បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១២ ទំ. ៣-៤
  • ជំនឿដែលមានជាទូទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនឿដែលមានជាទូទៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​របស់​ពិភព​គ្រិស្ត​សាសនា
  • អ្វី​ដែល​អ្នក​ជឿ ម្ដេច​ក៏​សំខាន់​ម្ល៉េះ?
  • ជំនឿមិនពិតទី២: មនុស្សអាក្រក់រងការឈឺចាប់នៅស្ថាននរក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើការរៀនសេចក្ដីពិតអំពីស្ថាននរក អាចមានឥទ្ធិពលទៅលើអ្នកយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ស្ថាននរក»—តើពិតជាមានមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១២ ទំ. ៣-៤

ជំនឿ​ដែល​មាន​ជា​ទូទៅ

​«ខ្ញុំ​ធ្លាប់​មាន​សុបិន​អាក្រក់​ថា​ខ្លួន​កំពុង​តែ​ឆេះ​ក្នុង​ស្ថាន​នរក! ខ្ញុំ​បាន​យល់សប្ដិ​ឃើញ​ថា​គេ​ទម្លាក់​ខ្ញុំ​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ភ្លើង​ឆេះ​ក្រហមឆ្អិនឆ្អៅ​មួយ ហើយ​ភ្ញាក់​ឡើង​ខ្ញុំ​ក៏​ស្រែក​យ៉ាង​ខ្លាំង។ ហេតុនេះ​ហើយ ខ្ញុំ​ខំ​ប្រឹង​ខ្នះខ្នែង​មិន​ធ្វើអំពើ​ខុសឆ្គង​ទេ»។—អាលីន

តើ​អ្នក​ជឿ​ថា ស្ថាន​នរក​ជា​កន្លែង​សម្រាប់​ធ្វើ​ទារុណកម្ម​មនុស្ស​ដែល​ធ្វើអំពើ​ខុសឆ្គង​ទេ? មនុស្ស​ជា​ច្រើន​ជឿ​ដូច្នេះ​មែន។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០៥ បណ្ឌិត​ម្នាក់​ពី​សកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ស្កុតឡង់ បាន​ធ្វើការ​ស្ទង់​មតិ​បព្វជិត​មួយ​ចំនួន​ក្នុង​ប្រទេស​របស់​គាត់​ស្តី​អំពី​ជំនឿ​នេះ។ គាត់​បាន​រក​ឃើញ​ថា មួយ​ភាគ​បី​ជឿ​ថា​អស់អ្នក​ដែល​ផ្ដាច់​ខ្លួន​ចេញពី​ព្រះ​នឹង​រង​ទុក្ខ​«ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ខាង​សតិ​ក្នុង​ស្ថាន​នរក»។ មួយ​ភាគ​ប្រាំ​បាន​ជឿ​ថា អស់អ្នក​ដែល​នៅ​ក្នុង​ស្ថាន​នរក​នឹង​រង​ទុក្ខ​ការ​ឈឺ​ចាប់​ខាង​រាង​កាយ (University of St. Andrews)។

ជំនឿ​ទៅ​លើ​ស្ថាន​នរក​មាន​ជា​ទូទៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ជា​ឧទាហរណ៍ នៅ​សហរដ្ឋអាម៉េរិក មានការ​ស្ទង់​មតិ​មួយ​នៅ​ឆ្នាំ​២០០៧​ដែល​បាន​យល់​ឃើញ​ថា ៧០​ភាគរយ​នៃ​មនុស្ស​ដែល​ត្រូវ​បាន​ស្ទង់​មតិ​នោះ ជឿ​ថា​មាន​ស្ថាន​នរក។ សូម្បី​តែ​នៅ​ប្រទេស​ដែល​មនុស្ស​មិនសូវ​ចាប់អារម្មណ៍​នឹង​រឿង​សាសនា​ក្ដី ក៏​នៅ​តែ​មាន​មនុស្ស​ជឿ​ទៅ​លើ​ស្ថាន​នរក​ដែរ។ ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​កាណាដា​នា​ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ៤២​ភាគរយ​នៃ​បណ្ដា​ជន​ជឿ​ថា​មាន​ស្ថាន​នរក។ ណា​មួយ​ទៀត នៅ​ប្រទេស​អង់គ្លេស ៣២​ភាគរយ​ជឿ​ថា​មាន​ស្ថាន​នរក​ពិតប្រាកដ​មែន។

