បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w09 ១/១០ ទំ. ៣
  • តើព្រះនឹងឲ្យទ្រព្យសម្បត្ដិឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះនឹងឲ្យទ្រព្យសម្បត្ដិឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អត្ថបទស្រដៀងគ្នា
  • ជីវិតដ៏គាប់ចិត្ដយ៉ាងពិតប្រាកដក្នុងពិភពលោកថ្មីរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
w09 ១/១០ ទំ. ៣

តើ​ព្រះ​នឹង​ឲ្យ​ទ្រព្យ​សម្បត្ដិ​ឬ?

‹ព្រះ​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន មាន​ឡាន​ច្រើន រក​ស៊ី​មាន​បាន។ គ្រាន់តែ​មាន​ជំនឿ​លើ​លោក ហើយ​បើក​កាបូប​រួច​ជូន​លោក​នូវ​លុយ​ទាំង​អស់​ដែល​អ្នក​អាច​ឲ្យ​បាន›។

យោង​ទៅ​តាម​កាសែត​មួយ​នៅ​ប្រទេស​ប្រេស៊ីល មាន​និកាយ​សាសនា​ខ្លះ​ផ្សព្វ​ផ្សាយ​ពាក្យ​ដូច​នៅ​ខាង​លើ​នេះ។ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​លើ​ពាក្យ​នេះ។ នៅ​សហរដ្ឋអាម៉េរិក​មាន​ទស្សនាវដ្ដី​មួយ​បាន​ធ្វើ​ការ​ស្ទង់​មតិ​អ្នក​ដែល​អះអាង​ថា​ខ្លួន​កាន់​គ្រិស្ត​សាសនា។ ទស្សនាវដ្ដី​នោះ​បាន​បញ្ជាក់​ថា​៖ ​«​មាន​មនុស្ស​៦១​ភាគ​រយ​ឯ​ណោះ ដែល​ជឿ​ថា​ព្រះ​ចង់​ឲ្យ​មនុស្ស​ចម្រុងចម្រើន ហើយ​មាន​៣១​ភាគ​រយ . . . យល់​ស្រប​នឹង​គំនិត​ថា បើ​អ្នក​ជូន​លុយ​ដល់​ព្រះ នោះ​លោក​នឹង​ឲ្យ​អ្នក​មាន​លុយ​លើស​ដើម​»​ (​ទស្សនាវដ្ដី​Time​)។

មនុស្ស​កាន់​តែ​ច្រើន​មាន​ជំនឿ​បែប​នេះ ជា​ពិសេស​នៅ​ប្រទេស​ផ្សេង​ៗ​ខាង​ត្បូង​សហរដ្ឋ​អាម៉េរិក​ដូច​ជា​ប្រទេស​ប្រេស៊ីល​ជា​ដើម ហើយ​មនុស្ស​ទៅ​ពេញ​វិហារ​ណា​ដែល​សន្យា​ថា​ព្រះ​នឹង​ឲ្យ​ទ្រព្យ​សម្បត្ដិ។ ប៉ុន្តែ​តើ​ព្រះ​ពិត​ជា​សន្យា​ឲ្យ​ទ្រព្យ​សម្បត្ដិ​ដល់​អ្នក​ណា​ដែល​បម្រើ​លោក​ឬ? តើ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​នៅ​សម័យ​បុរាណ​ជា​អ្នក​មាន​ឬ​ទេ?

ជា​ការ​ពិត​ដែល​ថា​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​មាន​ច្រើន​ដង​ដែល​ព្រះ​ឲ្យ​ពរ​ជា​ទ្រព្យ​សម្បត្ដិ។ ជា​ឧទាហរណ៍ សៀវភៅ​ចោទិយកថា ៨:១៨ ថា​៖ ​«​ត្រូវ​ឲ្យ​នឹក​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ​ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ​»។ ទី​នេះ​ព្រះ​បាន​សន្យា​ថា បើ​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់​បង្គាប់​ព្រះ នោះ​លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ជាតិ​សាសន៍​ចម្រុងចម្រើន។

ចុះ​អ្នក​បម្រើ​ម្នាក់​ៗ​របស់​ព្រះ តើ​ព្រះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចម្រុងចម្រើន​ឬ​ទេ? មនុស្ស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូប​ជា​អ្នក​មាន​ស្តុកស្តម្ភ។ សាថាន​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​ក្រ តែ​បន្ទាប់​មក​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​​«​លើស​ជាង​ដើម​១​ជា​២​»។ (​យ៉ូប ១:៣; ៤២:១០​) អាប្រាហាំ​ក៏​ជា​អ្នក​មាន​ដែរ។ សៀវភៅ​លោកុប្បត្តិ ១៣:​២​ចែង​ថា​៖ ​«​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់​»។ ពេល​ដែល​ស្តេច​បួន​ពី​ស្រុក​ខាង​កើត​លើក​ទ័ព​រួម​គ្នា​មក​ចាប់​ក្មួយ​ប្រុស​របស់​អាប្រាហាំ​ឈ្មោះ​ឡុត នោះ​អាប្រាហាំ​​«​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធតែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់​»។ (​លោកុប្បត្តិ ១៤:​១៤, កំណែ​ជា​អក្សរ​ទ្រេត​) ដោយ​មាន​ពួក​បុរស​៣១៨​នាក់​ដែល​​«​សុទ្ធតែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម​»​ នោះ​មាន​ន័យ​ថា​ពួក​អ្នក​ផ្ទះ​របស់​អាប្រាហាំ​មាន​គ្នា​ច្រើន​ណាស់។ អាប្រាហាំ​មាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​យ៉ាង​នេះ បញ្ជាក់​ថា​គាត់​ជា​អ្នក​មាន​ស្តុកស្តម្ភ​ដោយ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន។

ពិត​មែន អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​សម័យ​បុរាណ​ដូច​ជា​អាប្រាហាំ អ៊ីសាក យ៉ាកុប ដាវីឌ និង​សាឡូម៉ូន​ជា​ដើម​ជា​អ្នក​មាន​ស្តុកស្តម្ភ។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​បម្រើ​លោក​គ្រប់​រូប​ទៅ​ជា​អ្នក​មាន​ឬ? ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​ម្នាក់​ជា​មនុស្ស​ក្រី​ក្រ តើ​នេះ​មាន​ន័យ​ថា​ព្រះ​មិន​ពេញ​ចិត្ត​នឹង​គេ​ឬ​ទេ? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក