ​ទាំង​នេះ។ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ដូច​គាត់។ ពួក​គេ​ប្រហែល​ជា​និយាយ​ថា «ចាំបាច់​គិត​ពី​អនាគត​ធ្វើ​អី?»។ ឬ​ក៏​អ្នក​ប្រហែល​ជា​បាន​ឮ​អ្នក​ដទៃ​និយាយ​ថា «សូម​តែ​មួយ​រស់​ប៉ុណ្ណោះ» «គិត​តែ​ពី​សប្បាយ​ទៅ!» ហើយ​«កុំ​ខ្វល់​ពី​ថ្ងៃ​ស្អែក​ឡើយ!»។

រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​ធ្លាប់​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​ជីវិត មិន​មែន​មាន​តែ​មនុស្ស​នៅ​សម័យ​នេះ​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ ជនជាតិ​អេពីគួរ​ពី​បុរាណ​ក៏​ធ្លាប់​គិត​ស្រដៀង​នេះ​ដែរ ដោយ​បញ្ចេញ​មតិ​ថា «ចូរ​ស៊ី​ផឹក​សប្បាយ​ឲ្យ​អស់​ចិត្ត​ចុះ! អ្វី​ផ្សេង​ទៀត​មិន​សំខាន់​ទេ»។ មនុស្ស​នៅ​សម័យ​លោក​ប៉ុល​ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូ​ក៏​មាន​ទស្សនៈ​ដូច​គ្នា​ដែរ។ ពួក​គេ​បាន​និយាយ​ថា​៖ ‹ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ! ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់›។ (កូរិនថូស​ទី១ ១៥:​៣២) អ្នក​ទាំង​នោះ​ជឿ​ថា ជីវិត​យើង​ខ្លី​ណាស់! ដូច្នេះ​ពួក​គេ​ឆ្លៀត​ស៊ី​ផឹក​សប្បាយ​ឲ្យ​ឆ្អែត។

ចំពោះ​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត ពួក​គេ​មិន​ដែល​គិត​ពី​ការ​ស៊ី​ផឹក​សប្បាយ​ទេ ពីព្រោះ​កាលៈទេសៈ​ក្នុង​ជីវិត​បង្ខំ​ឲ្យ​ពួក​គេ​សូម​តែ​មួយ​រស់​សឹង​តែ​មិន​បាន​ផង។ តើ​បាន​ប្រយោជន៍​អ្វី​ឲ្យ​គិត​ពី​ថ្ងៃ​ស្អែក បើ​ពួក​គេ​នៅ​តែ​លំបាក​វេទនា​ដដែល?

តើ​គួរ​គិត​ពី​ថ្ងៃ​ស្អែក​ឬ?

សូម្បី​តែ​មនុស្ស​ដែល​មិន​សូវ​លំបាក​វេទនា ក៏​ខ្ជិល​គិត​ពី​អនាគត​ដែរ។ អ្នក​ខ្លះ​និយាយ​ថា «ចាំបាច់​គិត​ធ្វើ​អី?»។ ពួក​គេ​ប្រហែល​ជា​រក​លេស​ថា ទោះ​បើ​គិត​ទុក​ជា​មុន​ក៏​មិន​បាន​សម្រេច​ដូច​បំណង ហើយ​នាំ​ឲ្យ​ខក​ចិត្ត​ទៀត។ សូម្បី​តែ​លោក​យ៉ូប​ពី​បុរាណ​ក៏​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ដែរ ដោយសារ​ផែនការ​របស់​គាត់​បាន​«រលាយ​សូន្យ» ពេល​គាត់​បាត់បង់​របស់​ទ្រព្យ​ទាំង​អស់ ដែល​គួរ​តែ​ធ្វើ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អនាគត​ល្អ។—យ៉ូប ១៧:១១, ខ.ស.; សាស្ដា ៩:១១

លោក​រ៉ូបឺត បឺន​ជា​អ្នក​តែង​កំណាព្យ​ជនជាតិ​ស្កុតឡង់។ នៅ​ថ្ងៃ​មួយ​គាត់​ទៅ​ភ្ជួរ​ដី​ស្រែ ហើយ​ដោយ​មិន​មាន​បំណង គាត់​បាន​ភ្ជួរ​ទាំង​សម្បុក​កណ្ដុរ​ផង។ កណ្ដុរ​នោះ​បាន​រត់​គេច​ឲ្យ​រួច​ជីវិត តែ​វា​គ្មាន​អ្វី​នៅ​សេសសល់​ឡើយ។ ក្រោយ​មក លោក​រ៉ូបឺត​បាន​គិត​អំពី​ជីវិត​ដ៏​ពិបាក​របស់​យើង ថា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សត្វ​កណ្ដុរ​នោះ។ គាត់​មាន​ប្រសាសន៍​ថា ‹ម្ដង​ហើយ​ម្ដង​ទៀត​យើង​ជួបប្រទះ​កាលៈទេសៈ​ក្នុង​ជីវិត ដែល​យើង​គ្មាន​សមត្ថភាព​អាច​កែ​ប្រែ​បាន ម្ល៉ោះ​ហើយ​នាំ​ឲ្យ​ផែនការ​របស់​យើង​ក្លាយ​ទៅ​ជា​អសារ​ឥត​ការ​វិញ›។

បើ​ដូច្នេះ តើ​មាន​ប្រយោជន៍​ទេ ឲ្យ​យើង​គិត​ពី​ថ្ងៃ​ស្អែក? តាម​ការ​ពិត ពេល​មាន​មហន្តរាយ​ធម្មជាតិ​ដូច​ជា​ខ្យល់​ព្យុះ បើ​មនុស្ស​មិន​បាន​គិត​ជា​មុន​អំពី​វិធី​ការពារ​ខ្លួន នេះ​នឹង​នាំ​ឲ្យ​មាន​ការ​វិនាស​ហិន​ហោច​ច្រើន​ជាង។ សូម​គិត​ពី​ខ្យល់​ព្យុះ​ជា​ឧទាហរណ៍​មួយ។ គ្មាន​នរណា​អាច​ឃាត់​មិន​ឲ្យ​មាន​ខ្យល់​ព្យុះ​កើត​ទេ តែ​បើ​ពួក​គេ​គិត​វែង​ឆ្ងាយ ហើយ​រៀបចំ​ទុក​ជា​មុន ប្រហែល​ជា​ពួក​គេ​អាច​ជៀស​វាង​ទុក្ខ​លំបាក​ច្រើន មែន​ទេ?

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​គប្បី​ឲ្យ​យើង​គិត​តែ​មួយ​រស់​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ឬ? សូម​ពិចារណា​យោបល់​ក្នុង​អត្ថបទ​បន្ទាប់។

[រូបភាព​នៅ​ទំព័រ​៣]

​«ចូរ​ស៊ី​ផឹក​សប្បាយ​ឲ្យ​អស់​ចិត្ត​ចុះ! អ្វី​ផ្សេង​ទៀត​មិន​សំខាន់​ទេ»

[រូបភាព​នៅ​ទំព័រ​៤]

ប្រសិន​បើ​ពួក​គេ​បាន​គិត​វែង​ឆ្ងាយ​និង​រៀបចំ​ទុក​ជា​មុន តើ​ទី​ក្រុង​នោះ​អាច​ទទួល​ការ​ហិន​ហោច​តិច​ជាង​ឬ?

[អ្នក​ផ្ដល់​សិទ្ធិ]

U.S. Coast Guard Digital

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក