បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៣ ទំ. ៥-៦
  • អស់សង្ឃឹម គ្មានចិត្ដស្ងប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អស់សង្ឃឹម គ្មានចិត្ដស្ងប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្ងប់
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • រស់នៅជានិរន្ដរ៍លើផែនដីមនោរម្យ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ផែនដីជាសួនមនោរម
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
  • ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ដ
    ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៣ ទំ. ៥-៦

អស់​សង្ឃឹម គ្មាន​ចិត្ត​ស្ងប់

មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​ទស្សនៈ​របស់​មនុស្ស​ចំពោះ​ពេល​អនាគត​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឥឡូវ​នេះ។ ជា​ឧទាហរណ៍ ពេល​អស់​សង្ឃឹម មនុស្ស​អាច​មាន​ទស្សនៈ​ថា​៖ «ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ! ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ»។ (កូរិនថូស​ទី១ ១៥:៣២) ជា​ញយ​ដង មនុស្ស​ដែល​មាន​ទស្សនៈ​បែប​នេះ​ចេះ​តែ​ស៊ី​ផឹក​ជ្រុល ហើយ​មាន​កង្វល់​ថែម​ទៀត ដែល​មិន​នាំ​ឲ្យ​មាន​ចិត្ត​ស្ងប់​ទេ។

តាម​ពិត បើ​យើង​ត្រូវ​តែ​រង់ចាំ​មនុស្ស​ដោះ​ស្រាយ​បញ្ហា​ធំដុំ​ទាំង​ប៉ុន្មាន​ដើម្បី​ឲ្យ​មាន​អនាគត​ល្អ យើង​ច្បាស់​ជា​អស់​សង្ឃឹម​មែន! ពីព្រោះ​ទឹក ដី​និង​ខ្យល់​ក្នុង​បរិស្ថាន​របស់​យើង ចេះ​តែ​កខ្វក់​ទៅៗ​ដល់​ទំហំ​ដែល​ពុំ​ធ្លាប់​មាន​ឡើយ។ អំពើ​ភេរវកម្ម​និង​ការ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ទូទាំង​ពិភព​លោក ភាព​ក្រីក្រ​និង​រោគ​រាតត្បាត​នៅ​តែ​យាយី​មនុស្ស​រាប់​រយ​លាន​នាក់។ ប៉ុន្តែ ទោះបី​ជា​មាន​ស្ថានភាព​បែប​នេះ​ក៏​ដោយ យើង​មិន​គួរ​អស់​សង្ឃឹម​ឡើយ។

ទោះបី​ជា​មនុស្ស​មិន​សូវ​ពូកែ​ទាយ​អំពី​ព្រឹត្ដិការណ៍​នៅ​ខាង​មុខ​ក្ដី ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ»។ (អេសាយ ៤៦:១០) តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ពេល​អនាគត?

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ

ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ផែនដី​និង​ជីវិត​ទាំង​ឡាយ​ខូច​បង់​ទៅ​ទាំង​ស្រុង​ឡើយ។ តាម​ការ​ពិត មាន​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ដែល​ថា នៅ​ទី​បំផុត​ព្រះ​យេហូវ៉ា​នឹង​«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»។ (វិវរណៈ ១១:១៨) តាម​រយៈ​រាជាណាចក្រ​ដែល​ជា​រាជ​រដ្ឋាភិបាល​របស់​ព្រះ​យេហូវ៉ា​ដែល​ស្ថិត​នៅ​ឯ​ស្ថាន​សួគ៌ លោក​នឹង​ដក​មនុស្ស​និង​អំពើ​អាក្រក់​ទាំង​អស់​ចេញ​ពី​ផែនដី ហើយ​នឹង​រៀបចំ​ឲ្យ​មាន​ស្ថានភាព​នៅ​ទី​នេះ សម​ស្រប​ទៅ​នឹង​គោល​បំណង​ដើម​របស់​លោក។ (លោកុប្បត្តិ ១:២៦​-​៣១; ២:៨, ៩; ម៉ាថាយ ៦:៩, ១០) ខ​គម្ពីរ​ដូច​ត​ទៅ​នេះ​ជួយ​លាត​ត្រដាង​ពី​ព្រឹត្ដិការណ៍​នា​អនាគត ដែល​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ទាំង​ឡាយ។