សេចក្ដី​បង្រៀន​របស់​ពិភព​គ្រិស្ត​សាសនា

បព្វជិត​ជា​ច្រើន​នាក់​ក្នុង​ពិភព​គ្រិស្ត​សាសនា​បាន​ឈប់​បង្រៀន​ថា ស្ថាន​នរក​ជា​កន្លែង​ទារុណកម្ម​ក្នុង​ភ្លើង​មែនទែន​ហើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​គាំទ្រ​អត្ថន័យ​ដែល​ស្រ​ដៀង​នឹង​ការ​ពន្យល់​ក្នុង​សៀវភៅ​បុច្ឆា​និង​វិសជ្ជនា​នៃ​សាសនា​កាតូលិក ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​១៩៩៤។ សៀវភៅ​នោះ​បាន​ពន្យល់​ថា​៖ «ទណ្ឌកម្ម​ដ៏​ចម្បង​នៃ​ស្ថាន​នរក គឺ​ការ​ផ្ដាច់​ចេញពី​ព្រះ​ជា​រៀង​រហូត»។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​ជឿ​ថា ស្ថាន​នរក​ជា​កន្លែង​រង​ទុក្ខ​ការ​ឈឺ​ចាប់​ខាង​សតិ ឬ​ខាង​រាង​កាយ។ អស់​អ្នក​ដែល​បង្រៀន​លទ្ធិ​នេះ​អះអាង​ថា គឺជា​សេចក្ដី​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ប្រធាន​សាសនា​ម្នាក់ (លោក R. Albert Mohler) បាន​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន​ថា​៖ «បទ​គម្ពីរ​បាន​គាំទ្រ​សេចក្ដី​បង្រៀន​អំពី​ស្ថាន​នរក» (Southern Baptist Theological Seminary)។

អ្វី​ដែល​អ្នក​ជឿ ម្ដេច​ក៏​សំខាន់​ម្ល៉េះ?

ប្រសិនបើ​ស្ថាន​នរក​ពិតជា​កន្លែង​រង​ទុក្ខ​ការ​ឈឺ​ចាប់​មែន នោះ​គប្បី​ណាស់​ឲ្យ​អ្នក​ភ័យ​ខ្លាច។ ក៏​ប៉ុន្តែ បើ​នេះ​ជា​សេចក្ដី​បង្រៀន​មិន​ពិត នោះ​អ្នកដឹកនាំ​សាសនា​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ និង​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដែល​មិន​គួរ​មាន ដល់​អ្នក​ដែល​ជឿ​លទ្ធិ​នោះ។ ម្យ៉ាងទៀត ពួក​គេ​ក៏​បង្ខូច​ដល់​កេរ្ដិ៍ឈ្មោះ​របស់​ព្រះ​ផង​ដែរ។

តើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ពន្យល់​យ៉ាង​ណា​អំពី​រឿង​នេះ? ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់ យើង​នឹង​យក​សេចក្ដី​បកប្រែ​ពី​គម្ពីរ​ផ្សេងៗ​ជា​មូលដ្ឋាន​ដើម្បី​ឆ្លើយ​សំណួរ​បី​យ៉ាង​ដែល​មាន​ដូច​តទៅ​នេះ: (១) តើ​ពិតជា​មាន​អ្វី​កើតឡើង​ដល់​មនុស្ស​ពេល​ដែល​ស្លាប់? (២) តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​អ្វី​ស្តី​អំពី​ស្ថាន​នរក? (៣) តើ​ការ​រៀន​សេចក្ដី​ពិត​អំពី​ស្ថាន​នរក អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក