រៀបចំជាមុន!
១ អង្គការរបស់ព្រះយេហូវ៉ា ផ្ដល់កម្មវិធីទៀងទាត់នៃសកម្មភាពព្រះធិបតេយ្យ ដែលបានត្រូវរៀបចំដើម្បីបំពេញសេចក្ដីត្រូវការខាងវិញ្ញាណទាំងអស់របស់យើង។ ការអបអរជំរុញយើងឲ្យឆ្លៀតឱកាសទទួលអ្វីទាំងអស់ដែលបានត្រូវរៀបចំ ដូចជាការទទួលអ្នកត្រួតពិនិត្យតាមមណ្ឌលជាភ្ញៀវ សន្និបាតនិងមហាសន្និបាត ហើយសកម្មភាពពិសេសដទៃទៀតដែលបានត្រូវរៀបចំតាមតំបន់។ (ម៉ាថាយ ៥:៣) ក៏ប៉ុន្តែ អ្នកខ្លះខកខានទទួលសំវិធានការវិញ្ញាណនេះជាច្រើន ដោយព្រោះបានភ្ជាប់ខ្លួននឹងការរៀបចំដទៃទៀតដែលគេបានរៀបចំ។ តើអ្វីដែលអាចត្រូវធ្វើដើម្បីបង្ការមិនឲ្យនេះកើតឡើង? តើយើងអាចធ្វើយ៉ាងដូចម្ដេច ដើម្បីធានាថាសកម្មភាពដែលមិនទាក់ទងព្រះធិបតេយ្យ មិនរុញចេញនូវ«សេចក្ដីដែលប្រសើរ»?—ភីលីព ១:១០
២ ការរៀបចំដែលប្រកបដោយប្រាជ្ញា នោះគឺចាំបាច់: សុភាសិត ២១:៥ ដាស់តឿនថា៖ «គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ»។ ដើម្បី«បានបរិបូរឡើង»ខាងវិញ្ញាណ នោះយើងត្រូវតែរៀបចំយ៉ាងឧស្សាហ៍ទុកជាមុន ដោយគិតពីសកម្មភាពព្រះធិបតេយ្យដែលបានត្រូវរៀបចំ។ យើងគួររៀបចំសកម្មភាពដែលជាផ្ទាល់ខ្លួន ឲ្យធ្វើនៅពេលមួយដែលមិនបង្អាក់នូវការមានវត្តមានដើម្បីទទួលពរខាងវិញ្ញាណ។ បើសិនជាយើងធ្វើការរៀបចំយ៉ាងប្រញាប់ប្រញាល់ដើម្បីធ្វើតែអ្វីដែលយើងចង់ធ្វើ ដោយមិនគិតពីព្រឹត្ដិការណ៍ព្រះធិបតេយ្យដែលជិតមកដល់ នោះប្រហែលជាយើងមានការ«ខ្វះខាត»ខាងវិញ្ញាណ។
៣ កុំខកខានទទួល! យើងទាំងអស់គ្នាធ្វើការរៀបចំសំរាប់អនាគត រួមបញ្ចូលសំរាប់ថ្ងៃឈប់សំរាក ការធ្វើដំណើរសំរាប់ពាណិជ្ជកម្ម ការទៅលេងសាច់ញាតិ ជាដើម។ ក៏ប៉ុន្តែ មុនដែលអ្នកភ្ជាប់ខ្លួនឬបង្ហើយការរៀបចំរបស់អ្នក ចូរមើលកាលវិភាគនៃសកម្មភាពព្រះធិបតេយ្យដែលជិតមកដល់ជាមុនសិន។ បើសិនជាអ្នកឃើញថា អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងមកឬក៏មានសន្និបាតមួយនៅថ្ងៃដែលអ្នកនឹងទៅកន្លែងផ្សេង ចូរធ្វើការខិតខំរៀបចំកិច្ចការរបស់អ្នកជាសាថ្មីទៀត ដើម្បីចូលរួម។ យើងទទួលដំណឹងជាយូរពីមុន អំពីព្រឹត្ដិការណ៍សំខាន់ៗសំរាប់អនាគត។ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក អាចប្រាប់អ្នកពីអ្វីដែលបានត្រូវរៀបចំតាមតំបន់។
៤ ដោយការគិតជាមុនហើយការរៀបចំជាមុនសំរាប់អ្វីៗដែលសំខាន់ជាង នោះយើងត្រូវ«ពេញជាផលនៃសេចក្ដីសុចរិត . . . ជាសេចក្ដីសរសើរដល់ព្រះផង»។—ភីលីព ១:១១