ទំនុកដំកើង ៤៦:៨, ៩: ‹ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​ហិន​វិនាស​ដែល​លោក​នឹង​ធ្វើ​នៅ​ផែនដី។ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់​រហូត​ដល់​ចុង​ផែនដី ព្រម​ទាំង​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង›។

អេសាយ ៣៥:៥, ៦: «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង។ ដ្បិត​នៅ​ទី​រហោ​ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ»។

អេសាយ ៦៥:២១, ២២: «គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ។ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ»។

ដានីអែល ២:៤៤, ខ.ស.: «[ព្រះ​យេហូវ៉ា]​នឹង​ធ្វើ​អោយ​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ​ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់គ្រង​របស់​ប្រជាជាតិ​ណា​មួយ​ឡើយ។ រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ពី​មុន អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ»។

យ៉ូហាន ៥:២៨, ២៩: «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង[ព្រះ​យេស៊ូ] ហើយ​នឹង​ចេញ​មក»។

វិវរណៈ ២១:៣, ៤: ‹ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ សេចក្ដី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ›។

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្ងប់

សេចក្ដី​សន្យា​ទាំង​នេះ យើង​អាន​ភ្លាម​មិន​ជឿ​ភ្លាម​ទេ។ ប៉ុន្តែ កុំ​ឲ្យ​យើង​ភ្លេច​ថា នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​របស់​មនុស្ស​ណា​ម្នាក់​ឡើយ តែ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​សន្យា ហើយ​លោក​«មិន​ចេះ​ភូត»​ទាល់តែ​សោះ។—ទីតុស ១:២

បើ​យើង​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា និង​មាន​របៀប​រស់​នៅ​សម​ស្រប​នឹង​តម្រូវ​ការ​របស់​លោក នោះ​យើង​អាច​មាន​ចិត្ត​ស្ងប់​គ្រប់​ជំពូក សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​បំផុត​ក្ដី។ ទោះ​បើ​យើង​ឆ្លង​កាត់​សង្គ្រាម ស្ថិត​ក្នុង​ភាព​រហេម​រហាម មាន​ជំងឺ​តម្កាត់ ជរា​ភាព​ឬ​ជិត​ស្លាប់​ក៏​ដោយ យើង​អាច​មាន​ចិត្ត​ស្ងប់​នៅ​ឡើយ។ ម្ដេច​ក៏​អាច​មាន​ចិត្ត​ស្ងប់​បាន? គឺ​ដោយ​សារ​យើង​ជឿ​ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​កែ​ប្រែ​ស្ថានភាព​ឲ្យ​បាន​ល្អ​ឡើង​វិញ។

ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ​ចំពោះ​ពេល​អនាគត? យើង​ត្រូវ​តែ​មាន‹គំនិត​កែ​ជា​ថ្មី​ឡើង› ហើយ​ស្វែង​យល់​អំពី​«បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។ (រ៉ូម ១២:២) ប្រហែល​ជា​យើង​ត្រូវ​រក​ទី​សំអាង​ច្រើន​ថែម​ទៀត ទើប​យើង​អាច​ទុក​ចិត្ត​និង​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ។ ការ​ស្រាវជ្រាវ​បែប​នេះ​ពិត​ជា​មាន​ប្រយោជន៍ ហើយ​អាច​នាំ​ឲ្យ​មាន​ចិត្ត​ស្ងប់​មែន!

[រូបភាព​នៅ​ទំព័រ​៥, ៦]

តើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​រៀប​រាប់​យ៉ាង​ណា​អំពី​ពេល​អនាគត?

អេសាយ ៣៥:៥

អេសាយ ៣៥:៦

យ៉ូហាន ៥:២៨, ២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក